Connect with us

ព័ត៌មានជាតិ

២ ថ្ងៃជាប់គ្នា កម្ពុជា រកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ឡើងវិញ បន្ទាប់ពីស្ងាត់ ១ ខែកន្លះ

បានផុស

នៅ

រយៈពេល ២ថ្ងៃជាប់គ្នានេះ កម្ពុជា បានរកឃើញករណីអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីស្ងាត់ អស់ ១ ខែកន្លះ ដោយគិតចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២មក។

ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ដោយបានរកឃើញ រកឃើញ ករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៣នាក់ ខណៈ កាលពីម្សិលមិញ មានករណីស្លាប់ ២នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ថ្មី ទាំង ៣ ករណីចុងក្រោយនេះមាន ២ករណី មិនបានចាក់វ៉ាក់សាំងកូវីដ-១៩។ ចំណែកករណីស្លាប់ កាលពីម្សិលមិញ គឺមិនបានចាក់វ៉ាក់សាំង ទាំង ២ករណី។

គិតមកដល់ការប្រកាសព័ត៌មានចុងក្រោយរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ កម្ពុជា មានករណីស្លាប់ដោយសារជំងឺកូវីដ១៩ សរុប ៣ ០១៧ ករណី។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញ អ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៧៣៦ នាក់ ជាប្រភេទអូមីក្រុង ក្នុងនោះករណីនាំចូលចំនួន ៦ នាក់ និងឆ្លងក្នុងសហគមន៍ ៧៣០ នាក់ ខណៈអ្នកជំងឺចំនួន ២៩៧ នាក់ ជាសះស្បើយ។

គួរបញ្ជាក់ថា គិតត្រឹមនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២៦ ៤៨៩ ករណី អ្នកជាសះស្បើយសរុបចំនួន ១២០ ៤៦២ ករណី។

រដ្ឋាភិបាលបានជ្រើសរើសយកការចាក់វ៉ាក់សាំងកូវីដ-១៩ និងការអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ជាមធ្យោបាយចម្បងក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១៤ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម