ព័ត៌មានជាតិ
ក្រសួងព្រមានចាត់វិធានការផ្លូវច្បាប់អ្នកលក់ឱសថព្យាបាលកូវីដខុសច្បាប់
ក្រសួងសុខាភិបាលបានធ្វើការព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកលក់ឱសថព្យាបាលជំងឺកូវីដ១៩ ដែលពុំមានលេខទិដ្ឋាការ ឬបញ្ជិកាត្រឹមត្រូវពីក្រសួងដែលអាចធ្វើឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។
ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីមានគណនីបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន កំពុងផ្សព្វផ្សាយលក់ផលិតផលព្យាបាលកូវីដ១៩ គ្មានលេខបញ្ជិកា។
លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងចុះកាលពីយប់ថ្ងៃទី ២១ ខែកុម្ភៈថា ស្របពេលជាមួយគ្នាកំពុងមានការឆ្លងរីករាលដាលនៃជំងឺកូដ១៩ ក្នុងសហគមន៍ ក្រសួងសុខាភិបាលពិនិត្យឃើញ មានការចែកចាយ និងព្វផ្សាយលក់ឱសថប្រឆាំងរុសកូដ-១៩ Molnupiravir ដោយពុំមានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាលដែលមានឈ្មោះ MERIPIR 400mg, MERIPIR 200mg, MOLUZEN800, MOLAZ, Molenzavir, MOLUZIR-US, MPIRAVIR 200mg, MolnupiravirTablets 200mg កំប៉ុង 30គ្រាប់។
លោក រដ្ឋមន្ត្រីបានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ទិញ និងប្រើប្រាស់ឱសថដែលគ្មានលេខទិដ្ឋាការ ឬបញ្ជិកាជាបន្តទៀត ពីព្រោះឱសថទាំងនេះមិនអាចធានាបាននូវ ប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយបណ្តាលឱ្យប៉ះពាល់សុខភាព ឬមាន គ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។
ចំពោះជនណាដែលចែកបាយ និងផ្សព្វផ្សាយលក់ឱសថគ្មាន លេខទិដ្ឋាការ ឬបញ្ជីកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ ខាងលើនេះជាបន្ទាន់។
លោករដ្ឋមន្ត្រីបានព្រមានថា ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ និងផ្សព្វផ្សាយលក់ ឱសថគ្នានលេខបញ្ជិកា និងជនពាក់ព័ន្ធដទៃទៀតដែលនាំចូលចែកចាយ និងផ្សព្វផ្សាយលក់ ឱសថគ្មាន លេខទិដ្ឋាការ និងបញ្ជិកាទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
លោករដ្ឋមន្ត្រីបានលើកឡើងទៀតថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ និងផ្សព្វផ្សាយលក់ឱសថ Molnupiravir ដែលគ្មាលេខបញ្ជិកានិងទិដ្ឋាការសូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន មកនាយកដ្ឋានឱសថ ចំអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង។
លោករដ្ឋមន្ត្រីបានណែនាំដល់ប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យ មើលលតាបត្របញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរគឺផ្នែកខាងលើមាន ឈ្មោះ គ្រឹះស្ថានអាហ័រណនីហ័រណឱសថនិងផ្នែកខាងក្រោមមានលេខបញ្ជិកា។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះដោយសារមានការកើនឡើងខ្ពស់ នៃការឆ្លងជំងឺកូវីដ១៩ ពិសេសជំងឺអូមីក្រុងបានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនសម្រុកទៅទិញឱសថ Molnupiravir ដែលផលិតនៅសហរដ្ឋអាមេរិក ដើម្បីមកព្យាបាលជំងឺនៅក្នុងក្រុមគ្រួសារដែលឆ្លងជំងឺកូវីដ១៩ ដែលធ្វើឱ្យជនឆ្លៀតឱកាសមួយចំនួនបានតម្លើងថ្លៃឱសថនិងខ្លះទៀតផ្សព្វផ្សាយលក់ឱសថព្យាបាលកូវីដដោយគ្មានចុះបញ្ជិកា ឬទិដ្ឋាការតាមបណ្តាញសង្គមបោកប្រាស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៤ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់