ព័ត៌មានជាតិ
Breaking News: ក្រុមហ៊ុន Opennet ឆ្លើយតបព័ត៌មាន បិទជាបណ្តោះអាសន្ន ដោយសារបំណុលជាង ៦លានដុល្លារ
បន្ទាប់ពីទទួលព័ត៌មានថា ក្រុមហ៊ុន Opennet នឹងត្រូវបិទជាបណ្តោះអាសន្ននៅសប្តាហ៍ក្រោយ ដោយសារបំណុលជាង ៦លានដុល្លារ ពេលនេះតំណាងក្រុមហ៊ុនបានឆ្លើយតបជុំវិញបញ្ហានេះ។ ផ្នែកបម្រើសេវាកម្មនៃក្រុមហ៊ុនបានសរសេរថា ក្រុមហ៊ុនកំពុងទាក់ទងទៅក្រសួងពាក់ព័ន្ធ និងបានអះអាងថា មិនធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់របស់អតិថិជនឡើយ។
“ក្រុមហ៊ុនកំពុងទាក់ទងទៅក្រសួងមានសម្ថកិច្ចហើយនិងមិនប៉ះពាល់ដល់ការប្រើប្រាស់របស់បងឡើយ។ ខាងប្អូននិងផ្តល់ព័ត៌មានផ្លូវការបន្ទាប់ពីទទួលបានការដោះស្រាយពេញលេញហើយ”។
តាមការចេញផ្សាយពីសារព័ត៌មានក្នុងស្រុក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងចុះទៅបិទក្រុមហ៊ុន King Technologies (Opennet) ជាបណ្ដោះអាសន្ននៅសប្ដាហ៍ក្រោយនេះ បន្ទាប់ពីក្រុមហ៊ុនដែលផ្ដល់សេវាអ៊ីនធឺណិតនៅកម្ពុជាមួយនេះមិនព្រមចូលទៅទូទាត់បំណុលប្រមាណជា៦,៦លានដុល្លារអាមេរិក។


កាលពីថ្ងៃទី ១០ ខែកុម្ភៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងដល់សាធារណជនបានដឹងជុំវិញ ក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) ដែលជាប្រតិបត្តិករផ្តល់សេវាអ៊ឺនធឺណិត មិនទាន់បានអនុវត្តកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋនៅឡើយ។ ក្រសួងទាំងពីរសម្រេចទុករយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ ដើម្បីឱ្យក្រុមហ៊ុនចូលមកបំពេញកាតព្វកិច្ចទូទាត់បំណុលនៃចំណូលបែងចែក (Revenue Share) និងបំណុលដទៃទៀតដែលក្រុមហ៊ុននៅជំពាក់រដ្ឋ ជាកំហិត។
ក្នុងករណី ក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) នៅតែគេចវេសមិនព្រមទូទាត់បំណុលជូនរដ្ឋក្រសួងទាំងពីរនឹងចាត់វិធានការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន និងអនុវត្តមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍ព្រមទាំងចាត់វិធានការដទៃទៀតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត