ព័ត៌មានជាតិ
ក្នុងមួយថ្ងៃៗ មានពលករខ្មែរត្រឡប់មកពីថៃ ចន្លោះពី ២០០ ទៅ ៣០០នាក់ តាមច្រកព្រំដែនខេត្តប៉ៃលិន
ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែន នៅក្នុងខេត្តប៉ៃលិន មានចំនួនចន្លោះពី ២០០ ទៅ ៣០០ នាក់ ក្នុងមួយថ្ងៃៗ។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរខេត្តប៉ៃលិន។
លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តប៉ៃលិន” នាព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២នេះថា នាពេលបច្ចុប្បន្ននេះ មានប្រជាពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនខេត្តប៉ៃលិន ចំនួនចន្លោះពី ២០០ ទៅ ៣០០នាក់ ក្នុងមួយថ្ងៃៗ។
លោកថា អាជ្ញាធរ និងមន្ត្រីសុខាភិបាល ប្រចាំនៅច្រកទ្វារព្រំដែន បានត្រួតពិនិត្យ និងធ្វើតេស្ដយ៉ាងដិតដល់ចំពោះពលករ ដែលត្រឡប់មកពីប្រទេសថៃនេះ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩។
អភិបាលរងខេត្តប៉ៃលិន បានបន្ថែមថា «ចឹងអ្នកដែលត្រឡប់មកវិញ យើងបែងចែកគាត់ច្បាស់ អ្នកដែលមានកាតចាក់វ៉ាក់សាំង យើងមើលទៅយើងធ្វើតេស្ដរ៉ាពីត អ្នកមានកាតចាក់វ៉ាក់សាំងហើយ គាត់អត់មានបញ្ហាទេ គាត់ត្រឡប់ទៅមូលដ្ឋានគាត់ ដោយឡែកអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង ហើយយើងធ្វើតេស្ដអីទៅ បើគាត់មានវិជ្ជមាន បញ្ជូនទៅមជ្ឈមណ្ឌល ចត្តាឡីស័កព្យាបាល បើគាត់អត់មានទេទៅកន្លែងចត្តាឡីស័កធម្មតា រយៈពេលពីរអាទិត្យ»។
លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន បានឲ្យដឹងទៀតថា ចំពោះមណ្ឌលចត្តាឡីស័ក នៅក្នុងខេត្តប៉ៃលិន នៅសល់តែពីរប៉ុណ្ណោះ ហើយចំពោះអ្នកដែលកំពុងធ្វើចត្តាឡីស័ក គឺសល់ប្រមាណ ២០០នាក់៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក