ព័ត៌មានអន្ដរជាតិ
ភ្ញៀវលង់ទឹកអណ្តូងក្នុងពិធីមង្គលការ ស្លាប់១៣នាក់នៅ ឥណ្ឌា
ភ្ញៀវចំនួន១៣នាក់បានស្លាប់ បន្ទាប់ពីធ្លាក់ចូលទៅក្នុងអណ្តូង អំឡុងពិធីមង្គលការមួយនៅរដ្ឋ Uttar Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌាកាលពីល្ងាចថ្ងៃពុធទី ១៦ខែកុម្ភៈ។
ប៉ូលិសបាននិយាយថា ជនរងគ្រោះទាំងអស់ ដែលសុទ្ធតែជាស្ត្រី និងកុមារ បានអង្គុយនៅលើបន្ទះដែកគេយកទៅគ្របមាត់អណ្តូង ស្រាប់តែក្រោយមក ដែកនោះបានបាក់ដោយសារតែទម្ងន់មនុស្សធ្ងន់ពេក។
មនុស្សពីរនាក់ទៀតបានរងរបួស ក្នុងឧបទ្ទវហេតុដែលកើតឡើងនៅស្រុក Kushinagar។
ស្របពេលជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រី Narendra Modi បានហៅការស្លាប់នេះថា ជាក្តីឈឺចាប់ជាទីបំផុត។
លើសពីនេះ នាយករដ្ឋមន្រ្ដីរដ្ឋ Uttar Pradesh លោក Yogi Adityanath បានស្នើឲ្យអាជ្ញាធរស្រុក ជួយដល់ក្រុមគ្រួសារជនរងគ្រោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ភ្លៀងធ្លាក់ខ្លាំងនៅ ឥណ្ឌា និងស្រីលង្កា សម្លាប់មនុស្ស ៤១នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា