សុខភាព
ពុកម៉ែគួរដឹង កុមារតូចៗ បើឆ្លង Omicron នឹងចេញរោគសញ្ញាប្រភេទនេះមុនគេ
បើទោះបីជា Omicron បានវិវត្តយ៉ាងឆាប់រហ័ស និងឆ្លងជាងប្រភេទវីរុសបំប្លែងខ្លួនផ្សេងទៀតដល់ទៅ ៣ ទៅ ៤ ដងក្ដីប៉ុន្តែអត្រានៃការឆ្លងក្នុងចំណោមកុមារ បានកើនឡើង សមាមាត្រទៅនឹងការកើនឡើងនៃចំនួនអ្នកឆ្លងជារៀងរាល់ថ្ងៃ ។

វេជ្ជបណ្ឌិត Passorn Bunyahotra គ្រូពេទ្យកុមារផ្នែកជំងឺឆ្លង មន្ទីរពេទ្យ Samitivej Sukhumvit នៅប្រទេសថៃ បញ្ជាក់ថា បើប្រៀបធៀបអាការរបស់កុមារ ជាមួយមនុស្សធំ ដែលបានចាក់ថ្នាំបង្ការ វាហាក់ដូចជាមនុស្សពេញវ័យមានរោគសញ្ញាតិចជាង។ ដោយសារតែភាពធ្ងន់ធ្ងរនៃជំងឺនេះ ត្រូវបានកាត់បន្ថយនៅពេលចាក់វ៉ាក់សាំង។ ប៉ុន្តែការពិត ភាពធ្ងន់ធ្ងរនៃ omicron របស់កុមារ គឺកម្រណាស់។ ការសិក្សាបានរកឃើញថា ទំនោរនៃការឆ្លង omicron ចំពោះកុមារគឺស្រាល។

ប៉ុន្តែវ៉ាក់សាំងកូវីដ នៅតែមានតម្រូវការសម្រាប់កុមារជាខ្លាំង ព្រោះកុមារត្រូវទៅសាលា។ ប្រសិនបើកុមារត្រូវបានឆ្លងដោយមិនដឹងខ្លួន នោះមេរោគនឹងរីករាលដាលយ៉ាងឆាប់រហ័ស ដូច្នេះការចាក់វ៉ាក់សាំងនឹងកាត់បន្ថយការរីករាលដាលនៃជំងឺ ហើយការផ្ទុះឡើងអាចគ្រប់គ្រងបាន។ លើសពីនេះទៀត ចំពោះកុមារដែលមានជំងឺពីកំណើតដូចជាជំងឺធាត់ ជំងឺបេះដូង ជំងឺផ្លូវដង្ហើម ត្រូវការវ៉ាក់សាំងបន្ថែមទៀត ព្រោះបើមានការឆ្លងមេរោគ អាចបង្កជារោគសញ្ញាធ្ងន់ធ្ងរ។

ដោយឡែក ចំពោះរោគសញ្ញា MIS-C ដែលកើតឡើងបន្ទាប់ពីកុមារបានឆ្លង omicron និងបង្កឲ្យមានការរលាកដល់សរីរាង្គ និងប្រព័ន្ធនានាពាសពេញរាងកាយ ដោយសារប្រព័ន្ធភាពស៊ាំខ្ពស់ខុសប្រក្រតី។ អាចបណ្ដាលឲ្យមានរោគសញ្ញាមួយប្រភេទលេចចេញមុនគេ ស្រដៀងនឹងជំងឺ Kawasaki ដូចជា ក្តៅខ្លួនខ្លាំង ឡើងកន្ទួល ភ្នែកក្រហម បបូរមាត់ក្រហម ប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ ប្រហែលជាត្រូវបញ្ចូនកុមារ ចូលបន្ទប់សង្គ្រោះបន្ទាន់ (ICU )ក៏មាន ។
ដូច្នេះសូមពុកម៉ែដែលមានកូនតូចៗ ត្រូវយកកូនទៅចាក់វ៉ាក់សាំង នៅតាមទីតាំងជិតៗផ្ទះ ដើម្បីឲ្យកុមារមានភាពស៉ាំពីក្នុងខ្លួន ជួយការពារទាំងកូវីដផង និង វីរុសបំប្លែងខ្លួនផ្សេងទៀត ជាពិសេស omicron ដែលកំពុងរីករាលដាលពេញប្រទេស កម្ពុជា ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រោគសញ្ញា អូមីក្រុង ២ អាចលេចចេញ សូម្បីកំពុងញ៉ាំអាហារ ក៏អាចមើលដឹង

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង