ព័ត៌មានជាតិ
ឱសថព្យាបាលកូវីដ-១៩ ឈ្មោះ Molupiravir មានច្រើនប្រភេទ តើគួរប្រើ ឱសថបែបណា?
បច្ចុប្បន្ន គេសង្កេតឃើញថា នៅតាមទីផ្សារ មានលក់ឧសថសម្រាប់ព្យាបាលជំងឺកូវីដ១៩ ឈ្មោះ Molupiravir ជាប្រភេទថ្នាំផ្សេងៗគ្នា ដែលធ្វើឱ្យមហាជន មិនច្បាស់ថា ឧសថទាំងនោះវាជាប្រភេទថ្នាំដូចគ្នា ឬយ៉ាងណា?
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ បានបញ្ជាក់ថា ទាក់ទងទៅនឹងថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ-១៩ មានប្រភេទថ្នាំផ្សេងៗគ្នា តែឈ្មោះ Molupiravir ដូចគ្នានោះ គឺជាប្រភេទថ្នាំតែមួយ គ្រាន់តែការផលិតដោយរោងចក្រផ្សេងៗគ្នា។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍បញ្ជាក់បន្ថែម សូមប្រជាពលរដ្ឋនៅកម្ពុជា ប្រើប្រាស់តែប្រភេទដែលមានបញ្ជិការទទួលស្គាល់ពីក្រសួងសុខាភិបាលត្រឹមត្រូវ ដោយនៅលើប្រអប់ថ្នាំមានបិទវីញែត លេខបញ្ជិការត្រឹមត្រូវ ព្រោះមានប្រភេទដែលលក់ខុសច្បាប់ ដូចជាមានសំបកប្រអប់ពណ៌ក្រហមជាដើម។
គួររំលឹកថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យប្រើប្រាស់ឱសថព្យាបាលជំងឺកូវីដ-១៩ ឈ្មោះ Molnupiravir ដែលជាប្រភេទឱសថគ្រាប់ ក្នុងលក្ខខណ្ឌបន្ទាន់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
លោក អ៊ិន សុភិន ចេញមុខអះអាងថា ខ្លួនមិនពាក់ព័ន្ធទេ ក្រោយផ្ទុះរឿងទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បវរកញ្ញាមីយ៉ាន់ម៉ា បង្ហាញខ្លួនលើកដំបូង ក្រោយបាត់បង់តំណែងលេខ២ MGI
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកស្រី អ៊ឹម សុគន្ធា បញ្ជាក់ថា ព្រោះតែងរឿងចង់ចាញ់ឈ្នះ មានអ្នកខ្លះចង់ទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនចិន គ្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី ស្វាយចន្ទី ដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction