សុខភាព
នៅ ថៃ កំពុងល្បីបរិភោគមឹកឆៅទាំងរស់ ឥលូវវេជ្ជបណ្ឌិតព្រមានធ្ងន់ហើយ (មានវីដេអូ)
ការទទួលទានមឹកឆៅ កំពុងទទួលបានប្រជាប្រិយភាពខ្លាំង នៅប្រទេសថៃ។ ជាក់ស្ដែង នាពេលថ្មីៗ នៅតាមបណ្ដាញសង្គម TikTok និងហ្វេសបុក គេឃើញប្រជាជនថៃមួយចំនួន បាននឹងសម្រុកទៅសាកល្បងទទួលទានមឹកឆៅជ្រលក់ជាមួយទឹកត្រីបុកម្ទេស និងទឹកត្រីពណ៌ខ្មៅ ដូចដែលឃើញក្នុងរូបភាព យ៉ាងច្រើនកុះករ។
ម៉្យាងវិញទៀត គេគិតថា មឹកសម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗ សម្រាប់មនុស្សក្នុងពេលហូបឆៅ មិនថាវាជាអ៊ីយ៉ូត ជាតិដែក ស័ង្កសី និងកាល់ស្យូម ក៏ដូចជាខ្លាញ់ពីកូលេស្តេរ៉ុល ខ្លាញ់ឆ្អែត ខ្លាញ់ monounsaturated fat និងខ្លាញ់ polyunsaturated ។
ទន្ទឹមនឹងប្រយោជន៍ដែលទទួលបាន ពីការហូបឆៅ វាក៏មានគ្រោះថ្នាក់ខ្លាំងផងដែរ។ ដោយក្រសួងសុខាភិបាល គ្រូពេទ្យកុមារ Panda នៅប្រទេសថៃ បានព្រមានថា ការបរិភោគមឹកស្រស់ អាចប្រឈមនឹងគ្រោះថ្នាក់ដល់សុខភាពដូចជា ៖សារធាតុលោហៈធ្ងន់ធ្ងរជាច្រើន ត្រូវបានរកឃើញនៅក្នុងអាហារសមុទ្រ មិនថា សំណ ស័ង្កសី កាដមីញ៉ូម និងទង់ដែង ជាពិសេស កាដមីញ៉ូម។ ពួកវាមានជាទូទៅនៅក្នុងមឹកនិងត្រីមួយចំនួន។ ប្រសិនបើរាងកាយទទួលបានបរិមាណ cadmium ទាប វានឹងកកកុញនៅក្នុងក្រលៀន ដូចជាលោហៈធ្ងន់ជាច្រើនទៀត។
បើរាងកាយប្រមូលផ្តុំ cadmium ច្រើនពេក ក្នុងរយៈពេលវែង វាអាចបង្កជាជំងឺពុកឆ្អឹង ឬឆ្អឹងមិនរឹងមាំហើយនឹងរំខានដល់ដំណើរការរបស់វីតាមីន D កាល់ស្យូម និងកូឡាជែន។ ជាពិសេសការពុលស្រួច ស្រាវនៃកាដ្យូម។
ម៉្យាងវិញទៀត បើទទួលទានក្នុងបរិមាណច្រើនក្នុងពេលតែមួយ អាចបណ្ដាលឲ្យចង្អោរ ក្អួត ឈឺពោះ រមួលក្រពើ ឬរាគ។ សម្រាប់អ្នកនិយមហូបញឹកញាប់ អាចប្រឈមនឹងជំងឺអាសន្នរោគ ឬ Vibrio parahaemolyticus ដែលអាចត្រូវបានរកឃើញនៅក្នុងអាហារសមុទ្រ និងជាមូលហេតុចម្បងនៃជំងឺរាករូស ក្អួត ឈឺពោះធ្ងន់ធ្ងរ ឈឺក្បាល និងគ្រុនញាក់ក៏អាចកើតមានដែរ។
វេជ្ជបណ្ឌិតបានព្រមានទៀតថា រោគសញ្ញាទាំងនេះកើតឡើងក្នុងរយៈពេល ១២ទៅ ២៤ ម៉ោង បន្ទាប់ពីទទួលទានអាហារសមុទ្រ ឬអាចប្រឈមនឹងជំងឺដង្កូវមូលដូចជា Anisakis, Pseudoterranova, Contracaeceumក្នុងពោះវៀន។ មិនត្រឹមប៉ុណ្ណឹង អ្នកជំងឺអាចមានរោគសញ្ញា ១-២ម៉ោង បន្ទាប់ពីទទួលទានអាហារនេះ ដូចជាឈឺពោះខ្លាំង ចង្អោរ ក្អួត ស្រដៀងទៅនឹងដំបៅក្រពះ ពុលអាហារ រលាកខ្នែងពោះវៀនជាដើម។
យ៉ាងណាមិញ ដើម្បីទទួលទានមឹកដោយសុវត្ថិភាពដល់រាងកាយ ដោយការជ្រើសរើសប្រភពអាហារសមុទ្រដែលមានទំនុកចិត្តលើអនាម័យ និងគុណភាព។ ញ៉ាំឆ្អិន ១០០ភាគរយ ហើយបើញ៉ាំមឹកឆៅ គួរតែជាប្រភេទមឹកដែលអាចបរិភោគឆៅបាន។ ត្រូវបានរក្សាទុកក្នុងសីតុណ្ហភាពទាប ដើម្បីសម្លាប់ប៉ារ៉ាស៊ីតដោយជោគជ័យ (ករណីដូចគ្នាជាមួយត្រីឆៅពីប្រទេសជប៉ុន) លាងសម្អាត មុនពេលចម្អិនអាហារ និងកុំបរិភោគច្រើនពេក៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាប់តែទស្សនាវីដេអូសៀក នេះប្រវត្តិពិតពី Zach King បុរសខ្លាំងខាងបច្ចេកវិទ្យា
ចុចអាន៖មានខ្លាញ់ក្បាលពោះ សាក ៥ វិធីនេះ ធានាឃើញលទ្ធផល ១០០ ភាគរយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?