ព័ត៌មានជាតិ
ទម្លាយដើមចម ទូរសព្ទចេះតែកាត់លុយ អតិថិជនតវ៉ាមិនសូវឈ្នះ
ក្រោយដាក់ឲ្យដំណើរការលេខកូដអាចផ្តាច់សេវាកម្មបន្ថែមផ្សេងៗលើប្រព័ន្ធទូរសព្ទ ក្រសួងប្រៃសណីយនិងទូរគមនាគមន៍ស្រាវជ្រាវរកឃើញថា មានដើមចមនាំឲ្យក្រុមហ៊ុនកាត់លុយពីគណនីអតិថិជន ដោយគ្មានមូលហេតុ។
ក្រសួងបានលើកដើមចមគឺការភ្ជាប់សេវាឌីជីថល (Digital Service)។ សេវាឌីជីថលសម្តៅដល់សេវាបន្ថែមនានា ឬសេវាកម្មកម្សាន្តមានជាអាទិ៍ សេវាហោរាសាស្ត្រ សេវាស្វែងរកការងារ សេវាបណ្តាញទំនាក់ទំនងសង្គម សេវាហ្គេម សេវា Missed Call Alert និង សេវា CallTune ជាដើម។
អ្នកប្រើប្រាស់ទូរសព្ទភាគច្រើន អាចជួបប្រទះបញ្ហាកាត់ទឹកប្រាក់ដោយសារ «សេវាឌីជីថល» នេះ។
ឆ្លើយតបរឿងឈឺក្បាលរាប់ឆ្នាំនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេចដាក់ឲ្យដំណើរការលេខកូដអាចផ្តាច់សេវាកម្មបន្ថែមផ្សេងៗដែលមិនត្រូវការ ដែលបានភ្ជាប់ចៀសវាងការ កាត់លុយជាស្វ័យប្រវត្តិតទៅទៀត។
ដើម្បីផ្តាច់រាល់សេវាផ្សេងៗ ចៀសវាងកាត់លុយដោយស្វ័យប្រវត្តិ សូមចុចលេខកូដ*1200# បានគ្រប់ប្រព័ន្ធទូរសព្ទទាំងអស់ចាប់ពីថ្ងៃ ១១ ធ្នូនេះទៅ៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង