ព័ត៌មានអន្ដរជាតិ
ហេតុអ្វីសញ្ញា Z លើរថក្រោះរុស្ស៊ី ធ្វើឲ្យគេខ្លាច? ទាំងនេះជាការបកស្រាយ
អ្នកលេងបណ្តាញសង្គមកំពុងជជែកវែកញែកយ៉ាងក្តីគគុក អំពីនិមិត្តសញ្ញា Z ដ៏អាថ៌កំបាំង ដែលគេឃើញនៅលើរថក្រោះរបស់រុស្ស៊ី ដោយអ្នកខ្លះអះអាងថា វាពិតជាគួរឲ្យខ្លាច។
រូបភាពរថក្រោះ យានជំនិះ និងឧបករណ៍បាញ់គ្រាប់រ៉ុកកែត ត្រូវបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ចាប់តាំងពីមានរបាយការណ៍ថា រុស្ស៊ីកំពុងវាយប្រហារអ៊ុយក្រែន។
រថយន្តត្រូវបានគេមើលឃើញថាមានអក្សរ Z នៅខាងក្នុងរាងការ៉េដ៏ធំមួយដែលគូសនៅខាងក្រៅ ជាហេតុធ្វើឲ្យអ្នកជំនាញ និងសាធារណជនមានការងឿងឆ្ងល់យ៉ាងខ្លាំង។
អ្នកកាសែតស៊ើបអង្កេត Aric Toler បានអះអាងថា ទីភ្នាក់ងាររបស់គាត់ បានត្រួតពិនិត្យស្ថានការណ៍មិនឈប់ឈរអស់រយៈពេលប្រាំបីឆ្នាំមកហើយ ប៉ុន្តែមិនធ្លាប់ឃើញនិមិត្តសញ្ញាបែបនេះពីមុនមកសោះ។ ដូច្នេះ យើងសន្មតថា វាអាចជារឿងអាក្រក់បំផុត និងគួរឲ្យខ្លាច។
ចាប់តាំងពីពេលនោះមក អ្នកជំនាញផ្សេងទៀតបានថ្លឹងថ្លែងលើអត្ថន័យរបស់វា ខណៈដែលប្រភពយោធាក្នុងទីក្រុង គៀវ បានប្រាប់កាសែត The Sun កាលពីម្សិលមិញថា “សញ្ញានេះបញ្ជាក់ថា ការត្រៀមខ្លួនចុងក្រោយ គឺរួចរាល់ហើយ”។
“វាមានសារៈសំខាន់ណាស់ ដែលកម្លាំងវាយប្រហារណាមួយអាចត្រូវបានសម្គាល់ ជាពិសេសពីដែនអាកាស ដែលកងកម្លាំងរុស្ស៊ីនឹងមានការគ្រប់គ្រងពេញលេញ។ អ៊ុយក្រែនមានរថក្រោះ និងយានជំនិះស្រដៀងគ្នា ដូចច្នេះរុស្ស៊ីចង់កាត់បន្ថយហានិភ័យនៃការបាញ់ចំគ្នាឯង”។
ដោយឡែក អតីតមន្ត្រីចារកម្មលោក David Kime បានអះអាងថា ទាហានស៊ីឈ្នួលមកពីអង្គការយោធារុស្ស៊ីបានប្រាប់លោកថា Z គឺតំណាងឲ្យ Zelenskyy ដែលជាឈ្មោះរបស់ប្រធានាធិបតីអ៊ុយក្រែនបច្ចុប្បន្នគឺលោក Volodymyr Zelenskyy។ លោក Kime បានបន្ថែមថា Z តំណាងឲ្យ “ចំណុចដែលគ្មានការវិលត្រលប់”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ Joe Biden ដាក់ពង្រាយទាហាន និងយន្តហោះចម្បាំង F-35 ទៅអឺរ៉ុប ខណៈស្ថានការណ៍ឡើងកម្តៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច