Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអាស៊ីណាខ្លះប្រតិកម្មលោក ពូទីន ក្រោយទទួលស្គាល់ឯករាជ្យតំបន់ ២ នៅ អ៊ុយក្រែន?

បានផុស

នៅ

ការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងការទទួលស្គាល់ឯករាជ្យនៃតំបន់បំបែកខ្លួនចំនួន ២ នៅភាគខាងកើតអ៊ុយក្រែន បានទាក់ទាញការថ្កោលទោស និងរិះគន់ដោយបណ្ដាប្រទេសជាច្រើន ហើយបានហៅវាថាជាការរំលោភលើកិច្ចព្រមព្រៀងអន្តរជាតិ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទលោក ពូទីន បាន​បញ្ជា​ឲ្យ​កង​ទ័ពរុស្ស៊ីទៅក្នុងតំបន់ឧទ្ទាមដែលគាំទ្រដោយទីក្រុងមូស្គូចំនួន ២ គឺតំបន់ Donetsk និង Luhansk ក្នុងប្រទេសអ៊ុយក្រែន ហើយចំណាត់ការរបស់រុស្ស៊ីបានកើតឡើង ចំពេលមានភាពតានតឹងជាច្រើនខែជុំវិញការដាក់ពង្រាយយោធារបស់ខ្លួននៅតាមព្រំដែននៃប្រទេសអ៊ុយក្រែន ដោយបង្កើនការភ័យខ្លាចនៃសង្គ្រាមដែលអាចកើតមានឡើង។

នេះជាបណ្ដាប្រទេសនៅអាស៊ីមានប្រតិកម្មចំពោះការប្រកាសរបស់លោក ពូទីន ៖

ចិន

ទីក្រុងប៉េកាំង ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ី មិនបានចូលរួមគាំទ្ររុស្ស៊ីនោះទេ ផ្ទុយទៅវិញបានអំពាវនាវឲ្យភាគីទាំងអស់ចៀសវាងសកម្មភាពណាមួយដែលអាចបង្កឲ្យមានភាពតានតឹង ។

លោក Zhang Jun ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេសចិនបានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា “ស្ថានភាពបច្ចុប្បន្ននៅអ៊ុយក្រែនគឺជាលទ្ធផលនៃកត្តាស្មុគស្មាញជាច្រើន” ។

អ៊ីរ៉ង់

អ្នកនាំពាក្យក្រសួងការបរទេសលោក Saeed Khatibzadeh បាននិយាយថា អ៊ីរ៉ង់កំពុងឃ្លាំមើលយ៉ាងដិតដល់នូវការវិវត្តនៅអ៊ុយក្រែន ដោយអំពាវនាវឲ្យភាគីទាំងអស់ដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងបដិសេធមិនចូលរួមក្នុងសកម្មភាពណាមួយដែលនឹងបង្កើនភាពតានតឹង ។

លោកបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាអកុសល ការជ្រៀតជ្រែករបស់អង្គការណាតូ និងចលនាបង្កហេតុដែលដឹកនាំដោយសហរដ្ឋអាមេរិក បានធ្វើឲ្យស្ថានភាពក្នុងតំបន់កាន់តែស្មុគស្មាញ” ។

ជប៉ុន

នាយករដ្ឋមន្ត្រី Fumio Kishida បាននិយាយថា សកម្មភាពរបស់រុស្ស៊ីបានរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយមិនអាចអត់ឱនបានឡើយ ។

លោកបានបន្ថែមថា “ប្រសិនបើមានការឈ្លានពានកើតឡើង យើងនឹងសម្របសម្រួលការឆ្លើយតបដ៏រឹងមាំ រួមទាំងការដាក់ទណ្ឌកម្ម ការសម្របសម្រួលជាមួយក្រុមប្រទេស G7 និងសហគមន៍អន្តរជាតិ ខណៈពេលដែលកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ។

ឥណ្ឌា​

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំអង្គការសហប្រជាជាតិបានជំរុញឲ្យភាគីទាំងអស់បង្ហាញ “ការអត់ធ្មត់” នៅពេលមានភាពតានតឹងកើនឡើង ។

លោកឯកអគ្គរដ្ឋទូត Tirumurti បាននិយាយថា “អាទិភាពភ្លាមៗគឺការបន្ថយភាពតានតឹង ដោយគិតគូរពីផលប្រយោជន៍សន្តិសុខស្របច្បាប់របស់ប្រទេសទាំងអស់ និងមានបំណងឆ្ពោះទៅរកការធានាសន្តិភាព និងស្ថិរភាពយូរអង្វែង និងលើសពីនេះទៅទៀតនៅក្នុងតំបន់” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ពូទីន ទទួលស្គាល់ឯករាជ្យតំបន់ចំនួន២ ក្នុងប្រទេសអ៊ុយក្រែន ពេលនេះបញ្ជាឲ្យដាក់ទ័ពចូលទៅហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត​​ ចាត់តាំងក្រុម​ជំនួយ​ការ​នាំ​យក​សារលិខិត​រំលែក​មរណទុក្ខ និងថវិកា​ជូន​ដល់​គ្រួសារ​សព​​លោកព្រឹទ្ធាចារ្យ​​ គង់ ណៃ ​​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ ជួន ណារិន្ទ៖​ រាល់​សមិទ្ធ​ផល​​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​​គឺ​ផ្តើម​ចេញ​ពី​ប្រទេស​ជាតិ​មាន​សុខ​សន្តិសភាព ស្ថិរភាព

ព័ត៌មានជាតិ៥ ម៉ោង មុន

គ្រឿង​ញៀន​ជាង​១០​គីឡូក្រាម ​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​ នៅ​ក្នុងទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន នៅ​ខេត្តសៀមរាប

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋជាង ១០០គ្រួសារ ស្នើរដ្ឋាភិបាលអន្តរាគមន៍ ករណីកាត់ឆ្វៀលដីតំបន់៣ ប៉ះចំដី ស្រែពួកគេ

ព័ត៌មានជាតិ១០ ម៉ោង មុន

សហភាពពលកម្មជាតិកម្ពុជា ប្តឹងក្រសួងមហាផ្ទៃថា របាយការណ៍សង់ត្រាល់មានលក្ខណៈញុះញ៉ង់ និងប៉ះពាល់ដល់ប្រយោជន៍កម្មករជិត១លាននាក់

Sokha Hotels

ព័ត៌មានពេញនិយម