Connect with us

សន្តិសុខសង្គម

ក្រុម​បាតុករ អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុនណា​ហ្គវើ​ល​ដ៏​នឹង​ទទួល​ការ​ផាកពិន័យ​ជា​ប្រាក់​ពី ១លាន ដល់ ៥​លាន​រៀល បើ​នៅតែ​ប្រមូលផ្តុំ

បានផុស

នៅ

ភ្នំពេញ ​៖ ស្រប​ពេល​ដែល ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​បំប្លែង​ថ្មី អូ​មី​ក្រុង ក្នុង​សហគមន៍ មាន​អត្រា​ឆ្លង​ដល់ លេខ​បី​ខ្ទង់ ហើយ​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ ក្រុម​បាតុករ​ដែលជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណា​ហ្គ វើ​ល​ដ៏​នៅតែ​ប្រមូលផ្ដុំ​គ្នា​យ៉ាង​អានាធិបតេយ្យ​នៅ​តាម​ទីសាធារណៈ ផ្ទុយ​ពី​វិធាន​សុខាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​ចិត្ត​លែង​ធ្វើការ​អប់រំ​តទៅទៀត ដោយ​អនុវត្ត​វិធានការ​ច្បាប់ ពោលគឺ​ត្រូវ​ផាកពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចាប់ពី ១​លាន ដល់ ៥​លាន​រៀល ស្របតាម​អនុក្រឹត្យ​លេខ ២៧ អនក្របក ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ ស្តី​ពី​វិធានការ​ច​ត្តា​ឡី​ស័ក​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដើម្បីឱ្យ​មានការ​រាងចាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ក្នុង​សេចក្តី​ជូនដំណឹង​នេះ​មានន័យថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាបជូន​សាធារណជន និង​អ្នកសារព័ត៌មាន​ទាំងអស់​ជ្រាប​ថា កាលពី ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២ ក្រុមបាតុករ​ដែលជា​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើ​ល​ដ៏ បានធ្វើ​ការ​ប្រមូល​ផ្ដុំគ្នា​យ៉ាង​អានាធិបតេយ្យ​នៅ​តាម​ទីសាធារណៈ ផ្ទុយ​ពី​វិធាន​សុខាភិបាល ក៏ដូចជា​មិន​អនុវត្ត តាម​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដោយ ហេតុនេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្មាន​ជម្រើស​អ្វី​ក្រៅពី​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​បាន​អញ្ជើញ​ក្រុម បាតុករ​ទាំងអស់​ចំនួន ៦៤​នាក់ ទៅ​មជ្ឈមណ្ឌល​ចត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ផ្ទៀងផ្ទាត់​ពិនិត្យ​រក ឈ្មោះ​បាតុករ​ដែល​មិនទាន់បាន​យក​សំណាក​លើក​ទី​២ ទៅ​បន្ត​ធ្វើតេស្ត​ស្វែងរក​វីរុស​កូ​វីដ​-១៩ ជា​លទ្ធផល​មាន បាតុករ​ចំនួន ០២​នាក់ ត្រូវបាន​រកឃើញថា​មាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជូន អ្នក​វិជ្ជមាន​ទាំងពីរ​នាក់​នោះ​ទៅ​មណ្ឌល​ព្យាបាល ដោយបាន​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ការ​ធ្វើ សកម្មភាព​ខុសច្បាប់​ប​ន្ត​ទៀត ព្រមទាំង​បានអនុញ្ញាត​ឱ្យ​អ្នក​ដទៃទៀត​ត្រឡប់​ទៅ​លំនៅឋាន​រៀងៗ​ខ្លួន​វិញ ដើម្បី​បន្ត​ការតាមដាន​សុខភាព និង​ធ្វើ​ចត្តាឡីស័ក​តាម​វិធាន​សុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ​។

ទោះបីជា​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​អំពាវនាវ​យ៉ាងទទូច​ដល់​ក្រុមបាតុករ​ឱ្យ​បញ្ឈប់​ការធ្វើ សកម្មភាព​ខុសច្បាប់​យ៉ាងណាក៏ដោយ ក៏​ក្រុមបាតុករ​ទាំងនេះ​នៅតែ​បំពាន​ធ្វើ​សកម្មភាព​បាតុកម្ម​ខុសច្បាប់ ក្រោម​លេស​ធ្វើ​កូដកម្ម​ដោះស្រាយ​វិវាទ​ការងារ ដោយ​ប្រកាស​បង្ហាញ​ឆន្ទៈ​យ៉ាង​ជំហរ កៀរគរ​តាមរយៈ បណ្តាញ​សង្គម និង​មធ្យោបាយ​ផ្សេងៗ​ទៀត ឱ្យមក​ចូលរួម​ប្រមូល​ផ្តុំ​គ្នា​ដោយ​មិន​ខ្វល់​ពី​វិធាន​សុខាភិបាល នៅ​ពេល​ដែល​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​បំប្លែង​ថ្មី អូ​មី​ក្រុង ក្នុង​សហគមន៍ ដែល​មាន​អត្រា​ឆ្លង​ដល់ លេខ​បី​ខ្ទង់​។ ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ ក្រុមបាតុករ​ចំនួន ៣៩​នាក់ បានធ្វើការ ប្រមូលផ្តុំ​គ្នា​ជា​បន្តបន្ទាប់​នៅតាម​បណ្តោយ​វិថី​សុធារស មុខ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​។​

ឆ្លើយ​តប​ទៅនឹង​សកម្មភាព​របស់​ក្រុម​បាតុករ​ដែលមាន​ចរិត​ចចេស​រឹងរូស នៅតែ​បន្ត​ប្រមូល​ផ្តុំ​ធ្វើ បាតុកម្ម​ដែល​មិន​អនុវត្តតាម​វិធាន​សុខាភិបាល​បែបនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ក្រុមបាតុករ ទាំង​៣៩​នាក់​ទៅ​ម​ណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​ផ្ទៀងផ្ទាត់​ពិនិត្យ​រក​ឈ្មោះ​បាតុករ​ដែល​មិនទាន់បាន​យក​សំណាក​លើក​ទី​២ ទៅ​បន្តធ្វើ​តេស្តរ​កវី​រុស​កូ​វីដ​-១៩ និង​ណែនាំ​ដល់​បាតុករ​ដែល​បាន​ប៉ះពាល់​គ្នា​ធ្វើតេស្ដ ជា​បន្តបន្ទាប់​តាម​វិធាន​សុខាភិបាល ព្រមទាំង​សម្រេចចិត្ត​លែង​ធ្វើ​ការអប់រំ​តទៅទៀត ហើយ​អនុវត្ត​វិធានការ​ច្បាប់ ដោយ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចាប់ពី ១​លាន ដល់ ៥​លាន​រៀល ស្របតាម​អនុក្រឹត្យ​លេខ ២៧ អនក្របក ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ ស្តីពី​វិធានការ​ច​ត្តា​ឡី​ស័ក​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដើម្បីឱ្យ​មានការ​រាងចាល។

ទន្ទឹម​នឹងនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​អំពាវនាវ​ដល់​ក្រុមបាតុករ​ដែលជា​អតីត​បុគ្គលិក និង បុគ្គលិក​ក្រុមហ៊ុនណាហ្គា​វើ​ល​ដ៏ ដទៃទៀត ឱ្យ​បញ្ឈប់​រាល់​សកម្មភាព​ប្រមូលផ្ដុំ​ខុសច្បាប់​ផ្ទុយ​នឹង​វិធានការ សុខាភិបាល ទោះ​ក្នុង​រូបភាព​ណាក៏ដោយ និង​ត្រូវ​ចូលរួម​សហការ​ជា​ចាំបាច់​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពាក់ព័ន្ធ ក្នុងការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី និង​វិធាន​សុខាភិបាល​ដែល​បានដាក់​ចេញ ដើម្បីធានាបាន​នូវ​សុខភាព​សាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និង​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍ ព្រមទាំង​ការរំខាន​ដល់​ការប្រកប​របរ​អាជីវ​កម្ម និង​កិច្ចការងារ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ដទៃទៀត​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខេត្ត​កំពត​ឱ្យ​ពលរដ្ឋ ៣៥គ្រួសារ ចូល​រួម​រុះរ៉ើ​សំណង់​ដែល​ប៉ះពាល់​ចំណី​ព្រែកត្រើយ​ខាងលិច ដើម្បី​រៀបចំ​សោភ័ណភាព​ក្រុង

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មាធិការសិទ្ធិមនុស្សថា ស្ថានភាពសិទ្ធិមនុស្សក្នុងពន្ធនាគារគឺល្អប្រសើរ ដោយជនជាប់ឃុំអាចប្រតិបត្តិជំនឿសាសនាបាន

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង រួមគ្នាផ្សព្វផ្សាយ​ពីអត្ថប្រយោជន៍​ App NoDrug

ព័ត៌មានជាតិ៩ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ចរាចរណ៍១០ ម៉ោង មុន

តុលាការចោទអ្នកបើករថយន្តបង្កគ្រោះថ្នាក់ឲ្យលោក Ruth Ko ស្លាប់ ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ»

ព័ត៌មានជាតិ៩ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

សន្តិសុខសង្គម២០ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

Sokha Hotels

ព័ត៌មានពេញនិយម