Connect with us

KPT+

វិមានមួយ ចំណាយប្រាក់រាប់លានជួសជុល តែម្ចាស់ក្សត្រី Elizabeth មិនធ្លាប់យាងទៅសូម្បីម្ដង

បានផុស

នៅ

ម្ចាស់ក្សត្រី Elizabeth ទី២ ជាក្សត្រីដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងត្រូវបានគេដឹងថាទ្រង់មានវិមាន និងវាំងជាច្រើននៅជុំវិញពិភពលោក។ យ៉ាងណាមិញពេលវេលាដែលទ្រង់ចំណាយពេលភាគច្រើនគឺនៅវិមាន Buckingham និងប្រាសាទ Windsor Castle ។ ដូច្នេះហើយទើបបានជានៅមានកន្លែងជាច្រើនផ្សេងទៀតដែលទ្រង់មិនធ្លាប់គង់នៅ ឬយាងទៅសោះ ខណៈវិមាន Fort Belvedere គឺជាវិមានមួយក្នុងចំណោមវិមានដែលម្ចាស់ក្សត្រីអង្គនេះមិនធ្លាប់ឈានព្រះបាទចូលសូម្បីម្ដង ទាំងដែលវាបានចំណាយប្រាក់រាប់លានដើម្បីជួសជុល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិមាន Fort Belvedere ជាវិមានដែលបានសាងសង់ក្នុងសតវត្សទី១៨ មានទីតាំងនៅ Windsor Great Park ភាគអាគ្នេយ៍ នៃចក្រភពអង់គ្លេស និងជាអតីតរាជដំណាក់របស់ ម្ចាស់ក្សត្រី Victoria ហើយក៏ធ្លាប់ជាព្រះបរមរាជវាំងរបស់ស្តេច Edward ទី៨ ផងដែរ។

នៅឆ្នាំ ១៩២៩ តុលាការអង់គ្លេសបានចំណាយប្រាក់ជាង ១.៤៩លានដុល្លារ លើការថែទាំ និងសាងសង់ទីតាំងមួយចំនួនដូចជា អាងហែលទឹក ទីលានវាយកូនបាល់ បន្ទប់ស្ប៉ា ប្រព័ន្ធកម្ដៅ បន្ទប់ទឹកដ៏ធំ និងបន្ទប់អាហារ។

ទោះយ៉ាងណា បន្ទាប់ពីស្តេច Edward ទី៨ បានដាក់រាជ្យនៅឆ្នាំ ១៩៣៦ តំបន់នេះត្រូវបានទុកចោលអស់ជាច្រើនឆ្នាំ។ លុះដល់ឆ្នាំ ១៩៥៥ ព្រះមហាក្សត្រិយានី Elizabeth ទី២ បានឡើងសោយរាជ្យ វិមាន Fort Belvedere នៅតែទំនេរចោល ពុំមាននរណាចូលស្នាក់នោះទេ។ យ៉ាងណាមិញ ក្នុងឆ្នាំ ១៩៧៦ ក្រុមប្រឹក្សាព្រះរាជសម្បត្តិបានជួល វិមាន Fort Belvedere ឱ្យមហាសេដ្ឋីកាណាដាលោក Galen Weston រហូតដល់ឆ្នាំមុន ដែលមហាសេដ្ឋីរូបនេះបានស្លាប់។

តាំងពីឆ្នាំមុនមក វិមាន​ Fort Belvedere ត្រូវបានទុកចោលជាថ្មី។ ប៉ុន្តែថ្មីៗនេះ មានពាក្យចចាមអារ៉ាមពីមនុស្សជិតស្និទ្ធនឹងម្ចាស់ក្សត្រី Elizabeth ទី២ បានបង្ហើបថា ព្រះអង្គម្ចាស់ William និងព្រះនាង Kate កំពុងពិចារណាផ្លាស់ប្តូរទៅកាន់វិមាន Fort Belvedere រួមជាមួយនឹងបុត្រាបុត្រីទាំង ៣អង្គ។ ទោះបីជាលេចឮបែបនេះក្ដី គេប៉ាន់ស្មានថា ប្រាសាទ Windsor Castle ប្រហែលជាសក្តិសមសម្រាប់គ្រួសាររាជវង្សនេះជាជាងវិមាន Fort Belvedere ។

បច្ចុប្បន្ន បណ្ដាប្រជានុរាស្ត្រ កំពុងរង់ចាំមើលដូចគ្នា បន្ទាប់ពីការស្លាប់របស់លោក Galen Weston ក្នុងឆ្នាំ ២០២១ តើវិមាននេះ ត្រូវបានទុកចោលម្ដងទៀត ឬអ្នកណានឹងក្លាយជាម្ចាស់របស់វាបន្ត៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ក្រោយឆ្លងកូវីដ ម្ចាស់ក្សត្រី Elizabeth អាចប្រឈមគ្រោះថ្នាក់មួយនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ជាងក្រឡឹងម្នាក់នៅស្រុកអូយ៉ាដាវ ខេត្តរតនគីរី ឈ្នះរង្វាន់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍ ដល់មុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការនៅចុងខែមករា២០២៥ខាងមុខនេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ៨ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ៩ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

សន្តិសុខសង្គម២០ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍១៩ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍១៧ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម