ព័ត៌មានអន្ដរជាតិ
ទាំងនេះជាទណ្ឌកម្មកំពុងត្រូវបានដាក់លើរុស្ស៊ី
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសសម្ព័ន្ធមិត្តមួយចំនួនបានកំពុងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី បន្ទាប់ពីទទួលស្គាល់តំបន់គ្រប់គ្រងដោយពួកឧទ្ទាមជាតំបន់ឯករាជ្យពីប្រទេសអ៊ុយក្រែន។
ទោះបីជាយ៉ាងណា ចំណាត់ការរបស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន មិនបានបង្កឲ្យមានការដាក់ទណ្ឌកម្មពេញលេញដែលប្រទេសលោកខាងលិចបានត្រៀមដាក់នោះទេ។
តើទណ្ឌកម្មអ្វីខ្លះកំពុងដាក់លើរុស្ស៊ី?
សហភាពអឺរ៉ុបកំពុងដាក់ទណ្ឌកម្មលើបុគ្គល និងស្ថាប័នរុស្ស៊ីចំនួន២៧ ក្នុងនោះមានទាំងធនាគារ។ ទណ្ឌកម្មក៏កំពុងកំណត់ការចូលទីផ្សារមូលធនអឺរ៉ុប ដូចជាកាត់ផ្តាច់លទ្ធភាពទទួលបានមូលនិធិពីធនាគារអឺរ៉ុប និងការដាក់បំរាមពាណិជ្ជកម្មរវាងអឺរ៉ុប និងតំបន់គ្រប់គ្រងដោយឧទ្ទាមទាំងពីរ។
សមាជិកមួយចំនួននៃសភារុស្ស៊ី៣៥១នាក់បានក្លាយជាគោលដៅនៃការដាក់ទណ្ឌកម្ម។
ទណ្ឌកម្មរបស់អាមេរិកបានប្រកាសកាលពីថ្ងៃអង្គារ៍ម្សិលមិញមានបំណងធ្វើឲ្យប៉ះពាល់ដល់លទ្ធភាពរបស់រុស្ស៊ីក្នុងការផ្តល់ហិរញ្ញប្បទានដល់កិច្ចខិតខំប្រឹងប្រែងយោធា។ ទណ្ឌកម្មទាំងនោះដាក់គោលដៅលើធនាគារគ្រប់គ្រងដោយរដ្ឋ២ដែលអាមេរិកបាននិយាយថា ជាគន្លឹះសំខាន់ចំពោះវិស័យការពារជាតិរបស់រុស្ស៊ី។ ពួកគេនឹងមិនអាចធ្វើអាជីវកម្មនៅសហរដ្ឋអាមេរិក ឬចូលប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអាមេរិកបានឡើយ។
អាមេរិកបាននិយាយថា ខ្លួនក៏កំពុងដាក់ទណ្ឌកម្មលើជនជាតិរុស្ស៊ីសំខាន់៥រូប និងបន្ថែមលើការរឹតបន្តឹងលើកិច្ចព្រមព្រៀងអាមេរិកដែលពាក់ព័ន្ធនឹងបំណុលជាតិរបស់រុស្ស៊ី។
ពលរដ្ឋអាមេរិកឥឡូវនេះត្រូវបានដាក់បំរាមពីការធ្វើអាជីវកម្មនៅក្នុងតំបន់គ្រប់គ្រងដោយពួកឧទ្ទាមគឺ Luhansk និង Donetsk បន្ទាប់ពីរុស្ស៊ីទទួលស្គាល់តំបន់ទាំងពីរ។ រុស្ស៊ីបានបញ្ជាឲ្យកងទ័ពចូលទៅតំបន់ទាំងនេះ ប៉ុន្តែបាននិយាយថា ពួកគេមិនបានដាក់ពង្រាយឡើយ។
ក្រុមហ៊ុនអាមេរិកមួយចំនួនតូចធ្វើអាជីវកម្មនៅតំបន់ទាំងនេះយ៉ាងសកម្ម។ ប៉ុន្តែសេតវិមានបាននិយាយថា ខ្លួនអាចពង្រីកទណ្ឌកម្មកាន់តែធំទូលាយ ប្រសិនបើរុស្ស៊ីមានឥរិយាបថបន្តលើអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានប្រកាសការដាក់ទណ្ឌកម្មលើធនាគាររុស្ស៊ីចំនួន៥ និងអ្នកជំនួញជនជាតិរុស្ស៊ីដែលសំបូរទ្រព្យ៣នាក់។ លោកមានប្រសាសន៍ថា ៖«នេះគឺជាការដាក់ទណ្ឌកម្មលើកទី១… ហើយយើងនឹងបន្តពង្រីកទណ្ឌកម្មទៀត»។
ទោះបីជាយ៉ាងណា សមាជិកសភាអង់គ្លេសមួយចំនួននិយាយថា រដ្ឋាភិបាលគួរតែតឹងរឹងថែមទៀតដោយកំណត់គោលដៅលើធនាគារ និងក្រុមមនុស្សឲ្យបានច្រើន។
ចំណែកអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានផ្អាកការអនុញ្ញាតបំពងបង្ហូរឧស្ម័ន Nord Stream 2 ពីរុស្ស៊ីទៅអាល្លឺម៉ង់។
ស្របពេលជាមួយគ្នានេះ រុស្ស៊ីក៏កំពុងប្រឈមនឹងទណ្ឌកម្មផ្សេងៗជាច្រើនទៀត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ