សន្តិសុខសង្គម
ប្រចណ្ឌផង ខឹងសុំលុយទិញថ្នាំញៀនមិនបានផង យកចបជីកវាយប្រពន្ធរបួសធ្ងន់
យកចបជីកវាយទៅលើប្រពន្ធ រងរបួសធ្ងន់ ករណីប្រចណ្ឌប្រពន្ធ និងសុំលុយទិញថ្នាំញៀនមិនបាន ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។
បុរសជាប្ដី ដែលប្រើហិង្សាលើប្រពន្ធ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង ១៧ និង ២០ នាទីល្ងាចថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ ស្ថិតនៅក្នុងភូមិកេតមឿង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
លោកវរសេនីយ៍ឯក ជឹម អេន អធិការស្រុកសៀមប៉ាង បានឲ្យដឹងថា បុរសជាប្ដីត្រូវជាជនសង្ស័យឈ្មោះ ម៉ាន ឡន ភេទប្រុស អាយុ ៣៣ ឆ្នាំ និងប្រពន្ធជាជនរងគ្រោះឈ្មោះ មាន ញ៉ុត អាយុ ២៩ ឆ្នាំ ប្ដីប្រពន្ធទាំងពីរនាក់រស់នៅភូមិ កេតមឿង ឃុំស្រែសំបូរ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។ លោកវរសេនីយ៍ឯកបានបន្តឲ្យដឹងទៀតថា ករណីហិង្សានេះ បានបង្កឡើងដោយបុរសជាប្ដី ព្រោះតែរឿងប្រចណ្ឌបានយកចបជីកវាយទៅលើប្រពន្ធ បង្ករបួសស្នាមនៅលើមុខ បែកចិញ្ចើម បាក់ក្តោងច្រមុះ និងបែក ឆ្អឹងដៃផងដែរ។
ក្រោយទទួលបានព័ត៌មានបង្កហិង្សានេះ សមត្ថកិច្ចនគរបាល បានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកធ្វើកំណត់ហេតុ បញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត។ ដោយឡែកប្រជាពលរដ្ឋនៅក្នុងភូមិកេតមឿងបាននិយាយថា បុរសជាប្ដីជាមនុស្សញៀនថ្នាំ និងប្រច័ណ្ឌប្រពន្ធបន្ថែមទៀត ហើយនៅពេលដែលសុំលុយប្រពន្ធមិនបាទៅទិញថ្នាំញៀន តែងតែបង្កអំពើហិង្សាបែបនេះ។
បច្ចុប្បន្នជនសង្ស័យនៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈនេះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែង កសាងសំណុំរឿងបញ្ជូនទៅតុលាដើម្បីចាត់ការទៅតាមនីតិវិធី៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ