Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយប្រសិទ្ធភាពដូចចិត្ត ពេលនេះ វៀតណាម អនុម័តថ្នាំកូវីដ Molnupiravir ប្រើប្រាស់ជាបន្ទាន់ហើយ

បានផុស

នៅ

ក្រសួងសុខាភិបាលវៀតណាមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានអនុម័តជាលើកដំបូងនូវថ្នាំគ្រាប់ប្រឆាំងជំងឺកូវីដ ១៩ ចំនួន ៣ ដែលមានផ្ទុកសារធាតុ Molnupiravir សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងរដ្ឋបាលឱសថនៃប្រទេសវៀតណាមក្រោមក្រសួងសុខាភិបាលបានឲ្យដឹងថា ថ្នាំទាំង ៣ នោះមានថ្នាំ Molravir 400 របស់ក្រុមហ៊ុន Boston Pharma ថ្នាំ Movinavir 200 មីល្លីក្រាម របស់ក្រុមហ៊ុន Mekophar Chemical Pharmaceutical និងថ្នាំ Molnupiravir Stella 400 ដោយក្រុមហ៊ុន Stellapharm ហើយថ្នាំទាំងនេះគឺជាថ្នាំប្រឆាំងជំងឺកូវីដ ១៩ ដំបូងគេដែលត្រូវបានអនុម័តនៅក្នុងប្រទេសវៀតណាម ។

លោក Le Van Truyen ប្រធានក្រុមប្រឹក្សាប្រឹក្សាសម្រាប់ការចុះបញ្ជីចរាចរឱសថ និងគ្រឿងផ្សំឱសថ បាននិយាយថា ការសម្រេចចិត្តអនុម័តថ្នាំ Molnupiravir ដែលផលិតក្នុងស្រុកមានន័យថា វៀតណាមអាចផលិតឱសថប្រឆាំងកូវីដដោយខ្លួនឯងបានហើយ ។

ទន្ទឹមនោះ វាក៏កើតឡើង ស្របពេលដែលក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ការសាកល្បងសម្រាប់ថ្នាំគ្រាប់ Molnupiravir ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថអាមេរិក Merck សម្រាប់ព្យាបាលកូវីដនៅក្នុងប្រទេសវៀតណាម មិនឃើញមានអ្នកស្លាប់នោះទេ ។

ការសាកល្បងនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុង និងខេត្តចំនួន ២២ ហើយបានបង្ហាញថា ថ្នាំនេះមានសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការផ្ទុកមេរោគ ការឆ្លង និងពេលវេលានៃការព្យាបាលជាដើម ។

បើយោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា បន្ទាប់ពីការប្រើប្រាស់រយៈពេល ៥ ថ្ងៃ កូវីដនៅក្នុងខ្លួនអ្នកជំងឺគឺតិចតួចប៉ុណ្ណោះ ហើយអត្រាជាសះស្បើយបានកើនឡើងពី ៧២.១ ទៅ ៩៩.១ ភាគរយ ។ ចំណែកបន្ទាប់ពី ១៤ ថ្ងៃ ភាគរយជាសះស្បើយគឺជិត ១០០ ភាគរយឯណោះ ។ មានតែអ្នកជំងឺប្រហែល ០.០២ ទៅ ០.០៦ ភាគរយប៉ុណ្ណោះដែលមានសភាពធ្ងន់ធ្ងរ ប៉ុន្តែមិនស្លាប់នោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VNExpress

ចុចអាន ៖ វៀតណាម សាកល្បងថ្នាំកូវីដ Molnupiravir រួចហើយ ឯប្រសិទ្ធភាពដូចចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម