Connect with us

សុខភាព

គួរត្បាល់ច្រមុះ ឬបំពង់ ក ងាយរកឃើញ អូមីក្រុង?

បានផុស

នៅ

បច្ចុប្បន្នវីរុសបំប្លែងខ្លួនអូមីក្រុងនៅតែបន្តកើនឡើងពាសពេញពិភពលោកដែលនាំឲ្យមនុស្សធ្វើតេស្តរហ័សរកកូវីដនៅតាមផ្ទះ ឬកន្លែងផ្សេងដើម្បីកំណត់ថាតើពួកគេឆ្លងមេរោគឬអត់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមគេហទំព័រ Today.com អ្នកជំនាញនិយាយថា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នៅតែលើកទឹកចិត្តជនជាតិអាមេរិក និងពិភពលោកធ្វើតេស្តរកអូមីក្រុងតាមរយៈការត្បាល់ច្រមុះជាជាងការត្បាល់តាមបំពង់ក ។

លោក Jim McKinney អ្នកនាំពាក្យរបស់ទីភ្នាក់ងារបានប្រាប់សារព័ត៌មាន Today.com នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “FDA បានកត់សម្គាល់ពីការព្រួយបារម្ភអំពីសុវត្ថិភាពទាក់ទងនឹងការត្បាល់បំពង់ក ព្រោះវាមានភាពស្មុគស្មាញជាងការត្បាល់ច្រមុះ ហើយប្រសិនបើប្រើមិនត្រឹមត្រូវអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺ” ។

ចំណែកលោកវេជ្ជបណ្ឌិត Michael Mina អតីតជំនួយការសាស្ត្រាចារ្យផ្នែករោគរាតត្បាតនៅសាលាសុខភាពសាធារណៈ Harvard TH Chan ថ្មីៗនេះបានបង្ហោះសារថា អ្នកដែលឆ្លងអូមីក្រុងអាចឈឺកាន់តែលឿន បើយើងត្បាល់តែបំពង់ក មិនបានត្បាល់ពីច្រមុះ ដោយសារតែការលូតលាស់របស់វីរុសស្ថិតក្នុងច្រមុះនៅឡើយ ។

លោកបញ្ជាក់ថា “ប៉ុន្តែយើងអាចរកឃើញវីរុស នៅពេលដែលវាចាប់ផ្ដើមធ្លាក់ចុះទៅបំពង់ក ហើយមានភាគរយវិជ្ជមានច្រើនក្នុងការយកសំណាកតាមរយៈការត្បាល់បំពង់កនេះមានប្រសិទ្ធភាព” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Deseret

ចុចអាន ៖ មនុស្ស៥ប្រភេទនេះ មានហានិភ័យខ្ពស់អាចឈានដល់ស្លាប់ បើឆ្លង អូមីក្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម