Connect with us

ព័ត៌មានជាតិ

អង្គការ (JDE) ផ្ដល់ប្រាក់ឲ្យពលរដ្ឋខេត្តស្វាយរៀងធ្វើបង្គន់អនាម័យ ជៀសវាងបន្ទោបង់ពាសវាលពាសកាល

បានផុស

នៅ

ខេត្តស្វាយរៀងជាខេត្តដំបូងគេ ដែលឈប់បន្ទោបង់ពាសវាលពាសកាលនៅកម្ពុជា។​ ដោយសារ​ការប្ដេជ្ញាចិត្ត​របស់​អាជ្ញាធរខេត្ត​ អាជ្ញាធរ​មូលដ្ឋាន​ បាន​បញ្ជ្រាប​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​និង​មានការ​សហការ​ឧបត្ថម្ភ​ពី​អង្គការ​ដៃគូ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សំ នី​តូ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង​បាន​ថ្លែងថា ខេត្តស្វាយរៀង បានទទួល​ជោគជ័យ ​ដែលជា​ខេត្ត​ដំបូង​គេ​បង្អស់​បញ្ឈប់​នូវ​ការ​បន្ទោបង់​ពាសវាលពាសកាល​។​ លោក​ប្រធាន​មន្ទីរ​ប្រាប់ថា ទីភ្នាក់ងារ​ជំនួយ​(USAID)​បានផ្ដល់​ជំនួយ​តាមរយៈ​អង្គការ (JDE) ដែល​ផ្ដល់​ការឧបត្ថម្ភ​ធនធាន​ដល់​គ្រួសារ​ក្រីក្រ ក្នុង​ការធ្វើ​បង្គន់​អនាម័យ​។​ ចំណែក​អាជ្ញាធរ​វិញ​បាន​ចុះ​ផ្សព្វផ្សាយ​ពន្យល់​ដល់​ប្រជាជន​ឲ្យ​ផ្លាស់ប្ដូរ​ទម្លាប់ ​ក្នុងការ​បន្ទោបង់​ពាសវាលពាសកាល​ នៅតាម​មូលដ្ឋាន​ផងដែរ​។​

លោក​ថ្លែង​ទៀតថា (JDE)​បាន​ជួយ​ដល់​គ្រួសារ​ក្រីក្រ​ប្រភេទ ក្រ​១ ១០​ម៉ឺន​(​រៀល​)​ក្នុង​មួយ​គ្រួសារ និង គ្រួសារ ក្រ​២ ចំនួន ៨ (​ម៉ឺន​រៀល​)​ក្នុង​មួយ​គ្រួសារ សម្រាប់ធ្វើ​បង្គន់​អនាម័យ​។ លោក​បញ្ជាក់ថា​ មិនមែន​តែ​ភ្នាក់ងារ​អាមេរិក​(USAID)​ទេ​ដែល​ជួយ​ខេត្តស្វាយរៀង​។ ​ក៏​នៅមាន​ប្រភព​ជាច្រើន​ទៀត​ធ្វើ​ឲ្យ​ការងារ​នេះ​ មាន​ជោគជ័យ​។​ ក្នុងនោះ​មាន​អង្គការ​យូ​នី​សេ​ហ្វ ភ្លែ​ន​.​វ៉​ត​ធឺ​អ៊ែត​. អង្គការ ទឹកស្អាត​១០០១ និង​អង្គការ មួយចំនួនទៀត​។​

តាម​ការ​ឲ្យ​ដឹង​បន្ត​ពី​លោក​ប្រធាន​មន្ទីរ សំ នី​តូ ប្រាប់ថា​តាម​ផែនការ​ថ្នាក់ជាតិ​នៅ​ឆ្នាំ ២០២៥ ត្រូវតែ​សម្រេច​ឲ្យ​បាន​ជោគជ័យ​ក្នុង​ការងារ​នេះ ដោយសារ​មានការ​ខិតខំ​ពី​ថ្នាក់ដឹកនាំ​ក្រសួងខេត្ត ក៏ដូចជា​អាជ្ញាធរ ភូមិ ឃុំ ស្រុក និង អង្គការ​ដៃគូ​ជាពិសេស​ គឺ​អំឡុងពេល​មាន​វិបត្តិ​កូ​វីដ​១៩​ បានធ្វើ​ឲ្យ​ការងារ​នេះ​កាន់តែ​រលូន​វិញ​។ ដោយឡែក​កូ​វីដ​១៩ មិនជា​ការរាំងស្ទះ​ទេ នូវ​បញ្ហា​អនាម័យ តែ​ជា​ឱកាស​ជំរុញ​ឲ្យ​យើង​ធ្វើការ​នេះ ឲ្យ​បាន​កាន់តែ​ល្អប្រសើរ ពិសេសការណែនាំ​ឲ្យ​ប្រជាជន​យល់ដឹង​ពី អនាម័យ និង​ណែនាំ​ឲ្យ​គាត់​យល់ដឹងពីប្រយោជន៍​នៃ​ការប្រើប្រាស់​បង្គន់​ទៀតផង​៕

អត្ថបទ៖ ​រុងរឿង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ដួង សុខគា
ជីវិតកម្សាន្ដ៩ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

​ចិន​ស្នើ​ថៃ​​​ចំៗ​ សហការ​ស៊ីជម្រៅ​លើ​​ផ្លូវ​រថភ្លើង​ល្បឿន​លឿន សេដ្ឋកិច្ចឌីជីថល រថយន្តអគ្គីសនី និងបទ​ល្មើស​បច្ចេកវិទ្យា​

ប៉ាណាម៉ា
ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ប៉ាណាម៉ាច្រានចោលការអះអាងរបស់អាមេរិក ជុំវិញការមិនយកប្រាក់នាវាអាមេរិកសម្រាប់ការឆ្លងព្រែកជីកប៉ាណាម៉ា

ជីវិតកម្សាន្ដ១៨ នាទីutes មុន

អតីតម្តាយក្មេក សាន់ឆាយ រងការរិះគន់ពីមហាជនថា ធ្វើរឿងមិនសមរម្យ កំឡុងពេលកាន់ទុក្ខ

Sokha Hotels

ព័ត៌មានពេញនិយម