Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញ៖ អូមីក្រុង អាចរស់បានជិត ២០០ម៉ោង នៅលើប្លាស្ទិក

បានផុស

នៅ

ការស្រាវជ្រាវថ្មីអំពីរយៈពេលនៃការរស់នៅរបស់មេរោគកូវីដ-១៩ បានបង្ហាញថា អូមីក្រុង អាចទុំជាប់នៅលើប្លាស្ទិក និងនៅលើស្បែកបានយូរជាងកូវីដទម្រង់ដើម និងកូវីដបំប្លែងខ្លួនប្រភេទមុនៗ។ នេះបើតាមការអះអាងពីអ្នកជំនាញខាងជំងឺឆ្លងថៃ កាលពីថ្ងៃសៅរ៍ ម្សិលមិញ។

Omicron survives almost 200 hours on plastic, expert warns
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Thiravat Hemachudha ប្រធានមជ្ឈមណ្ឌលព័ត៌មាននៃសាកលវិទ្យាល័យ Chulalongkorn ផ្នែកជំងឺឆ្លង បានអត្ថាធិប្បាយលើការស្រាវជ្រាវរបស់ជប៉ុនថា អូមីក្រុង អាចរស់បានជិតបួនដង នៅលើប្លាស្ទិក យូរជាងវីរុសបំប្លែងដទៃទៀត។

Omicron survives much longer on plastic and skin than earlier COVID  variants, new study finds | Euronews

លោកវេជ្ជបណ្ឌិតរូបនេះ បានសរសេរនៅលើគណនី Facebook ថា “នៅលើប្លាស្ទិក កូវីដទម្រង់ដើមអាចរស់នៅបាន ៥៦ម៉ោង ហ្គាម៉ា ៥៩.៣ម៉ោង ដែលតា ១១៤ម៉ោង បេតា ១៥៦ម៉ោង អាល់ហ្វា ១៩១.៣ម៉ោង និង អូមីក្រុង ១៩៣.៥ម៉ោង។

ចំណែក នៅលើស្បែកមនុស្ស កូវីដទម្រង់ដើមរស់នៅបាន ៨.៦ម៉ោង ហ្គាម៉ា ១១ម៉ោង ដែលតា ១៦.៨ម៉ោង បេតា ១៩.១ម៉ោង អាល់ហ្វា ១៩.៦ម៉ោង និង អូមីក្រុង រយៈពេល ២១.១ម៉ោង។

Omicron may live twice as long on surfaces - surviving 21 hours on skin -  Wales Online

លោក Thiravat បន្ថែមថា ទោះបីជា អូមីក្រុង មិនសូវបង្កឱ្យមានអាការធ្ងន់ធ្ងរចំពោះអ្នកជំងឺក៏ដោយ ការសម្អាតផ្ទៃផ្សេងៗដូចជា តុ កៅអី កូនសោរ និងវត្ថុដទៃៗទៀត នៅតែមានភាពចាំបាច់ជាទីបំផុត ដើម្បីបង្ការហានិភ័យឆ្លង ជាពិសេសការលាង​ដៃ​ឱ្យ​បាន​ទៀង​ទាត់ អាច​កាត់​បន្ថយ​ឱកាស​នៃ​ការ​រីក​រាល​ដាល​នៃ​មេរោគ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ The Nations

ចុចអាន៖ វិធីការពារកូនតូចៗ ពីការឆ្លង​ Omicron អ្នកជាឪពុកម្ដាយ ត្រូវធ្វើដូច្នេះវិញ

ចុចអាន៖ វ៉ាក់សាំងមួយប្រភេទនេះ មានសមត្ថភាពទប់ស្កាត់​ អូមីក្រុង រហូតដល់ ៣៥ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម