Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ ៖ មត្តេយ្យសិក្សាសាធារណ: និងមត្តេយ្យសហគមន៍ មានការកើនឡើងគួរឲ្យកត់សម្គាល់

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ការអភិវឌ្ឍកុមារតូចនៅកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយមានការកើនឡើងចំនួនមត្តេយ្យសិក្សាសាធារណ: សាលាឯកជន មត្តេយ្យសហគមន៍ និងកម្មវិធីនៅតាមភូមិ-ឃុំ ទូទាំងប្រទេស ។

ថ្លែងក្នុងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ១ខ្នង ៤ជាន់ នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈនៅក្រុងតាខ្មៅ ខេត្តកណ្តាល លោករដ្ឋមន្ត្រីមានប្រសាសន៍ថា អគារសិក្សាថ្មី ដែលបានសម្ពោធនៅពេលនេះ គឺជាសមិទ្ធផលថ្មី នៃសាលាមត្តេយ្យសិក្សាធនធានក្រុងតាខ្មៅ និងជាមូលដ្ឋានធនធានដ៏មានសារៈសំខាន់ សម្រាប់ផ្ដល់ឲ្យកុមារតូចៗ ទទួលបានសេវាអប់រំ និងបំពេញតួនាទីសំខាន់ដល់ស្ថាប័ន ក្នុងការបណ្ដុះបណ្ដាលបំប៉នបន្ថែម ដល់មតេយ្យសិក្សារដ្ឋ និងជាសាលារដ្ឋ ដែលមានថ្នាក់រៀន ទីចាត់ការ សាលប្រជុំ បណ្ណាល័យ និងរៀបចំឲ្យក្លាយជាសាលាមតេយ្យសិក្សាគំរូ ឈានមុខផងដែរ។

លោករដ្ឋមន្ត្រី បានបន្តថា ការអភិវឌ្ឍកុមារតូចនៅកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយមានការកើនឡើងចំនួន មត្តេយ្យសិក្សាសាធារណ: សាលាឯកជន មត្តេយ្យសហគមន៍ និងកម្មវិធីនៅតាមភូមិ-ឃុំ ទូទាំងប្រទេស រួមជាមួយការនុវត្តកម្មវិធីបណ្ដុះបណ្ដាល គ្រូមត្តេយ្យ និងការរិះរកនូវវិធីសាស្រ្តថ្មី សំដៅលើកកម្ពស់ការអភិវឌ្ឍ នៅក្នុងសហគមន៍បន្ថែមទៀត។

លោករដ្ឋមន្ត្រី បានបន្តទៀតថា កម្មវិធីអប់រំកុមារតូច គឺជាកម្មវិធីសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កុមារ ហើយកុមារទទួលបាននូវសមត្ថភាពពេញលេញ ទាំងរាងកាយ ផ្លូវចិត្ត ស្មារតីសាមគ្គីភាព ជាពិសេសសមត្ថភាពពិចារណាដោះស្រាយបញ្ហា ស្មារតីស្រឡាញ់បរិស្ថាន និងការចូលចិត្តរបស់កុមារ ពិសេសជាងនេះទៀត មូលដ្ឋានគ្រឹះ ធ្វើឲ្យពួកគេក្លាយជាពលរដ្ឋពេញលេញ និងជាពលរដ្ឋប្រកប ដោយការទទួលខុសត្រូវខ្ពស់។ 

លោករដ្ឋមន្ត្រី បានបន្ថែមថា កុមារដែលឆ្លងកាត់កម្មវិធីកុមារតូច នឹងទទួលបានការអភិវឌ្ឍខាងផ្នែករាងកាយ និងចលករ ដែលបានផ្ដល់នូវសារៈសំខាន់ទាំងអាហាររូបត្ថម្ភ និងការគាំពារ ក្នុងរយៈពេល១ពាន់ថ្ងៃដំបូង នៃបំណិនចលករកម្លាំង និងបំណិនចលករប៉ិនប្រសប់ រួមជាមួយការអភិវឌ្ឍបញ្ញា គឺការអភិវឌ្ឍភាសាបុរេអក្ខរកម្ម បុរេគណិត និងការដោះស្រាយបញ្ហា។

ដើម្បីទទួលបានឧត្តមប្រយោជន៍ សម្រាប់ការអប់រំកុមារតូច នៃគុណភាព និងប្រសិទ្ធភាព លោករដ្ឋមន្ត្រី បានស្នើដល់អ្នកគ្រប់គ្រងសាលា និងគ្រូបង្រៀន ត្រូវបន្តគោរពឲ្យបានពេញលេញនូវតម្លៃ ជាមូលដ្ឋាន និងកិច្ចសិក្សាច្បាស់លាស់កំណត់ នូវផលសិក្សាខ្ពស់។ ជាមួយគ្នានេះ សូមអាណាព្យា​បាល គ្រប់រូបនាំកូនចៅមកចុះឈ្មោះចូលរៀន និងបន្តការគាំទ្រ លើកទឹកចិត្តជួយបង្រៀនបន្ថែមដល់កូនចៅ នៅតាមគ្រប់ទិដ្ឋភាពទាំងអស់។

ម្យ៉ាងទៀត សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខភាពសិក្សា សុខភាពបុគ្គលិកអប់រំ ឲ្យសាកសមនូវគោលការណ៍ ៣ការពារ និង៣កុំ តាមរយៈការផ្សព្វផ្សាយ និងជួយគាំទ្រការការពារខ្លួនពីជំងឺកូវីដ-១៩ នៅក្នុងបរិបទនៃការឆ្លងរីករាលដាល នៃមេរោគកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីអូមីក្រុង ហើយលោកគ្រូ-អ្នកគ្រូ ត្រូវយកចិត្តទុកដាក់ និងកត់សម្គាល់ពីអាការៈ របស់ក្មេងៗ ដើម្បីកំណត់អត្តសញ្ញាណឲ្យបាន នូវកុមារដែលឆ្លងនូវមេរោគកូវីដ-១៩ ដើម្បីយើងអាចព្យាបាល និងកាត់បន្ថយការឆ្លងរាលដាល ផងដែរ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានស្នើដល់គណៈគ្រប់គ្រងមត្តេយ្យសិក្សា ធនធានក្រុងតាខ្មៅ ត្រូវយកចិត្តទុកដាក់ថែរក្សាអគារសិក្សា និងសមិទ្ធផលនានាឲ្យបានសមស្របនឹងទទួលបាន នូវសោភ័ណ្ឌភាព ដើម្បីប្រើប្រាស់ជាឧត្តមប្រយោជន៍ សម្រាប់កុមារគ្រប់រូប ដើម្បីទទួលបានការអប់រំមានគុណភាព ប្រកបដោយសមធម៌ និងបរិយាបន្ន៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ វិនាទី មុន

អាមេរិកប្រកាសជុំថ្មីនៃពន្ធ​លើ​បន្ទះស្រូបពន្លឺព្រះអាទិត្យពីអាស៊ីអាគ្នេយ៍ ​

កីឡា២០ នាទីutes មុន

ក្រុមបញ្ជាការដ្ឋានអង្គរក្ស A ដាក់គោលដៅយកជើងឯក ក្រោយហាត់នៅឥណ្ឌូណេសុី

ព័ត៌មានជាតិ២៦ នាទីutes មុន

តុលាការខេត្តកណ្តាល ផ្តន្ទាទោសស្រ្តីជនជាតិហ្វីលីពីន១៣នាក់ និងស្រ្តីខ្មែរម្នាក់ពាក់ព័ន្ធការពពោះជំនួស

ជីវិតកម្សាន្ដ៣៣ នាទីutes មុន

មហាជនចោទថា Dispatch ជាខ្សែរបស់​ HYBE ខណៈតារាក្រោមទ្រនំនេះ មិនដែលលេចធ្លាយចចាមអារ៉ាមសោះ

ព័ត៌មានជាតិ៥១ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ស្នើគ្រប់ភាគី ចែករំលែកឧត្តមានុវត្តន៍ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងប្រព័ន្ធសន្តិសុខសង្គមកម្ពុជាកាន់តែប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម