Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ទៅ​ដល់​​រត់​ចែក​ជើង​ព្រាត បន្សល់​ម៉ូតូ​ និង​មាន់​ទុក​ជា​ភស្តុតាង

បានផុស

នៅ

(ខេត្តកែប)៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានចុះបង្ក្រាបល្បែងជល់មាន់ ត្រង់ចំណុចដីឡូត៌មួយកន្លែងដែលគ្មានមនុស្សរស់នៅ ក្នុងភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ 

ក្រោយពីកម្លាំងនគរបាលចុះទៅដល់ទីតាំងលេងជល់មាន់ ក្រុមអ្នកញៀនល្បែងបាននាំគ្នារត់គេចខ្លួន ដោយបន្សល់ទុកនូវវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូ០៨គ្រឿង , មាន់ជល់០៣ក្បាល , កន្ត្រកដាក់មាន់ជល់ និងសម្ភារៈចងខ្នាយមាន់មួយចំនួន។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីហៅសាមីខ្លួនមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងអំឡុងពេលខាងមុខបន្តទៀត៕

អត្ថបទ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម