ព័ត៌មានអន្ដរជាតិ
ទាហានពិសេសអូស្ត្រាលីប្រឈមនឹងការកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាម ក្រោយការស៊ើបអង្កេតរកឃើញពួកគេសម្លាប់ជនស៊ីវិលអាហ្វហ្គានីស្ថាន៣៩នាក់
តាមការចោទប្រកាន់ទាហានពិសេសរបស់អូស្រ្តាលីបានប្រព្រឹត្តអំពើឃាតកម្មលើមនុស្ស៣៩នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយទាហានពិសេសបច្ចុប្បន្នឬអតីតចំនួន ១៩ នាក់នឹងត្រូវប្រឈមនឹងការកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាម និង ត្រូវដកហូតមេដាយរបស់ពួកគេបន្ទាប់ពីលទ្ធផលនៃការស៊ើបអង្កេតផ្នែកការពារជាតិបានបង្ហាញឱ្យឃើញពីវប្បធម៌នៃការលាក់បាំងនិងការបោកបញ្ឆោតរបស់ទាហានពិសេសនេះ។
កងអនុសេនាធំទី ២ នៃកងវរសេនាធំជើងអាកាសពិសេសនឹងត្រូវរំសាយចោល បន្ទាប់ពីការរកឃើញអំពីវប្បធម៌ “វីរបុរសចម្បាំង” ដែលជាបច្ច័យរួមចំណែកដល់ការប្រព្រឹត្តបទឧក្រិដ្ឋ រួមទាំងការសម្លាប់មនុស្សដោយខុសច្បាប់។
សំណងនឹងត្រូវបង់ជូនក្រុមគ្រួសារអាហ្វហ្គានីស្ថានដែលមនុស្សជាទីស្រឡាញ់របស់ពួកគេត្រូវបានសម្លាប់ដោយទាហានពិសេសអូស្ត្រាលី។ភាគច្រើននៃករណីឃាតកម្មនេះគឺពាក់ព័ន្ធនឹងអ្នកទោសដែលត្រូវបានចាប់ខ្លួនឬរងរបួស។អ្នកខ្លះត្រូវបានវាយខ្នោះដៃ ហើយបន្ទាប់មកត្រូវបាញ់សម្លាប់ចោល។
ការស្តីបន្ទោសភាគច្រើនត្រូវបានដាក់ទៅលើក្រុមមន្រ្តីយោធាដែលគ្មានបេសកកម្មរបស់យោធាពិសេសអូស្ត្រាលីដែលទាមទារឱ្យទាហានក្មេងៗ”ចេះមានបាតដៃប្រឡាក់ឈាមឱ្យហើយ”តាមរយៈការបាញ់សម្លាប់អ្នកទោសដែលគ្មានអាវុធហើយបន្ទាប់មកកប់អាវុធដើម្បីបិទបាំងឧក្រិដ្ឋកម្មទាំងនោះ ខណៈធ្វើរបាយការណ៍ក្លែងក្លាយអំពីអ្វីដែលបានកើតឡើង។
មុននេះសារព័ត៌មាន The Age និង The Sydney Morning Herald បានរាយការណ៍កាលពីខែវិច្ឆិកាថា ចំណុចសំខាន់នៃការស៊ើបអង្កេត គឺស៊ើបទៅលើវីរបុរសសង្រ្គាមនិងអ្នកទទួលមេដាយ Victoria Cross លោក បិន រ៉ូបឺតស្មីត (Ben Roberts-Smith) ។
លោករ៉ូបឺតស្មីតដែលបច្ចុប្បន្នជានាយកប្រតិបត្តិទូរទស្សន៍ប៉ុស្តិ៍លេខ៧ក្នុងទីក្រុងប្រ៊ីសបេនបានបដិសេធរាល់ការប្រព្រឹត្តខុសណាមួយ ហើយចៅហ្វាយជាមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយរបស់លោក គឺលោក ឃើរី ស្តូក (Kerry Stokes) ជាប្រធានក្រុមហ៊ុន Seven West Media និងក្រុមហ៊ុន Australian War Memorialបានប្តេជ្ញាតាមរយៈអ្នកនាំពាក្យម្នាក់កាលពីថ្ងៃព្រហស្បតិ៍ទី ១៩វិច្ឆិកាឆ្នាំ ២០២០ ដើម្បីជួយសមាជិកនៃកងទ័ពពិសេសអូស្ត្រាលីទាំងអស់ ដែលគេចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម។
លោករ៉ូបឺតស្មីតបច្ចុប្បន្នកំពុងប្តឹងសារព័ត៌មានNineសារព័ត៌មានTheAgeនិងកាសែតTheHeraldពីបទចុះផ្សាយអត្ថបទទាក់ទងនឹងសកម្មភាពរបស់គាត់នៅអាហ្វហ្គានីស្ថានហើយលោកស្តូកបានឱ្យគាត់ខ្ចីប្រាក់ចំនួន១,៩លានដុល្លារដើម្បីទូទាត់ថ្លៃផ្លូវច្បាប់ដើម្បីប្តឹងស្ថាប័នព័ត៌មានទាំងបី។
ឃាតកម្ម ដែលបានចោទប្រកាន់ខាងលើ គឺកើតឡើងតាំងពីឆ្នាំ ២០០៦ ប៉ុន្តែភាគច្រើនបានកើតឡើងនៅចន្លោះឆ្នាំ ២០១២ និងឆ្នាំ ២០១៣ ហើយតាមការចោទប្រកាន់គឺប្រព្រឹត្តដោយទាហានពិសេសអូស្ត្រាលីមកពីមូលដ្ឋានទ័ពក្នុងទីក្រុងភឺត។
ការស៊ើបអង្កេតរយៈពេល ៤ ឆ្នាំរបស់ប្រធានតុលាការកំពូលរបស់រដ្ឋញូវសៅវែល លោក ផូល ប្រេរីតុន បានរកឃើញថា មាន “ព័ត៌មានគួរឱ្យទុកចិត្តបាន”អំពីឧបទ្ទវហេតុចំនួន២៣ក្នុងអំឡុងពេលដែលកងកម្លាំងពិសេសអូស្រ្តាលីបានចូលរួមក្នុងការធ្វើឃាតទៅលើបុគ្គលឬអ្នកប្រយុទ្ធម្នាក់ឬច្រើននាក់ដែលត្រូវបានចាប់ខ្លួនឬរងរបួស។ឧបទ្ទវហេតុចំនួន២ទៀតអាចត្រូវចាត់ថ្នាក់ជាឧក្រិដ្ឋកម្មសង្គ្រាមព្រោះតែ “ការប្រព្រឹត្តយ៉ាងសាហាវឃោរឃៅ”៕
ប្រភព ៖ The Ages.com.au
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១៩ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី