ជីវិតកម្សាន្ដ
ជាង ១២ ឆ្នាំក្នុងវិថីសិល្បៈ Baifern សម្រេចបំណង សង់ផ្ទះតម្លៃជាង ៨០លានបាត
Baifern Pimchanok នៅពេលនេះដែរ នាងគឺជាតារាស្រីលេខមួយ ក្នុងវិស័យសិល្បៈថៃ ដែលមនុស្សជាច្រើន ប្រាថ្នាចង់ធ្វើការជាមួយ។
ក្រៅពីមានសម្រស់ស្រស់ស្អាត និងមានទេពកោសល្យខ្លាំងពូកែហើយ នាងក៏មានស្បែកសស្អាត ស៊ីជាមួយទម្រង់មុខពីធម្មជាតិ អាចហៅបានថា ជាបេះដូងរបស់អ្នកគាំទ្រជាច្រើនផងដែរ។
ជាង ១២ឆ្នាំរបស់តារារូបនេះ ដែលបានធ្វើការនៅក្នុងឧស្សាហកម្មកម្សាន្តសិល្បៈថៃ ហើយក្ដីស្រមៃមួយទៀត គឺជាកាដូដ៏ធំមួយ នោះគឺការសង់ផ្ទះដ៏ធំដ៏ស្រស់ស្អាតសម្រាប់ខ្លួនឯង និងក្រុមគ្រួសាររបស់នាង ឲ្យរស់នៅប្រកបដោយសុភមង្គល។ Baifern បាននិយាយថា នាងមានសុបិនចង់បានទ្វារដែលមានរាងកោង ដែលសព្វថ្ងៃនេះ ទ្វារកោងដ៏ស្រស់ស្អាតបានប្រែក្លាយដូចបំណងហើយ។
នៅក្នុងកម្មវិធី FERNZONE តារាសម្ដែងមុខស្រស់រូបនេះ បានបង្ហាញពីផ្ទះថ្មីតម្លៃជាង ៨០លានបាត ដែលជិតរួចរាល់ហើយនិងមានរូបរាងច្បាស់លាស់ នៃគ្រប់ជ្រុង លើផ្ទៃដីជាង ៣០០ ម៉ែត្រការ៉េ ។
Baifern ក៏បាននិយាយផងដែរថា ជីវិតការងាររបស់នាងទាំងមូល គឺនៅក្នុងខុនដូ បន្ទប់មិនធំទេ។ ម្ដងម្កាលនាងត្រូវវិលត្រឡប់មកផ្ទះវិញ ដើម្បីជួបឪពុកម្ដាយ។ ផ្ទះនេះគឺជាមោទនភាពនៃជីវិតរបស់ខ្ញុំ។ ការសន្សំទាំងអស់ដែលមិនធ្លាប់ចំណាយលើរបស់ប្រណីត ត្រូវបានបន្ថែមទៅផ្ទះដ៏ស្រស់ស្អាតនេះ។
ទោះយ៉ាងណា គេរំពឹងថា ផ្ទះដ៏ស្រស់ស្អាតរបស់ Baifern នឹងរួចរាល់ជាស្ថាពរក្នុងឆ្នាំនេះ ដែលជាក្ដីសុបិនរបស់នាងតាំងពីយូរណាស់មកហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Baifern បង្ហោះរូបប៉ុន្មានសន្លឹកសោះ អ្នកគាំទ្រគាំងនិយាយលែងចេញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ