Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ គីម​ និយាយ​​ថា​ បង្កើន​សម័្ពន្ធ​ភាព​ជា​​មួយ​​ចិន​​ធ្វើ​​ឲ្យ​​ការ​​គំរាម​​របស់​​អាមេរិក​​ខក​ចិត្ត

បានផុស

នៅ

មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន បាន​ប្តេជ្ញា​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ប្រទេស​ចិន និង​​រួម​គ្នា​ធ្វើ​ឲ្យ​ខក​ចិត្ត​​ចំពោះ​គោល​នយោបាយ​គំរាម​កំហែង និង​អរិភាព​ពី​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន។

ទី​ភ្នាក់​ងារសារព័ត៌មាន​រដ្ឋ KCNA ​បាន​ផ្សាយ​សង្ខេប​នា​ថ្ងៃ​អង្គារ៍ ទី​២២ ខែ​កុម្ភៈ​ថា លោក គីម បាន​ធ្វើ​ការ​កត់​សំគាល់​​នៅ​ក្នុង​សារ​ទៅ​កាន់​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ដោយ​បាន​ធ្វើ​ការ​អបអរសាទរ​ចំពោះ​មេ​ដឹក​នាំ​ចិន​​ពី​ការ​​បញ្ចប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​ដោយ​ជោគជ័យ។

លោក គីម ជុងអ៊ុន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គីម មាន​ប្រសាសន៍​ថា កូរ៉េ​ខាង​ជើង និង​ចិន បានកំពុង​ការពារ និង​ជំរុញ​លើក​កម្ពស់​សង្គម​និយម ខណៈ​ពេល​​ធ្វើ​ឲ្យ​​មាន​ការ​ខក​ចិត្ត​ចំពោះ​គោល​នយោបាយ​អរិភាព​ និង​គំរាម​កំហែង​យោធា​របស់អាមេរិក និង​សម្ព័ន្ធ​មិត្ត​​របស់​ខ្លួន​តាម​រយៈ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​យុទ្ធសាស្ត្រ និង​សាមគ្គីភាព។

ប្រមុខ​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​បាន​កោត​សរសើរ​ចំពោះ​​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​ថា​ជា​ការ​​បង្កើត​ប្រវត្តិ​សាស្ត្រ និង​បាន​និយាយ​ថា ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ ស៊ី ប្រទេស​ចិន​​បាន​ពុះ​​ពារ​​បញ្ហា​​ប្រឈម​​​គឺ​«វិបត្តិសុខភាព​ធ្ងន់ធ្ងរ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ និង​ការ​បង្ខិត​បង្ខំ​របស់​កង​កម្លាំង​អរិភាព»។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡាអូឡាំពិករដូវ​រងា​​ប៉េកាំងបាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ហើយ​កូរ៉េ​ខាង​ជើង​មិន​បាន​បញ្ជូន​អត្តពលិក​ទៅ​ចូល​រួម​ប្រកួត​ទេ។ លិខិត​​កន្លង​មក​ពី​អាជ្ញាធរ​កីឡា កូរ៉េ​ខាង​ជើង​បាន​បន្ទោស​កម្លាំង​អរិភាព និង​ហានិភ័យ​កូវីដ-១៩ដែល​ធ្វើ​ឲ្យ​ខ្លួន​មិន​អាច​បញ្ជូន​ទៅ​ចូល​រួម៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៧ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៧ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៩ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម