Connect with us

កីឡា

ប្រភពទម្លាយ Ronaldo មានអ្នកតាមដានក្លែងក្លាយជិត ១០០លាននាក់ លើ IG

បានផុស

នៅ

កីឡាករបាល់ទាត់ Cristiano Ronaldo បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ ក្នុង​ពិភពលោក ដែលមាន​អ្នក​តាមដាន ៤០០លាន​នាក់ នៅ​លើ Instagram ខណៈថ្មីៗនេះ ប្រភពមួយទម្លាយថា អ្នកតាមដានទាំងនោះត្បិតតែច្រើនមែន តែជិត ១០០លាននាក់នៃពួកគេ សុទ្ធតែក្លែងក្លាយ។

Cristiano Ronaldo 400M followers: on Instagram - Check list
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីសារព័ត៌មាន The Sun បានឱ្យដឹងថា Cristiano Ronaldo ជាបុគ្គលដែលមានអ្នកតាមដានច្រើនជាងគេនៅលើវេទិកា IG ហើយដោយសារចំនួនអ្នក Follow ដ៏សន្ធឹកសន្ធាប់ កីឡារករព័រទុយហ្គាល់រូបនេះ មានទីផ្សារខ្លួនខ្ពស់ រាល់ពេលម្ចាស់ប្រេនណាមួយចង់ឱ្យលោកបង្ហោះផ្សាយនៅលើគណនីរបស់លោក។

យ៉ាងណាមិញ បើយោងតាមរបាយការណ៍របស់ The Sun ចំនួនអ្នកតាមដាន Ronaldo ពិតប្រាកដ មិនដូចដែលអ្វីដែលគ្រប់គ្នាឃើញនោះទេ ​ព្រោះតែអ្នកតាមដានទាំងនោះមាន ៩២លាននាក់ ឬស្មើនឹង ២៣% សុទ្ធតែជាម្ចាស់គណនីក្លែងក្លាយ។

Cristiano Ronaldo Becomes First Person To Reach 400 Million Instagram  Followers

ទោះបីជាមានគណនី Fake ចុចតាមដានច្រើនយ៉ាងនេះក្ដី ប៉ុន្តែ Cristiano Ronaldo នៅតែឈរលើតារាងជាអ្នករកចំណូលបានច្រើនបំផុតនៅលើបណ្ដាញ Instagram៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Ronaldo ក្លាយជាមនុស្សដំបូងគេ មានអ្នក Follow ៤០០ លាននាក់ លើ Instagram

ចុចអាន៖ មក​ដឹងពី​ប្រភពចំណូល​របស់ Cristiano Ronaldo

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

Sokha Hotels

ព័ត៌មានពេញនិយម