Connect with us

ព័ត៌មានជាតិ

រថយន្ត ២ គ្រឿង ប៉ះទង្គិច​គ្នា​ពេញទំហឹង បណ្តាលឲ្យស្លាប់​ម្នាក់​

បានផុស

នៅ

​ជនរងគ្រោះ​ម្នាក់ ដែល​ជា​អ្នកបើកបរ​រថយន្ត​តូច បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​យ៉ាង​ធ្ងន់ធ្ងរ រវាង​រថយន្ត​តូច និង​រថយន្ត​ធំ​ដែល​មាន​ដឹក​ស្រូវ​រាប់​តោន ដោយ​ភ្លាមៗ​នោះ​ដែរ រថយន្ត​តូច​ដែល​បាន​ធ្លាក់​ចេញពី​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រៃរបោះ បាន​បង្ក​ទៅជា​អណ្តាត​ភ្លើង​ឆាបឆេះ​ឡើង​តែ​ម្តង តែ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន ចេញ​អន្តរាគមន៍​ទាន់ពេលវេលា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ០០និង៣០ នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ ៥ ត្រង់​ចំណុច​ភូមិ​ក​គោ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង រវាង​រថយន្ត​ធុន​ធ្ងន់​ដឹក​ស្រូវ​ម៉ាកហ៊ី​យ៉ាន់​ដាយ ពណ៌ស ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ 3A-1268 ជា​មួយ​និង​រថយន្ត​ធុន​តូច​ម៉ាក​ព្រូស ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 2AY-7925 ក្នុង​ទិស​ដៅ​ច្រាស​គ្នា។​

​យោង​តាម​ខ្លឹមសារ​នៃ​ការ​ផ្សព្វផ្សាយ​របស់​លោក​អធិការ ផង់ សុភាព ក្នុងការ​ស្វែងរក​ក្រុម​គ្រួសារ​សាច់ញាតិ ដើម្បី​ឲ្យមក​ទទួលយក​សព​របស់​ជនរងគ្រោះ គឺ​បាន​បញ្ជាក់​ថា បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​យ៉ាង​ធ្ងន់ធ្ងរ​រួចមក គឺ​ភាគី​អ្នកបើកបរ​រថយន្ត​តូច បាន​ស្លាប់​នៅ​នឹង​កន្លែង​ ខណៈ​ដែល​រថយន្ត​តូច​នេះ ​បាន​ធ្លាក់​ចេញពី​ផ្លូវ ហើយ​ត្រូវ​អណ្តាត​ភ្លើង​ឆាបឆេះ​ឡើង ប៉ុន្តែ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​ទាន់​ពេល​វេលា ដោយឡែក​អ្នកបើកបរ​រថយន្ត​ធំ បាន​រត់​គេច​ខ្លួន​មុន​ពេល​សមត្ថកិច្ច​ចុះទៅ​ដល់។​

​លោក​អធិការ​ បាន​បញ្ជាក់​អត្តសញ្ញាណ​របស់​អ្នកបើកបរ​រថយន្ត​តូច​ ដែល​បាន​ស្លាប់​នៅ​នឹង​កន្លែង គឺ​មាន​ឈ្មោះ ញ៉យ ជំនោរ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ៤ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដោយ​បច្ចុប្បន្ន​ គឺ​នៅ​រក្សាទុក​ក្នុង​ទី​អារាម ដើម្បី​ប្រកាស​ស្វែងរក​ក្រុម​គ្រួសារ​សាច់ញាតិ ឲ្យ​មក​ទទួលយក​ស​ព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ដោយឡែក​រថយន្ត​ទាំង​២​គ្រឿង ត្រូវ​បាន​នាំ​យក​មក​រក្សាទុក​ជា​បណ្ដោះអាសន្ន៕

អត្ថបទ៖ សោ និយម​រ័ត្ន

សូមចុចអាន៖ ​ប្រទះឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់​ដេក​ស្លាប់​​ សមត្ថកិច្ច​សង្ស័យជាករណី​ខ្យល់ គ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រាជធានីភ្នំពេញ រសៀលថ្ងៃអង្គារ ទី១៧ ធ្នូ ២០២៤
ព័ត៌មានជាតិ១៥ នាទីutes មុន

IMF បន្តជួយកម្ពុជាឱ្យរក្សាបានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ

នយោបាយ៣៦ នាទីutes មុន

អ្នកឃ្លាំមើល៖ អ្នកនយោបាយរត់ចោលស្រុក មូរ សុខហួរ មិនញញើតនឹងញុះញង់ពលរដ្ឋ ក្រោមលេសព្រំដែន

ព័ត៌មានជាតិ៤៩ នាទីutes មុន

អាមេរិកបារម្ភអំពីការឆបោកអនឡាញ ប៉ះពាល់ដល់ការវិនិយោគ សម្ដេចតេជោ តបវិញថាកម្ពុជាកំពុងដុតដៃដុងជើងបង្ក្រាបបន្ថែមទៀត

ព័ត៌មានជាតិ៥៦ នាទីutes មុន

សម្ដេចតេជោ ថា វត្តមានជាថ្មីនាវាចម្បាំងអាមេរិកនៅកម្ពុជា បង្ហាញពីទំនាក់ទំនងល្អក្នុងវិស័យការពារជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក

នយោបាយ៥ ម៉ោង មុន

ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត

ចរាចរណ៍១១ ម៉ោង មុន

បើករថយន្ដក្នុងល្បឿនលឿន បុករះ​ចូលស្ថានីយលក់ប្រេង បង្កឲ្យមនុស្ស៥នាក់​របួសធ្ងន់ស្រាល​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក ត្រាំ៖ ទាល់តែ​ជាង​១០០​ឆ្នាំ​ទើប​ទីក្រុង​អ៊ុយក្រែន​ដែល​រុស្ស៊ីបំផ្លាញ អាច​ស្ដារ​ខ្លួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី ប្រកាសត្រៀមខ្លួនធ្វើសង្គ្រាមជាមួយ ណាតូ

Sokha Hotels

ព័ត៌មានពេញនិយម