Connect with us

សុខភាព

មនុស្ស៥ប្រភេទនេះ មានហានិភ័យខ្ពស់អាចឈានដល់ស្លាប់ បើឆ្លង អូមីក្រុង

បានផុស

នៅ

ថ្វីបើមនុស្សជាច្រើន ហាក់មិនព្រួយបារម្ភអំពីវីរុសបំប្លែងខ្លួន អូមីក្រុង ដោយសារតែពួកគេគិតថា មេរោគនេះបណ្តាលឲ្យមានរោគសញ្ញាស្រាលជាងវីរុសមុនៗក៏ដោយ ប៉ុន្តែវេជ្ជបណ្ឌិតអាមេរិក បានចេញការព្រមានខ្លាំងៗ។

This image has an empty alt attribute; its file name is coronavirus-2.jpg

វេជ្ជបណ្ឌិតជួរមុខក្នុងសង្គ្រាមប្រឆាំងកូវីដរបស់សហរដ្ឋអាមេរិក បានចេញការព្រមានអំពីក្រុមមនុស្សដែលប្រឈមនឹងហានិភ័យ នៃការចូលព្យាបាលក្នុងមន្ទីរពេទ្យ និងការស្លាប់ខ្ពស់បំផុត​ដោយសារវីរុសបំប្លែងខ្លួន អូមីក្រុង។

This image has an empty alt attribute; its file name is 21c21e46-24d4-44f4-9935-a54cc4cddd4e_1920x1080-1024x576.jpg

លោកវេជ្ជបណ្ឌិត Josh Denson នាយកវេជ្ជសាស្ត្រនៅមណ្ឌលថែទាំធ្ងន់ធ្ងរ និងជំងឺសួត Tulane បានកត់សម្គាល់អ្នកជំងឺជាច្រើន ហើយលោកបានរកឃើញថា ក្រុមហានិភ័យខ្ពស់មាន៥ប្រភេទ នោះគឺ៖

• មនុស្សធាត់

• អ្នកលើសឈាម

• អ្នកមានជំងឺទឹកនោមផ្អែម

• អ្នកមានជាតិស្ករខ្ពស់

• អ្នកមានជាតិកូលេស្តេរ៉ុលខ្ពស់

លោកវេជ្ជបណ្ឌិត Denson អះអាងថា ហានិភ័យនេះ មិនគិតថាតើអ្នកមានអាយុប៉ុន្មាននោះទេ។ លោកបានពិនិត្យកំណត់ត្រានៃអ្នកជំងឺកូវីដ ជាង ៤៦,០០០នាក់នៅក្នុងមន្ទីរពេទ្យទូទាំងពិភពលោក។

This image has an empty alt attribute; its file name is 1440x810_cmsv2_bae7392e-f1cd-50d1-934e-71d556f12d5e-6262012-1024x576.jpg

ការរកឃើញរបស់លោកត្រូវបានបោះពុម្ភផ្សាយនាពេលថ្មីៗនេះ នៅក្នុងទស្សនាវដ្តី American Medical Association Network Open។ លោកនិយាយថា មេរោគប៉ះពាល់ដល់សួតរបស់មនុស្សដែលមានលក្ខខណ្ឌទាំងនេះ ខ្លាំងជាងអ្នកដែលមានជំងឺរ៉ាំរ៉ៃផ្សេងទៀតដូចជាមហារីក និងជំងឺសួត ទៅទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ 4WWL

ចុចអាន៖ អ្នកវិទ្យាសាស្រ្តព្រមាន វីរុសបំប្លែងខ្លួនថ្មីៗ នឹងធ្ងន់ធ្ងរជាង អូមីក្រុង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៦ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម