សន្តិសុខសង្គម
ចាប់ខ្លួនជនឆបោកតាមទូរស័ព្ទជាង៧ពាន់ដុល្លារ ដោយប្រាប់ជនរងគ្រោះថា ត្រូវរង្វាន់
ជនឆបោកតាមទូរស័ព្ទម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងករណីឆបោកយកលុយ៧២០០ដុល្លារអាមេរិច ពីគណនេយ្យរបស់ជនរងគ្រោះ ដោយប្រាប់ជនរងគ្រោះថា ជនរងគ្រោះបានត្រូវពីក្រុមហ៊ុន អេស៊ីលីដា ។
ជនសង្ស័យមានឈ្មោះ យត ដាណែត ហៅ ង៉ែត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះមានឈ្មោះ ជាង យី ភេទប្រុស អាយុ៧១ឆ្នាំ ស្នាក់នៅផ្ទះលេខ៧អឺ០+៩អឺ០ ផ្លូវលេខ១៣៦ ភូមិ២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ នាយកសាលា ELT ។
លោកវរៈសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនៅចំណុចផ្ទះសំណាក់ ឌីមនោរម្យ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស ឆបោក (អះអាងតាមទូរសព្ទ័ប្រាប់ជនរងគ្រោះថា ខ្លួនជាបុគ្គលិកធនាគារអេស៊ីលីដា រូចណែនាំឲ្យជនរងគ្រោះបំពេញលក្ខខ័ណ្ឌតាមការណែនាំរបស់ខ្លួន ហើយដកយកប្រាក់ចំនួន៧ ២០០ ដុល្លារអាមេរិក ពីក្នុងគណនេយ្យធនាគារអេស៊ីលីដារបស់ជនរងគ្រោះ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីវេលារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ។
ក្នុងការចាប់ខ្លួននោះ សមត្ថកិច្ចបានចាប់យកវត្ថុតាង ទូរសព្ទ័ដៃម៉ាកសាំសុងអា១០អេស ពណ៌ខ្មៅ ស៊ីមកាតលេខ ០៨៦ ៥០០ ០៥០ ចំនួន១ គ្រឿង ។
លោក ប៊ុន សត្យា បន្ថែមថា កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ជនសង្ស័យមានគ្នាចំនួន៣ នាក់ មានឈ្មោះ យត ដាណែត ហៅ ង៉ែត ភេទប្រុស អាយុ៣៥ ឆ្នាំ និងបក្ខពួកឈ្មោះ ប៊ី ភេទប្រុស អាយុប្រហែល៣៧ ឆ្នាំ និងឈ្មោះ ស្នា ភេទប្រុស អាយុប្រហែល២៨ឆ្នាំ ដោយជនសង្ស័យឈ្មោះ ស្នា បានប្រើលេខទូរសព្ទ័ដៃលេខ ០៦១ ៦៦០ ៣៧៣ និងលេខ ០១១ ៤៩៥ ៣២១ តេទាក់ទងទៅទូរសព្ទ័ដៃជនរងគ្រោះ ដោយនិយាយប្រាប់ជនរងគ្រោះអំពីសេវាកម្មអេស៊ីលីដាម៉ូប៊ែល ថាមានទឹកប្រាក់ជារង្វាន់ ដោយណែនាំឲ្យអតិថិជនចូលទៅក្នុងកម្មវិធីអេស៊ីលីដាម៉ូប៊ែល រួចចុចប៊ូតុងដកប្រាក់រហ័ស ដើម្បីដកប្រាក់ ដោយកុហកជនរងគ្រោះថា ជាទឹកប្រាក់រង្វាន់ ពេលជនរងគ្រោះបញ្ចូលទឹកប្រាក់ហើយ ឲ្យចុចលើពាក្យថា បង្កើតចំនួន៨ដង ពេលនោះទឹកប្រាក់នៅក្នុងគណនីរបស់ជនរងគ្រោះត្រូវបានផ្ទេរចេញដោយធនាគារអេស៊ីលីដា ហើយធនាគារអេស៊ីលីដា នឹងផ្ញើលេខកូដសម្ងាត់ចំនួន៦ខ្ទង់ ត្រឡប់មកវិញ។ ពេលនោះឈ្មោះ ស្នា បានសួរជនរងគ្រោះថា មានឃើញលេខសម្ងាត់ចំនួន៦ខ្ទង់ បង្ហាញលើទូរសព្ទ័ដៃជនរងគ្រោះដែរឬទេ បើឃើញសូមអានលេខសម្ងាត់ចំនួន៦ ខ្ទង់នោះមកប្រាប់គេ(ជនសង្ស័យ) បន្ទាប់ពីជនរងគ្រោះបានអានលេខសម្ងាត់ចំនួន៦ខ្ទង់ប្រាប់ឈ្មោះ ស្នា បានឲ្យទៅឈ្មោះ យត ដាណែត ហៅ ង៉ែត កត់លេខសម្ងាត់ដែលជនរងគ្រោះប្រាប់ រួចឈ្មោះ យត ដាណែត ហៅ ង៉ែត ប្រាប់លេខកូដសម្ងាត់នេះទៅឈ្មោះ ប៊ី ដែលអង្គុយរង់ចាំនៅទូរអេធីអឹមរបស់ធនាគារអេស៊ីលីដាជាស្រេចនោះ ក៏ដកប្រាក់តាមលេខសម្ងាត់ យកពីគណនីរបស់ជនរងគ្រោះបានចំនួន៧ ២០០ ដុល្លារអាមេរិក រួចគេចខ្លួនបាត់៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២២ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ