Connect with us

នយោបាយ

សកម្មជនបក្សដទៃជាង២០០នាក់ទៀតហើយ បានសម្រេចចុះចូលជាមួយបក្សប្រជាជនកម្ពុជាក្នុងខេត្តកំពង់ស្ពឺ

បានផុស

នៅ

អតីតមន្រ្តី និងសកម្មជនគណបក្សនយោ​យផ្សេងៗប្រមាណជាង២០០នាក់បន្ថែមទៀតហើយ បានសម្រេចចាកចេញពីគណបក្សរបស់ពួកគេមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោកយឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល នៅរសៀលថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល បានអះអាងថា ការដែលមន្រ្តី និងសកម្មជនគណបក្សនយោ​យផ្សេងៗមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺដោយសារតែមើលឃើញពីការដឹកនាំរបស់ គណបក្សប្រជាជនដែលបានធ្វើឲ្យភូមិ ឃុំរបស់ពួកគេមានការអភិវឌ្ឍច្រើនជាបន្តបន្ទាប់នោះ ពោល គឺខុសពីថ្នាក់ដឹកនាំគណបក្សរបស់ពួកគេ។

លោក យឿន យឿត បានបញ្ជាក់ថា អ្នកដែលចុះចូលថ្មីបន្ថែមនេះ គឺជាអតីតសកម្មជនរបស់គណបក្សសង្រ្គោះជាតិ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) និងគណបក្សមួយចំនួនទៀត។ នៅថ្ងៃទី២៦ ខែកុម្ភៈខាងមុខនេះ ក្រុមការងារគណបក្សប្រជាជនក​ម្ពុជាចុះជួយស្រុកឱរ៉ាល់ នឹងធ្វើពិធីប្រកាសទទួលពួកគេជាផ្លូវការស្ថិតនៅ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា អតីតមន្រ្តី និងសកម្មជនគណបក្សនយោ​យផ្សេងៗប្រមាណជាង២០០នាក់ដែលបានសម្រេចចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺកើតឡើងបន្ទាប់ពីអតីតមន្រ្តី និងសកម្មជនគណបក្សនយោ​យផ្សេងៗប្រមាណជាង១០០នាក់ទើបសម្រេចចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ៕

ដោយ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម