Connect with us

សុខភាព

ក្មេងស្រីអាហ្វ្រិកឆ្លងមេរោគបណ្តាលឲ្យស្វិតដៃជើង ពេលនេះ WHO កំពុងចាត់វិធានការបន្ទាន់

បានផុស

នៅ

ប្រទេសម៉ាឡាវី បានប្រកាសពីការផ្ទុះឡើងនៃជំងឺគ្រុនស្វិតដៃជើង បន្ទាប់ពីក្មេងស្រីអាយុ៣ឆ្នាំម្នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមាន ផ្ទុកមេរោគនេះ។

នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់បាននិយាយថា នេះគឺជាករណីដំបូងនៃមេរោគ Poliovirus នៅទ្វីបអាហ្រ្វិក ក្នុងរយៈពេលជាងប្រាំឆ្នាំ។

This image has an empty alt attribute; its file name is 000_NR698.jpg

ការវិភាគមន្ទីរពិសោធន៍បានបង្ហាញថា ជំងឺដែលរកឃើញនៅរដ្ឋធានី Lilongwe របស់ប្រទេសម៉ាឡាវីមួយនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺមួយដែលកំពុងចរាចរណ៍ក្នុងប្រទេសប៉ាគីស្ថាន។

លោកវេជ្ជបណ្ឌិត Matshidiso Moeti បាននិយាយថា “ដោយសារតែវាជាករណីនាំចូលពីប្រទេសប៉ាគីស្ថាន ការរកឃើញនេះនឹងមិនប៉ះពាល់ដល់ឋានៈគ្មានមេរោគ Poliovirus ក្នុងតំបន់អាហ្រ្វិកទេ”។ លោក​បន្ថែម​ថា WHO កំពុង​ចាត់​វិធានការ​បន្ទាន់​ដើម្បី​ការពារ​ការ​រីក​រាល​ដាល​។

ក្មេងស្រីជនជាតិម៉ាឡាវី បានចាប់ផ្តើមបង្ហាញរោគសញ្ញាខ្វិននៅថ្ងៃទី១៩ខែវិច្ឆិកា ហើយសំណាកលាមកដើម្បីរកមើលមេរោគ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពិសោធន៍នៅប្រទេសអាហ្វ្រិកខាងត្បូង និងសហរដ្ឋអាមេរិក ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងតាមដានជំងឺស្វិតដៃជើង។

This image has an empty alt attribute; its file name is thumbs_b_c_b08bcf44db2b86f872f04ce1decec735.jpg

គួរបញ្ជាក់ថា ជំងឺស្វិតដៃជើងត្រូវបានលុបបំបាត់ជាផ្លូវការនៅក្នុងទ្វីបអាហ្រ្វិកកាលពីឆ្នាំ២០១៦ ដោយករណីចុងក្រោយត្រូវបានរកឃើញនៅក្នុងប្រទេសនីហ្សេរីយ៉ា។

Polio គឺជាមេរោគឆ្លងខ្លាំង ដែលភាគច្រើនប៉ះពាល់ដល់កុមារអាយុក្រោម ៥ឆ្នាំ។

វាឆ្លងតាមរយៈការលាងដៃមិនស្អាតបន្ទាប់ពីបន្ទោបង់លាមកដែលមានមេរោគ ឬតាមរយៈអាហារ ឬទឹកដែលមានមេរោគស្រដៀងគ្នា។ វាក៏អាចឆ្លងតាមរយៈដំណក់ទឹកពីការក្អក និងកណ្ដាស់របស់អ្នកឆ្លងផងដែរ។

នៅពេល​ដែល​បាន​លេប​ចូល មេរោគ​នេះ​នឹង​កើន​ឡើង​ក្នុង​ពោះវៀន ហើយ​វា​អាច​បន្ត​ឆ្លង​ទៅ​ប្រព័ន្ធ​សរសៃប្រសាទ ដែល​អាច​បណ្តាល​ឲ្យ​ខ្វិនបាន។

Efforts to eradicate polio globally have largely been successful but one type of polio is still holding out in Afghanistan and Pakistan and it is possible for cases to emerge elsewhere in the world as a result of travel

ភាពខ្វិននេះអាចជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍ ហើយអាចសម្លាប់មនុស្សបាន ប្រសិនបើវាទៅដល់សាច់ដុំដែលពួកគេប្រើដើម្បីដកដង្ហើម។

ជំងឺគ្រុនស្វិតដៃជើងត្រូវបានមនុស្សស្គាល់ច្រើន ដោយសារវាធ្វើឲ្យកុមាររាប់លាននាក់នៅជុំវិញពិភពលោកពិការជារៀងរាល់ឆ្នាំក្នុងទសវត្សរ៍ឆ្នាំ១៩៤០និង១៩៥០។

ជំងឺនេះអាចត្រូវបានការពារតាមរយៈការចាក់ថ្នាំបង្ការ ដោយវ៉ាក់សាំងដំបូងសម្រាប់មេរោគនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៤៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ WHO ប្រកាសបញ្ចប់ជំងឺដ៏កាចសាហាវមួយនេះនៅប្រទេសហ្វីលីពីន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

យ៉ាងហោច​ណាស់​មនុស្ស​បី​នាក់​បាន​ស្លាប់ ខណៈ​កូរ៉េខាងត្បូង​ប្រឈមនឹង​ធ្លាក់​ព្រិល​ខ្លាំង

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

​ប្រជាជន​ថៃ​ជិត​​១៤ម៉ឺនគ្រួសារ​​​រងគ្រោះទឹកជំនន់ក្នុងខេត្ត​៧​នៅភាគខាង​ត្បូង​ថៃ​​

ព័ត៌មានជាតិ៤៧ នាទីutes មុន

សកម្មជនប្រឆាំងខ្មែរម្នាក់នៅកូរ៉េខាងត្បូង ផ្តាំទៅពលរដ្ឋកុំឱ្យជឿតាមការញុះញុងរឿងកោះគុត

សេដ្ឋកិច្ច៤៨ នាទីutes មុន

ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ​ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ

ព័ត៌មានជាតិ៥២ នាទីutes មុន

ទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរ​​ ៩ ​​ចំណុច​ត្រូវ​បាន​​ពលរដ្ឋ​ភូមិ​ហាន់ជ័យលើ ស្នើសុំកិច្ចអន្តរាគមន៍​​បន្ទាន់

សន្តិសុខសង្គម៧ ម៉ោង មុន

ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​ខេត្ត៤​នៅ​ភាគខាងត្បូង​ថៃ​ប្រឈម​ទឹក​ជំនន់​រហ័ស​ដ៏ខ្លាំង​

ព័ត៌មានជាតិ៩ ម៉ោង មុន

ជណ្ដើរឡើងចុះរួតបាកានប្រាសាទអង្គរវត្ត បានដាក់ឱ្យដំណើរការដើម្បីងាយស្រួលដល់ទេសចរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី៖ ការ​ដែល​លោក ត្រាំ កាត់​ជំនួយ ប្រៀប​ដូច​ជា «ទោស​ស្លាប់» សម្រាប់​អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​មេដឹកនាំ​អាស៊ី​អាគ្នេយ៍​២រូប​ប្រឈម​ច្បាប់​​ឧក្រិដ្ឋកម្ម​អន្តរជាតិ ក្រោយ​ ICC ​ចេញ​ដី​កា​ស្វែងរកចាប់​ខ្លួ​ន​ មីនអ៊ុងលាំង

Sokha Hotels

ព័ត៌មានពេញនិយម