Connect with us

ព័ត៌មានជាតិ

កម្លាំងចម្រុះចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ឃាត់បានរថយន្ដចំនួន៣៥គ្រឿង​

បានផុស

នៅ

លោក តាំង ពៅ ប្រធាន​លេខាធិការដ្ឋាន គណៈកម្មការ​ដឹកជញ្ជូន​លើស​ទម្ងន់​កំណត់ បាន​សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ ចុះ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់ កម្រិត​កំណត់ ឃាត់​រថយន្ត​សរុប​បាន​ចំនួន ៣៥​គ្រឿង ក្នុងនោះ​មាន​៤ គ្រឿង ត្រូវបាន​ឃាត់ទុក​រយៈពេល​១​ឆ្នាំ ដោយ​ដឹក​លើសពី​២០% ចន្លោះ​ពី ២០​តោន ទៅដល់ ៣៧​តោន ១៥​គ្រឿង ដឹក​លើស ស្ថិតក្នុង​កម្រិត​អនុគ្រោះ ចំណែក​ចំនួន ១៦​គ្រឿង​ទៀត​ដឹក​ត្រឹមត្រូវ​តាម​បច្ចេកទេស​ដែល​បានកំណត់ ស្ថិតនៅក្នុង​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២០២២​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សុក ចាន់ថា ប្រធាន​មន្ទីរ​សាធារណៈការ ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​បាន ប្រាប់ឲ្យ​ដឹងថា ការចុះ​ត្រួតពិនិត្យ​យានយន្តដឹកជញ្ជូន លើស​ទម្ងន់​កម្រិត​កំណត់​នោះ ឃាត់​រថយន្ត​សរុប​បាន​ចំនួន ៣៥​គ្រឿង ក្នុងនេះ​ដើម្បី​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់ ត្រូវ​ដឹកជញ្ជូន​ទំនិញ ឬ​ធ្វើការ​ណែនាំ​ឱ្យអ្នកបើករថយន្ត​ធុន​ធ្ងន់​ទាំងអស់ ត្រូវអនុវត្ត​យ៉ាងណា​ឲ្យ​បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់ តាម​បទ​ប្ប​ញ្ញ​តិ្ត ដូច​មានចែង​ក្នុង​មាត្រ​២៦ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់ ដើម្បី​ធានា ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន និង​សំណង់​សិល្ប​ការ្យ ផ្លូវថ្នល់​ឱ្យបាន​រ៉ឹង​មាំ ស្ថិតស្ថេរ គង់វង្ស និង​ធន់​ជាប់​តាម​អាយុកាល បច្ចេកទេស​សាងសង់ ព្រមទាំង​ចូលរួមចំណែក​កាត់បន្ថយ​ថវិការ​ជាតិ ក្នុងការ​ជួសជុល​ថែទាំ​ផ្លូវថ្នល់​ផងដែរ​។​

លោក ​សុក ចាន់ថា​ បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​យានយន្ត​ធុន​ធ្ងន់ និង​អ្នកបើករថយន្ត​ធន់​ធ្ងន់ទាំងអស់​ ត្រូវ​ឲ្យ​អ្នក​ដឹកជញ្ជូន​ទំនិញ​ធ្វើការ​ណែនាំ​ឲ្យ​អ្នកបើករថយន្ត​ធន់​ធ្ងន់របស់ខ្លួន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ហើយ​ម៉ឺងម៉ាត់​តាម​បទប្បញ្ញត្តិ​ដូច​មានចែង​ក្នុង​មាត្រា​២៦​នៃ​ច្បាប់​ស្តី​អំ​ផ្លូវថ្នល់​។​

លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ ក្នុងករណី​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ម្ចាស់​យានយន្ត​ធន់​ធ្ងន់ និង​អ្នកបើករថយន្ត​ធន់​ធ្ងន់ណា​នៅ​បណ្តែតបណ្តោយ​ឲ្យ​អ្នក​ដឹកជញ្ជូន​ផ្ទុកទំនិញ​លើសពី​២០​ភាគរយ ប្រធាន​ស្ថានីយ​ជញ្ជីង​អចល័ត ប្រធាន​ក្រុម​ជញ្ជីង​ចល័ត និង​ចាត់វិធានការ​តាម​បទប្បញ្ញត្តិ​​ដូច​មាន​ចែង​ក្នុង​មាត្រា​៦០​នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​ដែល​ក្នុងនោះ ត្រូវ​​ដក​បណ្ណ​បើកបរ និង​ព្យួរទុក​ចំនួន​២​ឆ្នាំ ឃាត់​យានយន្ត​ទុក​ចំនួន​១​ឆ្នាំ ដោយ​រក្សាទុក​នៅ​ទីតាំង​ណាមួយ​សមស្រប​ហើយ​ម្ចាស់​យាន្ត​ត្រូវ​ទទួលខុសត្រូវ​លើ​ការលើកដាក់​ទំនិញ​និង​បង់ថ្លៃ​ឈ្នួល កន្លែង​ទុកដាក់​ថែ​ទំនិញ​និង​យានយន្ត​ដោយ​ខ្លួនឯង​។​

​ទទួលបាន​សេចក្តីណែនាំ​នេះ​យានយន្ត ដែល​ដឹក​ជ​ញ្ជួ​ន​ទំនិញ​លើស​ទម្ងន់ អ្នកបើករថយន្ត​ធុន​ធ្ងន់ និង រថយន្ត​ដឹកទំនិញ​ធ្ងន់​ទាំងអស់លើស​កម្រិត​កំណត់​ត្រូវ​ចូលរួម​អនុវត្ត​បទ​ប្ប​ត្តិ​ច្បាប់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​ធានា​ការពារ​ហេ​ដ្ឋា​រចនា​ស័​ម្ព​ន្ឋ​ផ្លូវថ្នល់ ស្ពាន​ឲ្យ​បាន​រឹងមាំ ស្ថិតស្ថេរ គង់វង្ស និង​ធន់​ជាប់​តាម​អាយុកាល​បច្ចេកទេស​សាងសង់​៕​

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ត្រាំ បន្ទោសថា បើ បៃដិន មិនសន្យាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមក៏មិនផ្ទុះឡើងដែរ

កីឡា២៩ នាទីutes មុន

Miki ប្រាប់​ថា បើចង់​ឲ្យ​បាល់ទាត់​នារី​កម្ពុជា​ខ្លាំង ត្រូវ​រៀបចំ​ការ​ប្រកួត​ឲ្យ​ច្រើន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សន្និសីទសន្តិសុខទីក្រុង Munich ចាប់ផ្តើម ចំពេលពិភពលោក ញាំញីដោយបញ្ហានយោបាយ

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២១ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា២២ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៥ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម