Connect with us

ចរាចរណ៍

ពលករខ្មែរ ៣ នាក់ ស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថៃ

បានផុស

នៅ

យ៉ាងហោចណាស់ក៏មានពលករខ្មែរ ស្លាប់ ៣ នាក់ដែរ ក្នុងចំណោម ៧ នាក់ ខណៈដែលពួកគេបានធ្វើដំណើរតាមរថយន្តថៃ ក្នុងទិសដៅទៅកាន់ទីក្រុងបាងកក ហើយក៏​បាន​បុក​នឹង​គូទ​រថយន្ត​ធំ​ពីក្រោយ​។ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣ ទៀបភ្លឺ កាលពីថ្ងៃទី​ ២០ ខែកុម្ភៈ ឆ្នាំ​ ២០២២ លើ​កំណាត់​ផ្លូវ​លេខ ៣៥៩ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៥៤-៥៥ ក្នុងភូមិ​១ ឃុំ​ក្រក​សំបូរ ស្រុក​សិរី​មហាពោធិ​ ខេត្ត​ប្រា​ជីន​បូរី ប្រទេស​ថៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការបំភ្លឺ​ពី​សាក្សី​បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ គឺមាន​រថយន្ត​មួយគ្រឿង ម៉ាក​នីសា​ន់​ណា​វ៉ា​រ៉ា ពណ៌​ស ពាក់​ស្លាក​លេខ ស្រះកែវ ៣៦០៩ បើកបរ​ដោយ​ជនជាតិ​ថៃ គឺ​មក​ដឹក​ពលករ​ខ្មែរ​ចំនួន​ ៧ ​នាក់ ពី​ស្រុក​អារញ្ញ​ប្រាថេត បែរមុខ​ទៅរក​ខេត្ត​ឆៈ​ឈើ​ង​សៅ។ សាក្សី​បាន​បន្តថា លុះដល់​ត្រង់ចំណុច​កើតហេតុ ដោយសារតែ​រថយន្ត​មាន​ល្បឿន​លឿន និង​ដោយ​យប់​ងងឹត​ផង​នោះ ធ្វើឲ្យ​រថយន្ត​បាន​បុក​ទៅនឹង​គូទ​រថយន្ត​សណ្តោង​ ដែលមាន​ដឹក​ដើម​ប្រេងខ្យល់​ពេញ​ទ្រុង បណ្តាលឲ្យ​អ្នកបើកបរ​ដែលជា​ជនជាតិ​ថៃ និង​ពលករ​ខ្មែរ​ ៣ ​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ឯ​ពលករ ​៤​ នាក់​ទៀត​រងរបួស​ធ្ងន់ និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ កាប៊ីន​បុរី ។​

បច្ចុប្បន្ន​សមត្ថកិច្ច​ថៃ កំពុង​ស្រាវជ្រាវ រក​សាច់ញាតិ និង​ក្រុមគ្រួសារ​សព​ដើម្បី​បញ្ជូន​មកកាន់​ស្រុកកំណើត​វិញ​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានជាតិ២៤ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក ត្រៀមដកទ័ព ២០ ០០០នាក់ចេញពីអឺរ៉ុប, ណាតូកំពុងបារម្ភ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

បាងកក បង្ខំចិត្តបិទសាលារៀនដល់ទៅជាង ៣៥០កន្លែង ព្រោះខ្យល់ពុល កាន់តែធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេ​ណាតូ៖ បើ​សមាជិក​នៅ​តែ​កំណត់ ២% លើ​វិស័យ​ការពារ ណាតូ​នឹង​មិន​អាច​ការពារខ្លួន​បាន​ទេ

Sokha Hotels

ព័ត៌មានពេញនិយម