សេដ្ឋកិច្ច
ទូតឥណ្ឌូនេស៊ី សន្យានឹងជំរុញអ្នកវិនិយោគិនមកបណ្តាក់ទុន នៅកម្ពុជាបន្ថែមទៀត
លោក ស៊ូឌារម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានសន្យាថា នឹងជួយជំរុញអ្នកវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។
លោក ស៊ូឌារម៉ាន់ ហាសេង បានថ្លែងបែបនេះ នៅក្នុងកិច្ចសន្ទនាវិនិយោគកម្ពុជា-ឥណ្ឌូនេស៊ី នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។
លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានសម្ដែងអំណរសាទរចំពោះសមិទ្ធផលថ្មីៗមួយចំនួនដែល រាជដ្ឋាភិបាលកម្ពុជាសម្រេចបានដូចជា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងអត្រាមួយខ្ពស់គួរឱ្យកត់សម្គាល់ ដែលបានធ្វើឱ្យស្ថានភាពឆ្លងរីករាលដាលនៃជំងឺកូវីដរី-១៩ អាចគ្រប់គ្រងបាន និងការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានវិនិយោគតាមរយៈការអនុម័តច្បាប់ ស្ដីពីវិនិយោគថ្មី ដែលត្រូវបានប្រកាសដាក់ឱ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។
លោក ស៊ូឌារម៉ាន់ ហាសេង បានវាយតម្លៃខ្ពស់ចំពោះការលើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ស្របពេលដែលកម្ពុជាកំពុងប្រឹងប្រែងដើរតួនាទីយ៉ាងសកម្ម ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សំដៅធានាសុខសន្តិភាពក្នុងតំបន់ដែលជាបុរេលក្ខខណ្ឌនៃការអភិវឌ្ឍ និងទាក់ទាញវិនិយោគមកកាន់តំបន់ ជាពិសេស កម្ពុជា។
លោកឯកអត្ថរដ្ឋទូតបានលើកឡើងថា សភាពាណិជ្ជកម្មឥណ្ឌូនេស៊ីនៅកម្ពុជាដែលទើបត្រូវបានបង្កើតឡើងជាផ្លូវការកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ និងស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា នឹងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាក្នុងការជំរុញការវិនិយោគឥណ្ឌូនេស៊ីមកកម្ពុជាបន្ថែមទៀត។
ចំណែកលោក លូហ៊ូត ប៊ិនសារ ប៉ានជ័យតាន់ (Luhut Binsar Panjaitan) រដ្ឋមន្ត្រីសម្របសម្រួលវិនិយោគ និងកិច្ចការសមុទ្រនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក៏បានកត់សម្គាល់នូវភាពជឿនលឿននៃកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគីរវាងឥណ្ឌូនេស៊ី និងកម្ពុជា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក។
លោករដ្ឋមន្ត្រីបានកោតសរសើរ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ដែលបានរៀបចំច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញផ្តល់កិច្ចសម្រួល ការធានា ការការពារ និងការថែទាំវិនិយោគឱ្យបានគ្រប់ជ្រុងជ្រោយ។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនឥណ្ឌូនេស៊ីដែលបានបណ្តាក់ទុននៅកម្ពុជានាពេលកន្លងមក និងបានបង្ហាញនូវសុទិដ្ឋិនិយមលើសក្ដានុពលនៃការវិនិយោគមកពីប្រទេស ឥណ្ឌូនេស៊ីដែលមានប្រជាជនច្រើនជាងគេ និងសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ាន ស្របពេលនៃការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលនឹងបើកទីផ្សារដល់កម្ពុជាបន្ថែមទៀតដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជាចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។
នាឱកាសនោះ លោករដ្ឋមន្ត្រីប្រតិភូជឿជាក់ថា តាមរយៈកិច្ចសន្ទនានេះ សហគមន៍ធុរកិច្ចឥណ្ឌូនេស៊ីបានយល់កាន់តែច្បាស់ និងស៊ីជម្រៅពីច្បាប់ ស្ដីពីវិនិយោគថ្មី ហើយនឹងជួយផ្សព្វផ្សាយដល់និយោគិនឥណ្ឌូនេស៊ី មកវិនិយោគនៅកម្ពុជាបន្ថែមទៀត។
រដ្ឋមន្ត្រីប្រតិភូ បានប្តេជ្ញាចិត្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងផ្តល់កិច្ចសម្រួលវិនិយោគ និងសេវាថែទាំវិនិយោគ ជូនវិនិយោគិននានា ជាពិសេសវិនិយោគិនឥណ្ឌូនេស៊ី ដែលសម្រេចចិត្តមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
ព័ត៌មានជាតិ៧ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន