ព័ត៌មានជាតិ
អ្នកឆ្លងស្រឡាងពីកោះនរា-កោះពេជ្រ នៅចំនួនតិចតួច
អ្នកដំណើរឆ្លងតាមស្រឡាងពីកោះនរា ស្ថិតនៅសង្កាត់និរោធ ទៅកោះពេជ្រ នៅចំនួនតិចតួចនៅឡើយ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។
លោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការសាលាខណ្ឌច្បារអំពៅបានប្រាប់កម្ពុជាថ្មីថា នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈនេះមិនទាន់មានអ្នកដំណើរឆ្លងស្រឡាងចេញពីកោះនរា ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅឆ្ពោះទៅកោះពេជ្រស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ ហើយបើឆ្លងគឺមានតិចបំផុត។
លោកប្រធានការិយាល័យសាធារណការបានបន្តថា អាជ្ញាធររង់ចាំពិនិត្យមើលស្ថានភាពអ្នកដំណើរឆ្លងស្រឡាងនៅថ្ងៃស្អែកជាបន្តព្រោះក្រែងអ្នកដំណើរលោកមិនទាន់បានដឹង។
ហើយនៅថ្ងៃទី ២១ ខែកុម្ភៈនេះដែរការកករស្ទះចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ១ម្តុំស្ពានព្រះមុនីវង្សថ្មីចាស់ហាក់មិនសូវមានដូចរាល់ដង ខណៈដែលសាលាឯកជនមួយចំនួនបានផ្អាកដោយសារតែមានការឆ្លងជំងឺកូវីដបំប្លែងខ្លួនថ្មីអូមីក្រុងហក់ឡើងខ្ពស់។
ទោះជាយ៉ាងណាក៏គេជឿជាក់ថា នឹងមានអ្នកដំណើឆ្លងស្រឡាងពីកោះនរា ឆ្ពោះទៅកោះពេជ្រ ខណៈដែលមានការកកស្ទះចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ១ម្តុំស្ពានព្រះមុនីវង្សថ្មីចាស់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៨ ខែកុម្ភៈ កន្លងទៅនេះ សាលារាជធានីភ្នំពេញបានសម្រេចឲ្យស្រឡាងចំនួន២គ្រឿងឲ្យធ្វើសកម្មភាពចម្លងអ្មកដំណើពីកោះនរាឆ្ពោះទៅកោះពេជ្រចាប់ពីថ្ងៃទី ២១ ខែកុម្ភៈ ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៧យប់ ជារៀងរាល់ថ្ងៃ។ ដោយក្នុងនោះរថយន្តធុនតូចថ្លៃ ៦០០០រៀល អ្នកថ្មើជើង ៥០០រៀល និងម៉ូតូ១០០០រៀល៕
អត្ថបទ៖ នរា
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ