ព័ត៌មានអន្ដរជាតិ
ថៃ បើកមជ្ឈមណ្ឌលព្យាបាលកូវីដ សម្រាប់កុមារអាយុពី ៣-១៤ឆ្នាំ
កុមារដែលមានអាយុពី ៣-១៤ ឆ្នាំដែលបានឆ្លងកូវីដ-១៩ ប៉ុន្តែឪពុកម្តាយមិនអាចផ្តល់ការថែទាំបានត្រឹមត្រូវនៅក្រោមប្រព័ន្ធដាច់ដោយឡែក នឹងត្រូវបានអនុញ្ញាតឱ្យចូលក្នុងមជ្ឈមណ្ឌលដាច់ដោយឡែកសម្រាប់កុមារ ក្នុងទីក្រុងបាងកក។ នេះបើតាមប្រសាសន៍របស់អភិបាលក្រុងបាងកកលោក Aswin Kwanmuang បានថ្លែង កាលពីថ្ងៃអាទិត្យ ម្សិលមិញ។
ប្រភពពី The Nation បានឱ្យដឹងថា ដោយសារករណីឆ្លងប្រចាំថ្ងៃនៅទីក្រុងបាងកកកំពុងកើនឡើងជាបន្តបន្ទាប់ ជាពិសេសចំពោះកុមារ និងមនុស្សចាស់ ដូច្នេះទើបបានជាអាជ្ញាធរក្រុង បានបើកមជ្ឈមណ្ឌលព្យាបាលកូវីដសម្រាប់កុមារ ដើម្បីងាយស្រួលតាមដាន និងព្យាបាល។ ក្នុងនោះក៏មានគ្រួសារខ្លះមានការពិបាកក្នុងការដាក់កុមារឱ្យនៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័ក ឬមិនអាចផ្តល់ការថែទាំគ្រប់គ្រាន់ ដូច្នេះហើយមជ្ឈមណ្ឌលនឹងទទួលយកកុមារអាយុពី ៣ ទៅ ១៤ឆ្នាំ ដែលសង្ស័យឆ្លងកូវីដ មកធ្វើចត្តាឡីស័ក និងកុមារតេស្តវិជ្ជមាន មកថែទាំឱ្យបានល្អពីក្រុមគ្រូពេទ្យ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អូមីក្រុងបំបាំងកាយ នឹងជំរុញការឆ្លងកូវីដនៅថៃ កើនដល់ ១០ម៉ឺនករណី ក្នុងមួយថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ