ជីវិតកម្សាន្ដ
កុល ដាវី ចេញសារដាស់តឿនអ្នកជំពាក់បំណុល ឱ្យប្រញាប់ចេញមុខដោះស្រាយ
ភ្នំពេញ៖ តារាចម្រៀង និងសម្ដែង អ្នកនាង កុល ដាវី ថ្មីៗនេះបានបង្ហាញអារម្មណ៍ហាក់មិនសប្បាយចិត្តលើបុគ្គលមួយចំនួន ដែលមិនបានគោរពតាមកិច្ចសន្យានៃការខ្ចីប្រាក់របស់ខ្លួន ខណៈការទូទាត់សំណងនៅមិនទាន់មានដំណោះស្រាយ។
អ្នកនាង កុល ដាវី បានលើកឡើងដូច្នេះ៖ “ចង់ប្រាប់អ្នកជំពាក់លុយខ្ញុំ ខ្ញុំមិនដែលភ្លេចអ្នកទេ ខ្ញុំនឹកអ្នករាល់ថ្ងៃ មានចិត្តជួយសងផង ឱ្យចេះយកចិត្តគេដាក់ចិត្តឯងផង ពេលខ្ចីយកលុយញើសឈាមគេទៅស្រួលៗណាស់ ដល់ពេលសងគេ មិនព្រមសង ចង់សួរថាក្នុងខ្លួនគិតអី?”។
ការទម្លាយរបស់អ្នកនាង កុល ដាវី នាពេលនេះ មកពីនាងអស់ភាពអត់ធ្មត់លើចរិតរបស់បុគ្គលដែលជំពាក់ប្រាក់ហើយមិនព្រមចេញមុខសងមកវិញ។ ប៉ុន្តែយ៉ាងណាមិញ កុល ដាវី មិនទាន់ទម្លាយអត្តសញ្ញាណបុគ្គលទាំងនោះឡើយ។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ តារាអ្នកសិល្បៈមួយចំនួនបានប្រកាសផុងខ្លួនដោយការចាញ់បោកលុយ ឬឱ្យគ្នាជំពាក់ប្រាក់អស់រាប់ម៉ឺន រាប់សែនដុល្លារ ដូចជាអ្នកនាង សូដា នីតា អ្នកនាង សឿ សុធារ៉ឆា អ្នកនាងខ្ញុង ជាដើម៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ