ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា UN កំពុងឈឺ ដោយសារការវាយប្រហារវីរុសចេញពីវិមាន ក្រឹមឡាំង
ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់អ៊ុយក្រែនលោក Sergiy Kyslytsya បាននិយាយកាលពីល្ងាចថ្ងៃចន្ទថា អង្គការសហប្រជាជាតិ (UN) កំពុងឈឺ ព្រោះតែការវាយប្រហារដោយវីរុសដែលរីករាលដាលចេញពីវិមានក្រឹមឡាំង ។

លោក Kyslytsya បាននិយាយនៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីពិភាក្សាអំពីការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការទទួលស្គាល់ឯករាជ្យនៃតំបន់កាន់កាប់ដោយក្រុមឧទ្ទាមចំនួនពីរគឺតំបន់ Donetsk និង Luhansk នៅភាគខាងកើតអ៊ុយក្រែនថា “តើ UN នឹងចុះចាញ់វីរុសនេះទេ?” ។
នៅក្នុងសុន្ទរកថាបើករបស់លោក បេសកជនអ៊ុយក្រែនរូបនេះបាននិយាយថា “លោកនិយាយបែបនេះ មិនមែនដោយសារវីរុសកូវីដ ១៩ ទេ ប៉ុន្តែវាគឺដោយសារតែមេរោគម្យ៉ាងដែលរហូតមកដល់ពេលនេះមិនទាន់មានវ៉ាក់សាំងនៅឡើយទេ ។ វាជាវីរុសដែលរីករាលដាលចេញពីវិមានក្រឹមឡាំង និងកំពុងវាយប្រហារអង្គការសហប្រជាជាតិ ។

នៅក្នុងសុន្ទរកថានោះលោក Kyslytsya ក៏បានថ្កោលទោសការបញ្ជារបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងការដាក់ពង្រាយទាហានរុស្ស៊ីបន្ថែមនៅក្នុងទឹកដីនៃប្រទេសអ៊ុយក្រែន ហើយលោកក៏បានទាមទារឲ្យរុស្ស៊ីដកទាហានចេញទាំងស្រុងផងដែរ” ។
គួរបញ្ជាក់ថា លោក ពូទីន បានប្រកាសពីការទទួលស្គាល់របស់រុស្ស៊ីចំពោះតំបន់ទាំងពីរនៅក្នុងសុន្ទរកថាកាលពីថ្ងៃចន្ទ ដែលក្នុងនោះលោកក៏បានវាយប្រហាររដ្ឋាភិបាលអ៊ុយក្រែន និងសហរដ្ឋអាមេរិក ហើយបានចោទប្រកាន់លោកខាងលិចថា មិនអើពើនឹងកង្វល់សន្តិសុខស្នូលរបស់ទីក្រុងមូស្គូផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu

-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?