Connect with us

សន្តិសុខសង្គម

ជនជាតិខ្មែរ និងបរទេស ២៥នាក់ ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

បានផុស

នៅ

សមត្ថកិច្ច បានអនុវត្តនីតិវិធីស៊ើបអង្កេតសម្អាតប្រាក់ចំនួន ២៣ករណី និងស៊ើបអង្កេតហិរញ្ញវត្ថុ ៨៧ករណី ក្នុងនោះរកឃើញ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២៥នាក់ (ខ្មែរ ១០នាក់ និងបរទេស ១៥នាក់) ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ ជួញដូរមនុស្ស និងរក្សាទុកដឹកជញ្ជូនសារធាតុញៀនខុសច្បាប់ និងបានកសាងសំណុំរឿងទៅស្ថាប័នអយ្យការ ១៤ករណី នៅឆ្នាំ ២០២១។ នេះយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយនៅក្នុងពិធីបើកសន្និបាត នៅថ្ងៃ ២២ ខែ កុម្ភៈ ឆ្នាំ ២០២២ បានឲ្យដឹងថា ការងារសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មកម្ពុជា នៅមានបទពិសោធន៍ក្មេងខ្ចី គួបផ្សំកត្តាធនធានមនុស្សនៅមានកម្រិត ពិសេសការជួបវិបត្តិកូវីដ-១៩ នារយៈពេលចុងក្រោយនេះ បានបន្ទុចបង្អាក់ដល់ការអនុវត្តសកម្មភាព ជាច្រើនដែលបានកំណត់ក្នុងផែនការសកម្មភាពឆ្នាំ ២០២១ ធ្វើឲ្យកម្ពុជា ឆ្លើយតបពុំទាន់ពេលវេលា។

ស្ថិតក្នុងស្ថានភាពដែល FATF (Financial Action Task Force) ដាក់កម្ពុជា ក្នុងបញ្ជីប្រផេះ ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងមហាផ្ទៃ បានខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីអនុវត្តអនុសាសន៍ទាំង ១៤ របស់ FATF ដើម្បីឈានទៅដល់ការដកកម្ពុជា ចេញពីបញ្ជីប្រផេះវិញ។

របាយការណ៍ បានឲ្យដឹងទៀតថា ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័ន ពាក់ព័ន្ធផ្សេងទៀត នៅតែមានការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីការពារកិត្តិយស និងកិត្យានុភាពជាតិ រួមចំណែកក្នុងការរក្សាសន្តិសុខជាតិ ទាំងក្នុងតំបន់ និងអន្តរជាតិ។

កម្ពុជា ក៏ទទួលបានសំណើសុំកិច្ចសហការស៊ើបអង្កេតបទល្មើសឆ្លងដែន ពាក់ព័ន្ធករណីឆបោក និងសម្អាតប្រាក់ តាមប្រព័ន្ធ I-24/7 ចំនួន ៣៩ករណី ឆ្លើយតបបានចំនួន ២៤ករណី ទៅកាន់ ៧ប្រទេស។

ទន្ទឹមគ្នានេះ ក្រសួងមហាផ្ទៃក៏បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវលើការការពារសន្តិសុខរបស់អង់គ្លេស រៀបចំសិក្ខាសាលាស្តីពីការវាយតម្លៃហានិភ័យជាតិលើការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ បានចំនួន១លើក។ កម្ពុជា ក៏បានសហការជាមួយសហព័ន្ធអូស្ត្រាលី រៀបចំបណ្តុះបណ្តាលស្តីពីការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ផងដែរ។

យោងតាមមាត្រា២៩ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បានចែងថា ការសម្អាតប្រាក់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤០លានរៀល រហូតដល់ស្មើ ១០០លានរៀល ឬរហូតដល់ស្មើតម្លៃមូលនិធិ ឬទ្រព្យសម្បត្តិដែលជាកម្មវត្ថុ នៃការសម្អាតប្រាក់។

ការសម្អាតប្រាក់ គឺជាការបំប្លែង ឬការផ្ទេរទ្រព្យសម្បត្តិ ដោយដឹងថា ទ្រព្យសម្បត្តិនេះ ជាផលនៃបទល្មើស ក្នុងគោលបំណងបិទបាំង ឬក្លែងប្រភពដើម មិនស្របច្បាប់នៃទ្រព្យសម្បត្តិទាំងនេះ ឬជួយបុគ្គលណាដែលបានពាក់ព័ន្ធក្នុងបទល្មើស ដើម្បីឲ្យបុគ្គលនោះគេចផុតពីផលវិបាកតាមផ្លូវច្បាប់នូវសកម្មភាពរបស់ខ្លួន។

ចំណែកហិរញ្ញប្បទានភេរវកម្ម គឺជាការផ្តល់ឬប្រមូលដោយចេតនា នូវសេវាហិរញ្ញវត្ថុ ឬសេវាផ្សេងទៀត ក្នុងបំណងប្រើប្រាស់សេវានេះ ឬដោយដឹងថា មូលនិធិនេះ នឹងត្រូវបានឬអាចប្រើទាំងមូល ឬមួយផ្នែកសម្រាប់គាំទ្រភេរវកម្ម សកម្មភាពរបស់ភេរវករ ឬអង្គការចាត់តាំងរបស់ភេរវកម្ម៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ  ឋានន្តរសក្ដិ «វរសេនីយន៍ឯក»

កីឡា៧ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម៩ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម