ព័ត៌មានអន្ដរជាតិ
ក្រោយប្រកាសអាសន្ន អូមីក្រុង ថៃ ហាមប្រជាជន កុំទៅកន្លែងគ្រោះថ្នាក់ បើមិនចាំបាច់
ក្រោយក្រសួងសុខាភិបាលថៃ បានប្រកាសអាសន្នពីជំងឺកូវីដ និង អូមីក្រុង ឡើងដល់កម្រិត ៤ ដែលចំនួនអ្នកឆ្លងកើនឡើងរហ័ស មិនបានប៉ុន្មានម៉ោងផង ក៏ស្រាប់តែចេញបម្រាមមួយទៀត ដោយហាមប្រជាជន មិនឲ្យទៅកន្លែងប្រថុយប្រថាន បើគ្មានការចាំបាច់។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/000_9HK8EF.jpg)
ការហាមនេះ គឺធ្វើឡើងទូទាំងប្រទេស និងបានធ្វើសេចក្តីណែនាំសម្រាប់វិធានការគ្រប់គ្រងជំងឺ ដោយលោកវេជ្ជបណ្ឌិត Thongchai Keeratihatthayakon អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ក្នុងរយៈពេល ១-២ សប្ដាហ៍ កម្រិតអ្នកឆ្លងមានការកើនឡើងរហ័ស ដោយសារតែ omicron គឺមានការឆ្លងខ្ពស់ជាង delta ១០ដងប៉ុន្តែប្រសិនបើឆ្លងច្រើនជាងនេះ ទៅក្រុមដែលមានហានិភ័យខ្ពស់ នោះនឹងកាន់តែខ្ពស់មិនខាន។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/นพ.-ธงชัย.jpeg)
ដោយអ្នកដែលមានមេរោគនៅក្នុងក្រុមអាយុដែលធ្វើការ និងកុមារជាច្រើនទៀត ក្រុមទាំងនេះ នឹងមកជុំគ្នាញ៉ាំអាហារ ហើយនឹងនាំការឆ្លងមេរោគនេះ ទៅដល់ក្រុមងាយរងគ្រោះ និងបានរកឃើញថា ជាង ៩០ ភាគរយ មានរោគសញ្ញាស្រាល ហើយច្រើនជាង ៥០ ភាគរយ មិនបញ្ចេញរោគសញ្ញាទាល់តែសោះ។ ដូច្នេះ ពួកគេមិនបានប្រុងប្រយ័ត្នចំពោះវិធានការបង្ការ ដើម្បីគ្រប់គ្រងជំងឺសំខាន់ៗនោះទេ។
ទន្ទឹមនោះ ស្ទើរតែគ្រប់ខេត្តទាំងអស់ នឹងដំឡើងកម្រិតនៃការព្រមាន អំពីជំងឺកូវីដ និងអូមីក្រុង ពីកម្រិតទី ៣ ដល់កម្រិតទី ៤ ជាមួយនឹងវិធានការតឹងរ៉ឹងដូចខាងក្រោម៖
១ ហាមទៅកន្លែងប្រថុយប្រថាន បើកតែកន្លែងដែលចាំបាច់ ដូចជាហាងអាហារ (សម្រាប់វេច្ចខ្ចប់) ហាងលក់គ្រឿងទេសសម្រាប់ជីវិតប្រចាំថ្ងៃប៉ុណ្តោះ។
២ ចៀសវាងការញ៉ាំអាហារជុំគ្នា ការធ្វើការងារសង្គម ឬជំនួបធំៗ មិនថា បុណ្យទាន ការចូលរួមក្នុងពិធីមង្គលការ ហើយបើគ្មានការចាំបាច់ទេ សូមចៀសវាងដាច់ខាត។
៣ វិធានការធ្វើការនៅផ្ទះ ត្រូវចាប់ផ្ដើមឡើងវិញ បើមិនចាំបាច់ទេ កុំប្រមូលផ្ដុំគ្នាឲ្យសោះ។
៤ ការធ្វើដំណើរឆ្លងតាមតំបន់ ឬឆ្លងខេត្ត ត្រូវបានហាមឃាត់ បើពុំមានការចាំបាច់ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កុំមើលស្រាល! អូមីក្រុង វាយលុកខ្លាំងឡើងៗ ថៃប្រកាសអាសន្នហើយ
ចុចអាន៖រោគសញ្ញាគួរតាមដាន អូមីក្រុងបំបាំងកាយ កំពុងបង្កគ្រោះថ្នាក់ប្រទេសជាប់ កម្ពុជា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?