Connect with us

សុខភាព

កុមារអាយុ ៥-១១ ឆ្នាំ ក្រោយចាក់វ៉ាក់សាំង​ មិនថាដូសទីប៉ុន្មា​ន មានរោគសញ្ញានេះ ត្រូវជួបគ្រូពេទ្យជាបន្ទាន់

បានផុស

នៅ

នាយកដ្ឋានវេជ្ជសាស្ត្រ ដោយវិទ្យាស្ថានជាតិសុខភាពកុមារ Queen Sirikit បានណែនាំឪពុកម្តាយ ឲ្យសង្កេតមើលរោគសញ្ញារបស់កុមារ ដែលមានអាយុពី៥-១១ឆ្នាំ បន្ទាប់ពីបានទទួលវ៉ាក់សាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​នោះ ​មុន​ពេលចាក់​ កុមារគួរតែត្រូវបានរៀបចំឲ្យរួចរាល់ ទាំង​ញ៉ាំ​អាហារ និង​ទឹក សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់។ចំណែក​ផលប៉ះពាល់ ដែលអាចកើតមានចំពោះកុមារអាយុ ៥-១១ ឆ្នាំ​ បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង​កូវីដ ​ជា​ធម្មតា​មាន៖

-ឈឺចាប់ ហើម ឡើង​ក្រហម​នៅ​កន្លែង​ចាក់ថ្នាំ
-ឈឺក្បាល
-អស់កម្លាំង
-មាន​គ្រុនក្ដៅ​តិចតួច
ផល​រំខាន​ទូទៅ​បន្ទាប់ពី​ចាក់​វ៉ាក់សាំង រក​ឃើញ​ក្នុង​កុមារ​តិច​ជាង​កុមារ​ធំ និង​មនុស្ស​ធំ។ វា​អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង ​នៅ​ពេល​លេប​ថ្នាំ​ផ្សះ និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​។

ចំណែក រោគសញ្ញា​មិន​ប្រក្រតី​ ​ចំពោះ​កុមារ​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ មានគ្រោះថ្នាក់ ដែល​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​រួមមាន ៖

-ឈឺ​ទ្រូង
-ដក​ដង្ហើម​លឿន
-អស់កម្លាំង​ខ្លាំង​ខុសពីធម្មតា
-ញ័រ​បេះដូង
-គ្រុនក្ដៅ​លើស​ពី ៣៩ អង្សាសេ
-ឈឺក្បាល​ធ្ងន់ធ្ងរ
-ក្អួត
-មិនអាច​បរិភោគ​អាហារ​បាន
-ស្ងប់ស្ងាត់លែងសូវនិយាយស្ដី
-សន្លប់
ប្រសិនបើមានរោគសញ្ញា​បែបនេះ កុមារ​គួរ​ត្រូវ​បាន​នាំ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។ លើសពីនេះទៀត បន្ទាប់ពីចាក់វ៉ាក់សាំង ឪពុកម្តាយ​គួរតែត្រួតពិនិត្យកូន​របស់ពួកគេ កុំ​ឲ្យ​ហាត់ប្រាណធ្ងន់ៗ ដូចជាឡើងភ្នំ រត់ ហែលទឹក ឬធ្វើលំហាត់ប្រាណខ្លាំងៗ​រយៈពេល៧ ថ្ងៃ​ ដើម្បីការពារជំងឺ myocardial infarction។

ដោយឡែក​ លោក​វេជ្ជបណ្ឌិត Adisai Phattatang នាយក​វិទ្យាស្ថាន​សុខភាព​កុមារ​ជាតិ Queen Sirikit នៅប្រទេសថៃ​ បាន​បង្ហើប​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ មន្ទីរពេទ្យ​មិន​បាន​រក​ឃើញ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាមួយ​ ចំពោះ​កុមារ​ក្រុម​នេះ​ទេ។ ប៉ុន្តែ​វា​មាន​សារៈសំខាន់​ផង​ដែរ ​ក្នុង​ការ​សង្កេត​មើល​រោគ​សញ្ញា​ យ៉ាង​ហោច​ណាស់ ​៣០ នាទី​ បន្ទាប់​ពី​ការ​ចាក់​រួច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ពិតអត់ អ្នកកើតអូមីក្រុង ធ្វើឲ្យចំណង់ផ្លូវភេទ ធ្លាក់ចុះ?

ចុចអាន៖អ្នកជំនាញថា អូមីក្រុង អាចបង្កឲ្យរលាកប្រព័ន្ធ សរសៃប្រសាទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម