ព័ត៌មានជាតិ
ក្រសួងការបរទេសបំភ្លឺការផ្សាយរបស់ NK News ដែលថា មានចារកម្មកូរ៉េខាងជើងបានបើករបបរកស៊ីនៅកម្ពុជា
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានធ្វើសេចក្តីបំភ្លឺមួយទាក់ទងការផ្សាយរបស់គេហទំព័រ NK News ដែលមានចំណងជើងថា “ចារកម្មកូរ៉េខាងជើងបានបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍នៅកម្ពុជា” ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។
សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេសមានខ្លឹមសារទាំងស្រុងថា “សូមអរគុណចំពោះអ៊ីម៉ែលរបស់ឯកឧត្តម។ ខ្ញុំបានអានកំណត់ទូតរបស់ស្ថានបេសកកម្មរបស់ឯកឧត្តម និងអត្ថបទរបស់គេហទំព័រ NK News ពាក់ព័ន្ធនឹងករណីលោក គឹម ចុលសុក ដែលចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ យ៉ាងល្អិតល្អន់។ ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងដូចលោកដែរ ចំពោះការបែកធ្លាយនូវរបាយការណ៍របស់គណៈកម្មការ (Panel) ដែលនឹងត្រូវបញ្ចប់នៅពេលខាងមុខ ទៅកាន់ក្រុមអ្នកសារព័ត៌មាន ដោយគ្មានការអនុញ្ញាត”។
“របាយការណ៍នៅតែត្រូវបានរក្សាជាការសម្ងាត់។ វានៅជាសេចក្ដីព្រាងនៅឡើយ ដែលបច្ចុប្បន្នស្ថិតនៅក្រោមការត្រួតពិនិត្យដោយរដ្ឋសមាជិក នៃគណៈកម្មាធិការ១៧១៨ មុនពេលដាក់ស្នើជាផ្លូវការទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៅចុងសប្តាហ៍ក្រោយ។ ខ្ញុំសូមគូសបញ្ជាក់ជូនថា មិនមាននរណាម្នាក់នៅក្នុងគណៈកម្មការ បាននិយាយជាមួយក្រុមអ្នកសារព័ត៌មាន អំពីខ្លឹមសារនៃរបាយការណ៍ចុងក្រោយរបស់យើងនោះទេ ហើយយើងក៏មិនបានចែករំលែកផ្នែកណាមួយ នៃរបាយការណ៍នេះជាមួយក្រុមអ្នកសារព័ត៌មានដែរ” ។ អ្នកនាំពាក្យបន្ថែម។
បើតាមអ្នកនាំពាក្យក្រសួងការបរទេស “យើងមិនអាចផ្សព្វផ្សាយជាសាធារណៈនូវផ្នែកណាមួយនៃសេចក្ដីព្រាងរបាយការណ៍របស់យើងបានទេ រហូតដល់វាត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំសូមធានាជូនឯកឧត្តមថា ខ្លឹមសារនៃរបាយការណ៍នេះឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់ នូវអ្វីដែលអាជ្ញាធរកម្ពុជាបានប្រាប់ទៅគណៈកម្មការ អំពីលោក គឹម ចុលសុក និងសកម្មភាពរបស់គាត់ ក៏ដូចជាការស៊ើបអង្កេត និងវិធានការនានាដែលកម្ពុជាបានអនុវត្ត ក្នុងន័យច្បាស់លាស់ និងត្រឹមត្រូវ។ ខ្ញុំសោកស្ដាយដែលខ្ញុំមិនអាចធ្វើអត្ថាធិប្បាយ លើការអះអាងណាមួយផ្សេងទៀត ដែលលើកឡើងនៅក្នុងរបាយការណ៍របស់ NK News ឬក៏លើសច្ចៈភាពនៃអ្នកដែលបានរួមចំណែកលើរបាយការណ៍នោះទេ។ ខ្ញុំអាចយល់យ៉ាងច្បាស់ថា ហេតុអ្វីបានជាអាជ្ញាធរកម្ពុជាមានការព្រួយបារម្ភចំពោះការប្រើពាក្យពេចន៍មួយចំនួននៅក្នុងអត្ថបទនេះ។ សូមធានាអះអាងថា គណៈកម្មការបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយអាជ្ញាធរកម្ពុជាលើករណីនេះ ហើយនឹងមិនធ្វើអ្វីដែលបង្កគ្រោះថ្នាក់ដល់កិច្ចសហប្រតិបត្តិការបែបនេះ នៅពេលអនាគត ដោយបង្កើតការអះអាង ដែលគ្មានមូលដ្ឋានច្បាស់លាស់ នៅក្នុងរបាយការណ៍របស់ខ្លួននោះទេ”៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី