Connect with us

ព័ត៌មានជាតិ

គ​.​ជ​.​ប កម្ពុជា ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​

បានផុស

នៅ

​តប​តាម​លិខិតអញ្ជើញ​ជា​ផ្លូវការ​របស់​ប្រធាន គ​.​ជ​.​ប ឥណ្ឌូនេស៊ី លោក​ស៊ិ​ក ប៊ុនហុក ប្រធាន គ​.​ជ​.​ប កម្ពុជា បាន​ចាត់តាំង​មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប ១៥​រូប ឱ្យ​ចូលរួម​កម្មវិធី​សង្កេតការណ៍​បោះឆ្នោត​តាម​ប្រ ព័ន្ធ​អន​ឡាញ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​អភិបាលខេត្ត អភិបាលរង​ខេត្ត អភិបាលក្រុង អភិ បាលរងក្រុង អភិបាលស្រុក និង​អភិបាលរង​ស្រុក តាម​តំបន់​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ក្នុងអំឡុងពេល​មាន​វិបត្តិ​កូ​វីដ​-១៩ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​រយៈពេល២​ថ្ងៃនៃ​ការ​សង្កេតការណ៍​ពី​ទីស្តីការ គ​.​ជ​.​ប កម្ពុជា ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ លោក ម៉ុក ដា​រ៉ា អគ្គលេខាធិការរង គ​.​ជ​.​ប និង​ជា​ប្រធាន​ដឹកនាំ​ក្រុម​អ្នកសង្កេតការណ៍​យល់ ឃើញថា ការចូលរួម​សង្កេតការណ៍​តាម​ប្រព័ន្ធ​អន​ឡាញ គឺជា​ឱកាស​នៃ​ការសង្កេតមើល និង​ស្វែង យល់​អំពី​ការអនុវត្ត​ល្អៗ​ ក្នុងការ​បោះឆ្នោត​ក្នុងសម័យ​កូ​វីដ​-១៩ និង​ការប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​។ លោក​បន្តថា គ​.​ជ​.​ប ឥណ្ឌូនេស៊ី បាន​ប្រើប្រាស់​កម្មវិធី​មួយ ដែល​គេ​ឱ្យ​ឈ្មោះ ថា “SIREKAP”​សម្រាប់​ធ្វើការ​បូកសរុប​លទ្ធផល និង​ការប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ បោះឆ្នោត​បាន​ឆាប់រហ័ស​។

ប្រទេស​ឥណ្ឌូនេស៊ី គឺជា​ប្រទេសមួយ​ដែល​បានរៀបចំ​ការសង្កេត​ការណ៍​បោះឆ្នោត​តាម​ប្រព័ន្ធ​អន​ឡាញ​មុនគេ​ក្នុង​តំបន់​អាស៊ាន​។ ការបោះឆ្នោត​ក្នុង​បរិបទ នៃ​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ គ​.​ជ​.​ប ឥណ្ឌូនេ ស៊ី យកចិត្តទុកដាក់​យ៉ាងខ្លាំង​ លើ​វិធាន​ការ ការពារ និង​ទប់ស្កាត់​ការ​រាតត្បាត តាមរយៈ​ការលាង​សម្អាត​ដៃ ការរក្សា​គម្លាត​សង្គម ការពាក់​ម៉ាស ការរៀបចំ​បន្ទប់សម្ងាត់​ពិសេស សម្រាប់​អ្នកបោះ ឆ្នោត​ដែលមាន ​សីតុណ្ហភាព ៣៧.៣oC និង​ការ​បន្តក់​ទឹកខ្មៅ​លុប​មិន​ជ្រះ​លើ​ម្រាម​កូនដៃ ជាដើម​។

​លោក ម៉ុក ដា​រ៉ា ឲ្យ​ដឹង​ដែរ​ថា អាសនៈ​អភិបាលខេត្ត ក្រុង ស្រុក ដែល​ត្រូវ​ជ្រើសរើស​មាន​ចំនួន ២៧០ អាសនៈ ។ អ្នកបោះឆ្នោត មាន​ចំនួន១00.៣៥៩.១៥២ នាក់​។ មន្ត្រី​ការិយាល័យ​បោះឆ្នោត មាន​ចំនួន២.០៩២.៥៦៦ នាក់​។ បេក្ខជន​ឈរឈ្មោះ មាន​ចំនួន៧៣៩ នាក់​។ ការិយាល័យ​បោះឆ្នោត មាន​ចំនួន ២៩៨.៩៣៨ ការិយាល័យ​។​

​សូមបញ្ជាក់ថា នេះ​គឺជា​លើក​ទី​២​ហើយ ដែល គ​.​ជ​.​ប កម្ពុជា​បាន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​តាម​ប្រព័ន្ធ​អន​ឡាញ បន្ទាប់ពី​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ​រដ្ឋ​ប៊ី​ហា នៃ​ប្រទេស​ឥណ្ឌា​។ កម្មវិធី​សង្កេតការណ៍​អន្តរជាតិ ​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ ក្រៅពី​មានការ​ចូលរួម​ពី គ​.​ជ​.​ប កម្ពុជា ក៏ មានការចូលរួម​សង្កេតការណ៍​ពី​ប្រទេស​ជា​សមាជិក សមាគម នៃ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ពិភពលោក (A-WEB) និង​អង្គការ​មូលនិធិ​អន្តរជាតិ ដើម្បី​ប្រព័ន្ធ​បោះឆ្នោត (IFES) ផងដែរ​៕

អត្ថបទដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ៣៦ នាទីutes មុន

ក្រសួងអប់រំ រៀបចំសេចក្ដីណែនាំពិសោធន៍វិទ្យាសាស្ត្រលើកកម្ពស់ការរៀន និងបង្រៀនវិទ្យាសាស្ត្រ និងស្ទែម

សន្តិសុខសង្គម៥៣ នាទីutes មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ព័ត៌មានជាតិ៩ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

សន្តិសុខសង្គម១៧ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម៥៣ នាទីutes មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម២១ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម