Connect with us

ព័ត៌មានជាតិ

អេសស៊ីជី ប្រកាសលទ្ធផលអាជីវកម្មរឹងមាំ ក្នុងឆ្នាំ ២០២១

បានផុស

នៅ

ក្រុមហ៊ុន អេសស៊ីជី បានប្រកាសកាលពីចុងខែមករាកន្លងទៅ អំពីលទ្ធផលប្រតិបត្តិការអាជីវកម្មរឹងមាំនៅក្នុងឆ្នាំសារពើពន្ធ ២០២១ បើទោះបី​ជាមាន​សម្ពាធ​អតិផរណា ការឡើង​ថ្លៃ​ថាមពល​និង​វត្ថុធាតុដើម ព្រមទាំង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​ក្ដី​។

​លទ្ធផល​នេះ​ជា​ផ្លែផ្កា​នៃ​ការជំរុញ​ការកែប្រែ​អាជីវកម្ម​ ដើម្បី​ឆ្លើយតប​ទៅនឹង​និន្នាការ​ធំៗ​ចំនួន ៣ ៖ ដាក់បញ្ចូល ESG ទៅក្នុង​ប្រតិបត្តិការ​អាជីវកម្ម​, ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ដែល​នាំទៅរក​ការកាត់បន្ថយ​ថ្លៃ​ផលិត និង​ជំរុញ​ការលូតលាស់​ផ្នែក​ពាណិជ្ជកម្ម​តាម​អន​ឡាញ ដោយ​បង្កើត​នូវ​ដំណោះស្រាយ​ថ្មីៗ​ដើម្បី​បំពេញតម្រូវការ​ផ្នែក​សុខុមាលភាព​ និង​លើកកម្ពស់​គុណភាព​ជីវិត។ អេស​ស៊ីជី​ត្រៀមខ្លួន​រួចរាល់​ ដើម្បី​ថែទាំ​សង្គម​ដើម្បី​កាត់បន្ថយ​វិសមភាព​ និង​ប​ង្កើន​ប្រាក់ចំណូល​សម្រាប់​សហគម​ន៍​នៅក្នុង​ប្រទេស​ថៃ និង​នៅ​អាស៊ាន ។

​លោក Roongrote Rangsiyopash ប្រធាន​និង​ជា​អគ្គនាយក​ប្រតិបត្តិ​របស់ អេស​ស៊ីជី បាន​ថ្លែង​ឱ្យដឹង​យ៉ាង​ដូច្នេះ​ថា «​លទ្ធផល​អាជីវកម្ម​មិនទាន់​ធ្វើ​សវនកម្ម​របស់​ក្រុមហ៊ុន​សម្រាប់​ឆ្នាំសារពើពន្ធ​២០២១​នេះ កត់ត្រា​ចំណូល​ពី​ការលក់​បាន ៦៧.៤៤៦​ ប៊ី​លាន​រៀល (១៦.៥៧៦​លាន​ដុល្លារ​អាមេរិក​) ដែល​កើនឡើង ៣៣% បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែល​កំណើន​នេះ ​គឺ​ដោយសារ​លទ្ធផល​ប្រសើរឡើង​ពី​អាជីវកម្ម​គ្រប់ផ្នែក ជាពិសេស តម្លៃ​និង​បរិមាណ​លក់​ផលិតផល​គីមី ។ ប្រាក់ចំណេញ​សម្រាប់​ឆ្នាំ​២០២១ មាន​សរុប ៦.០០២ ​ប៊ី​លាន​រៀល (១.៤៧៥​លាន​ដុល្លារ​អាមេរិក​) កើនឡើង ៣៨% បើ​ធៀប​នឹង​ឆ្នាំមុន ដោយសារតែ​លទ្ធផល​ល្អប្រសើរ​នៃ​អាជីវកម្ម​ផលិតផល​គីមី ។​»

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំណូល​របស់ អេស​ស៊ីជី ពី​ការលក់​ផលិតផល​និង​សេវាកម្ម​ដែល​មានគុណ​តម្លៃបន្ថែម​ខ្ពស់ (HVA) នៅក្នុង​ឆ្នាំ​ ២០២១ មាន​ចំនួន ២៣.១០៣ ​ប៊ី​លាន​រៀល (៥.៧០៧​លាន​ដុល្លារ​អាមេរិក​) ឬ​ស្មើនឹង ៣៤% នៃ​ចំណូល​សរុប​ពី​ការលក់ ។ ជាងនេះទៀត ការអភិវឌ្ឍ​ផលិតផល​ថ្មី (NPD) មាន​ចំណែក​ស្មើនឹង​១៥% និង​ដំណោះស្រាយ​សេវាកម្ម មាន​ចំណែក​ស្មើនឹង ៥% នៃ​ចំណូល​សរុប​ពី​ការលក់ ។​

​ចំណូល​ពី​ការលក់​មាន​ចំនួន​សរុប ១៧.៣៩៨ ​ប៊ី​លាន​រៀល (៤.២៧៤​លាន​ដុល្លារ​អាមេរិក​) នៅក្នុង​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០២១ ដែល​កើនឡើង ៨% បើ​ធៀប​នឹង​ត្រីមាស​មុន ដោយសារតែ​ភាពប្រសើរឡើង​នៃ​លទ្ធផល​ពី​អាជីវកម្ម​គ្រប់ផ្នែក។ ប្រាក់ចំណេញ​សម្រាប់​ត្រីមាស​ដដែល​នេះ មាន​ចំនួន ១.០១៣​ប៊ី​លាន​រៀល (២៤៩​លាន​ដុល្លារ​អាមេរិក​) ។

​ក្រៅពីនេះ ចំណូល​របស់ អេស​ស៊ីជី ពី​ប្រតិបត្តិការ​នៅ​ខាងក្រៅ​ប្រទេស​ថៃ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការលក់​នាំ​ចេញពី​ប្រទេស​ថៃ សម្រេចបាន​ចំនួន ៣០.៧៤៥ ​ប៊ី​លាន​រៀល (៧.៥៩៥​លាន​ដុល្លារ​អាមេរិក​) ក្នុង​ឆ្នាំ​២០២១ ឬ​ស្មើនឹង ៤៦% នៃ​ចំណូល​សរុប​ពី​ការលក់ ដែល​កើនឡើង ៤៤% ខ្ពស់ជាង​កាលពី​ឆ្នាំមុន ។

​អេស​ស៊ីជី នៅ​អាស៊ាន (​ដក​ប្រទេស​ថៃ​ចេញ​)

​សម្រាប់​ប្រតិបត្តិការ​របស់ អេស​ស៊ីជី នៅ​អាស៊ាន (​ដក​ប្រទេស​ថៃ​ចេញ​) ចំណូល​ពី​ការលក់​នៅក្នុង​ត្រីមាស​ ទី​៤ ​នៃ​ឆ្នាំ​ ២០២១ សម្រេចបាន​កំណើន ៦២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន ដែលមាន​ចំនួន ៥.០៥៩ ប៊ី​លាន​រៀល (១.២៤២​លាន​ដុល្លារ​អាមេរិក​) និង​ស្មើនឹង ២៩% នៃ​ចំណូល​សរុប​ពី​ការលក់​របស់ អេស​ស៊ីជី​។ តួលេខ​នេះ​រួមបញ្ចូល​គ្នា​ទាំង​ការលក់​ពី​ប្រតិបត្តិការ​ក្នុងស្រុក​នៅក្នុង​ទីផ្សារ​អាស៊ាន​នីមួយៗ​ផង និង​ការនាំ​ចូល​ពី​ប្រតិបត្តិការ​នៅ​ប្រទេស​ថៃ​ផង ។

​គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២១ ទ្រព្យ​សរុប​របស់ អេស​ស៊ីជី មាន​ចំនួន ១០៥.០១២​ ប៊ី​លាន​រៀល (២៥.៧៩៥​លាន​ដុល្លារ​អាមេរិក​) ខណៈដែល​ទ្រព្យ​សរុប​របស់ អេស​ស៊ីជី នៅ​អាស៊ាន (​ដក​ប្រទេស​ថៃ​ចេញ​) មាន​ចំនួន ៤៧.៥៧២​ប៊ី​លាន​រៀល (១១.៦៩៧​លាន​ដុល្លារ​អាមេរិក​) ដែល​ស្មើនឹង ៤៥% នៃ​ទ្រព្យ​បូកសរុប​រួមទាំង​អស់​របស់ អេស​ស៊ីជី ។

​ដោយ​ផ្អែក​តាម​របាយការណ៍​ត្រីមាស​ទី ​៤ ​នៃ​ឆ្នាំ​ ២០២១ ទ្រព្យ​សរុប​របស់ អេស​ស៊ីជី នៅ​កម្ពុជា មាន ១.៨៣៨ ប៊ី​លាន​រៀល (៤៥២​លាន​ដុល្លារ​អាមេរិក​) ដែល​កើនឡើង ១២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន ។

​ក្រុមហ៊ុន​បាន​កត់ត្រា​ចំណូល​ពី​ការលក់​សម្រាប់​ត្រីមាស​ទី​ ៤ នៃ​ឆ្នាំ​ ២០២១ មាន​ចំនួន ៤០៤ ​ប៊ី​លាន​រៀល (៩៩​លាន​ដុល្លារ​អាមេរិក​) កើនឡើង ១% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន ។

​សម្រាប់​ឆ្នាំ​ ២០២១ អេស​ស៊ីជី ប្រចាំ​កម្ពុជា សម្រេចបាន​ចំណូល​ពី​ការលក់​ចំនួន ១.៧២១​ប៊ី​លាន​រៀល (៤២៣​លាន​ដុល្លារ​អាមេរិក​) ។ នៅក្នុង​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០២១ តម្រូវការ​ស៊ីម៉ងត៍​មាន​ចំនួន ២,០៦​ លាន​តោន ដែល​ថយចុះ ១៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន ខណៈដែល​វិស័យ​សំណង់​មាន​សភា​ពនៅ​ទ្រឹង​ដោយសារ​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ។

​ទោះបី​យ៉ាងនេះ​ក្ដី អេស​ស៊ីជី ប្រចាំ​កម្ពុជា នៅតែ​បន្ត​គាំទ្រ​ដល់​កិច្ចការ​សង្គម​ដដែល តាមរយៈ​ការបន្ត​ផ្ដល់នូវ​អាហារូបករណ៍ អេស​ស៊ីជី ចែករំលែក​ក្ដី​សុបិន អស់​រយៈពេល ៨​ឆ្នាំ​ជាប់ៗ​គ្នា ។ នៅ​ឆ្នាំ​២០២១​នេះ ក្រុមហ៊ុន​បានផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​សាកលវិទ្យាល័យ ១២​រូប និង​អាហារូបករណ៍​ដល់​សិស្ស​វិទ្យាល័យ​ចំនួន ១០០​រូប ។ ជាងនេះទៀត ក្រុមហ៊ុន​បានផ្ដល់​ឧបករណ៍​ធែ​ប្លិ​ត (tablet) ចំនួន ១០០​គ្រឿង​ដល់​សិស្ស​វិទ្យាល័យ​ដើម្បី​ជួយ​សម្រួល​ដល់​ការសិក្សា​តាម​អន​ឡាញ​របស់​ពួកគេ​ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​-១៩​នេះ ។ ទន្ទឹមនឹង​នេះដែរ អេស​ស៊ីជី ប្រចាំ​កម្ពុជា ក៏បាន​បរិច្ចាគ​ស៊ីម៉ងត៍​និង​សម្ភារៈ​សាងសង់​ដល់​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ជំនាញ ចំនួន ២ ដើម្បី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​និង​គាំទ្រ​ដល់​ការអប់រំ​សម្រាប់​សិស្ស​និស្សិត​កម្ពុជា ផងដែរ ។​

​លោក Roongrote បាន​មានប្រសាសន៍ថា ៖ «​ក្នុងអំឡុង​ពេញ​មួយឆ្នាំ​២០២១​នេះ សេដ្ឋកិច្ច​នានា​នៅ​ទូទាំង​ពិភពលោក​បានទទួលរ​ង​ផលប៉ះពាល់​ពី​តម្លៃ​ថាមពល​និង​វត្ថុធាតុដើម​ឡើងថ្លៃ អតិផរណា និង​វិបត្តិ​កូ​វីដ​-១៩ ប៉ុន្តែ ក្រុមហ៊ុន អេស​ស៊ីជី បាន​ព​ន្លឿ​ន​ជា​ហូរហែ​នូវ​ការកែប្រែ​អាជីវកម្ម​របស់ខ្លួន ។ ជា​លទ្ធផល ក្រុមហ៊ុន​រក្សាបាន​នូវ​កំណើន​គួរ​ជាទី​ពេញចិត្ត​ក្នុងអំឡុង​ឆ្នាំ​កន្លងទៅ ដោយ​តម្រង់ទិស​អាជីវកម្ម​ទាំងឡាយ​របស់ខ្លួន​ទៅតាម​និន្នាការ​ធំៗ​ចំនួន ៣ ៖ ដាក់បញ្ចូល​ធាតុ ESG ទៅក្នុង​ប្រតិបត្តិការ​អាជីវកម្ម​, ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​ឆ្លើយតប​សេចក្ដីត្រូវការ​របស់​អតិថិជន​, និង​អភិវឌ្ឍ​ដំណោះស្រាយ​ប្រកបដោយ​នវានុវត្តន៍ ដើម្បី​ដើរទា​ន់​និន្នាការ​ផ្នែក​សុខុមាលភាព​និង​លើកកម្ពស់​គុណភាព​ជីវិត។

ការដាក់បញ្ចូល​ធាតុ ESG (​បរិស្ថាន​, សង្គម និង​អភិបាលកិច្ច​) ទៅក្នុង​ប្រតិបត្តិការ​អាជីវកម្ម ។ អេស​ស៊ីជី បានអនុម័ត​គោលការណ៍ ESG 4 Plus ដែល​រួមបញ្ចូល​អភិក្រម​ចំនួន ៤ ៖ កំណត់​គោលដៅ Net-Zero, ផ្ដោតលើ​សេដ្ឋកិច្ច​បៃតង​, កាត់បន្ថយ​វិសមភាព និង​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ភាពយុត្តិធម៌​ និង​តម្លាភាព ជា​ក្របខ័ណ្ឌ​អភិវឌ្ឍន៍​ស្តង់ដារ​មួយ​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​ជា​សាកល​របស់ខ្លួន ស្របទៅតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព (SDGs) របស់​អង្គការសហប្រជាជាតិ និង​សេដ្ឋកិច្ច BCG របស់​រដ្ឋាភិបាល ។ ក្រុមហ៊ុន អេស​ស៊ីជី បាន​ប្ដេជ្ញា​ដាក់ទុន​វិនិយោគ​បឋម​ចំនួន ៧០​ប៊ី​លាន​បាត រហូតដល់​ឆ្នាំ​២០៣០ ដើម្បី​កែលម្អ​ដំណើរការ​ផលិតកម្ម​និង​អភិវឌ្ឍ​អាជីវកម្ម​ដែល​បញ្ចេញ​ឧស្ម័ន​កាបូន​ទាប ដើម្បី​សម្រេច​នូវ​គោលដៅ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​កម្រិត​សូន្យ នៅក្នុង​ឆ្នាំ ​២០៥០ ។

​នៅ​ឆ្នាំ​២០២១ ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ត្រូវបាន​កាត់បន្ថយ​បាន ១,៣​លាន​តោន​នៃ​កាបូនឌីអុកស៊ីត (​ដែល​ថយចុះ ៤,១% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០២០) និង​បង្កើន​អត្រា​នៃ​ការលក់​ផលិតផល​ជម្រើស​បៃតង អេស​ស៊ីជី ពី ៣៣% នៅ​ឆ្នាំ​២០២០ ទៅដល់ ៤១% នៅ​ឆ្នាំ​២០២១ ។​

​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​បំពេញ​សេចក្ដីត្រូវការ​ថ្មីៗ​របស់​អតិថិជន និង​បន្ថែម​គុណ​តម្លៃ ដើម្បី​កាត់បន្ថយ​ចំណាយ​និង​ពេលវេលា ខណៈ​បង្កើន​លទ្ធផល ។ ឧទាហរណ៍​រួមមាន បច្ចេកវិទ្យា​ឌីជីថល​ភ្លោះ (Digital Twin technology) ជា​ភ្នាក់ងារ​អន​ឡាញ​ដែល​ជួយ​នៅក្នុង​ការវាយតម្លៃ​និង​ការកែប្រែ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​គំរូ​ផលិតកម្ម​; ដំណោះស្រាយ​បៃតង CPAC ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដើម្បី​បង្កើន​ប្រសិទ្ធ​ផល​សំណង់​; ការបង្កើត​កម្មវិធី​ឌីជីថល​ដើម្បី​គ្រប់គ្រង​បណ្ដាញ​ចែកចាយ​ដ៏​ធំ​បំផុត ក្នុងនោះ​រួមបញ្ចូល​ទាំង​កម្មវិធី​«Prompt Plus» ដែលជា​កម្មវិធី​ពាណិជ្ជកម្ម​តាម​អន​ឡាញ​សម្រាប់​សម្ភារៈ​សាងសង់ សម្រាប់​ហាង​លក់រាយ​ជាង ៩០០០​កន្លែង នៅ​ទូទាំងប្រទេស និង​កម្មវិធី “Rak Mao” ជា​កម្មវិធី​លទ្ធកម្ម​សម្ភារៈ​សាងសង់​តាម​អន​ឡាញ​សម្រាប់​អតិថិជន​ជាង ៥​ម៉ឺន​នាក់ ក្នុងនោះ​រួមទាំង​អ្នក​អភិវឌ្ឍន៍ និង​អ្នកម៉ៅការ​ខ្នាតតូច​និង​មធ្យម នៅ​ទូទាំងប្រទេស​ថៃ ។

យុទ្ធសាស្ត្រ​នានា ក៏​រួមបញ្ចូល​ផងដែរ​នូវ​ការអភិវឌ្ឍ​ដំណោះស្រាយ​ប្រកបដោយ​នវានុវត្តន៍​ដើម្បី​ដើរ​ឱ្យទាន់​និន្នាការ​សុខុមាលភាព​និង​លើកកម្ពស់​គុណភាព​ជីវិត ដូចជា នវានុវត្តន៍​ផ្លា​ស្ទិ​ក​កម្រិត​វេជ្ជសាស្ត្រ Isolation Capsule for Air Transportation; ថង់​បោកគក់​ដែល​អាច​រលាយ​បាន​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ចម្លង​មេរោគ​នៅលើ​សម្លៀកបំពាក់​របស់​អ្នកជំងឺ​; ដំណោះស្រាយ​អគារ​ឆ្លាត ជា​ដំណោះស្រាយ​គ្រប់គ្រង​ប្រព័ន្ធ​អគារ​ប្រកបដោយ​នវានុវត្តន៍ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា IoT ដើម្បី​កែលម្អ​គុណភាព​ខ្យល់​និង​សន្សំសំចៃ​ថាមពល​; ដំណោះស្រាយ​ជញ្ជាំង​ឆ្អា​ត​អស្ចារ្យ (Ultra Clean Wall Solution) នវានុវត្តន៍​បន្ទះក្ដារ​ឆ្លាត​វៃ​ដែល​រក្សា​បន្ទប់​ឱ្យ​ស្អាត​និង​គ្មាន​មេរោគ​; ម៉ាស៊ីន​ប​ន្សុ​ត​ខ្យល់ SCG Bi-Ionization Air Purifier ដែល​កម្ចាត់​មេរោគ​និង​បាក់តេរី​នៅក្នុង​ផ្ទះ​និង​អគារ​; ដំណោះស្រាយ​ដំបូល​សូ​ឡា អេស​ស៊ីជី ដែល​អាច​ផលិត​ថាមពល​អគ្គិសនី​ពី​ដំបូលផ្ទះ និង​ដំបូល​រោង​ដាក់​រថយន្ត ដើម្បី​កាត់​បន្ថយថ្លៃ​ចំណាយ​លើ​អគ្គិសនី និង​ប្រើប្រាស់​អគ្គិសនី​សម្រាប់​រថយន្ត​ដើរ​ដោយ​អគ្គិសនី ។

ក្រុមហ៊ុន​អាជីវកម្ម​ទាំងឡាយ​គួរតែ​ត្រៀមលក្ខណៈ​ចំពោះ​ការឡើង​ថ្លៃ​ថាមពល​និង​វត្ថុធាតុដើម​ដែល​បណ្ដាលមកពី​អតិផរណា ។ នៅពេលដែល​អំណាច​ទិញ​ចាប់ផ្ដើម​រើប​ឡើងវិញ កម្លាំង​ទីផ្សារ​នឹង​រុញច្រាន​ថ្លៃទំនិញ​និង​សេវាកម្ម​ឡើងវិញ ។ ដូច្នេះ យុទ្ធសាស្ត្រ​អាជីវកម្ម​នៅក្នុង​ឧស្សាហកម្ម​នីមួយៗ​ត្រូវតែ​បង្កើន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ឱ្យ​បានជា​អតិបរមា ត្រូវមាន​វិន័យ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​ទប់ទល់​នឹង​អត្រា​ការប្រាក់​ដែល​កើនឡើង​, បង្កើត​នូវ​នវានុវត្តន៍​ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវការ​របស់​អតិថិជន​ដែល​ផ្លាស់ប្ដូរ​ឥតឈប់ឈរ បន្ថែម​ពីលើ​ការដាក់ឱ្យ​ប្រើប្រាស់​បច្ចេក​វិទ្យា​ឌីជីថល ។ អេស​ស៊ីជី បាន​បង្កើត​យុទ្ធសាស្ត្រ​អាជីវកម្ម​ដើម្បី​ដោះស្រាយ​អតិផរណា និង​កសាង​កំណើន​រយៈពេល​វែង​នៅក្នុង​អាជីវកម្ម​នីមួយៗ​របស់ខ្លួន ឱ្យស្រប​ទៅតាម​និន្នាការ​ធំៗ​ទាំង​៣​ខាងលើ​» ។​

​បន្ថែម​លើ​នេះ អេស​ស៊ីជី ក៏​បន្ត​ប្ដេជ្ញាចិត្ត​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម ដោយ​អនុវត្ត​នូវ​គោលការណ៍ ESG ដើម្បី​កាត់បន្ថយ​វិសមភាព ។ ដើម្បី​ជួយ​ដល់​ប្រជាជន​ដែល​បាត់បង់​ការងារ​ធ្វើ​ដោយសារ​កូ​វីដ​-១៩ ក្រុមហ៊ុន​បាន​បង្កើត​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​តាម​តម្រូវការ ដែលមាន​អ្នកចូលរួម​ជាង ៣០០០​នាក់ និង​បន្តធ្វើ​រហូតដល់​សម្រេច​បាន​អ្នកចូលរួម​ដល់​ទៅ ២​ម៉ឺន​នាក់ នៅត្រឹម​ឆ្នាំ​២០២៥ ។ ឧទាហរណ៍​មួយចំនួន រួមមាន ការលើកកម្ពស់​ជំនាញ​របស់​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​តាមរយៈ​សាលា​អភិវឌ្ឍន៍​ជំនាញ អេស​ស៊ីជី​, ផ្ដល់ឱកាស​ការងារ​ជួសជុល​តាមរយៈ​ការអនុវត្ត Q-Chang, អភិវឌ្ឍ​អាជីព​នានា​នៅក្នុង​វិស័យ​កែច្នៃ​ផលិតផល និង​ពាណិជ្ជកម្ម​តាម​អន​ឡាញ និង​មិនមែន​អន​ឡាញ តាមរយៈ​គម្រោង​ថាមពល​សហគមន៍ និង​អភិវឌ្ឍ​បុគ្គលិក​គិលានុប្បដ្ឋាយិកា​ជំនួយ​, ជំនួយការ​ទណ្ឌ​ពេទ្យ និង​បុគ្គលិក​ថែទាំ​មនុស្ស​ចាស់ តាមរយៈ​គម្រោង​រៀន​ដើម្បី​រកលុយ​របស់​មូល​និ​ធិអេស​ស៊ីជី​» ។​

​លើសពីនេះទៅទៀត អេស​ស៊ីជី ផ្ដល់​អាហារូបករណ៍​អប់រំ​ដល់​សិស្ស​និស្សិត​ដែល​ត្រូវការ​ជំនួយ នៅ​ទូទាំង​តំបន់​អាស៊ាន ដើម្បី​ជួយ​ពួកគេ​បន្ត​ការរៀនសូត្រ​ចាប់យក​អាជីព​នានា ដូចជា វេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកា វិស្វករ និង​គ្រូបង្រៀន ។ អេស​ស៊ីជី ក៏​អប់រំ​សហគមន៍​អំពី​ការគ្រប់គ្រង​ទឹក​ផងដែរ ដើម្បី​ធានា​ការផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់​និង​ការស្រោចស្រព ដែល​នឹង​បង្កើន​ផលិតភាព​ក្នុងការ​រក្សាបាន​ចំណូល​ដែលមាន​ស្ថិរភាព ។ ក្រៅពីនេះ អេស​ស៊ីជី ក៏បានផ្ដល់​នវានុវត្តន៍​សម្រាប់​បម្រើ​ដល់​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ៤៧០​លាន​បាត ដល់​ប្រទេស​ថៃ និង​បណ្ដា​ប្រទេស​អាស៊ាន​ដទៃទៀត​ផងដែរ ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ២១ នាទី មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម១ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ចរាចរណ៍២៣ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម