Connect with us

ព័ត៌មានជាតិ

អាណាព្យាបាលកុមារអាយុ៣ដល់៥ឆ្នាំនៅខេត្តកោះកុង សម្រុកនាំកូនៗទៅចាក់វ៉ាក់សាំងបង្ការជំងឺកូ​វីដ-១៩​

បានផុស

នៅ

ម្តាយ​ឪពុក និង​អាណាព្យាបាល​កុមារ​ដែលមាន​អាយុ​ចាប់ពី​៣​ឆ្នាំ​ដល់​៥​ឆ្នាំ កំពុង​សម្រុក​នាំ​កូនៗ​របស់​ពួកគាត់​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ការពារ​ជំងឺ​កូ​វីដ ដោយ​ចាត់ទុកថា​មានតែ​ថ្នាំ​វ៉ាក់សាំង​ទេ ទើប​អាចមាន​សុវត្ថិភាព​ដល់​ជីវិត​។​

មិន​ខុសពី​បណ្តា​រាជធានី ឬ​ខេត្ត​ផ្សេងទៀត​ក្នុងប្រទេស​កម្ពុជា មូលដ្ឋាន​ខេត្តកោះកុង​កំពុងតែ​មមា​ញឹក​យ៉ាងខ្លាំង​លើ​ការផ្តល់វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ដល់​ក្រុម​កុមារ​អាយុ​៣​ដល់​៥​ឆ្នាំ​តប​នឹង​អ្វីដែល​អនុសាសន៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ប្រាក់ ហាន និង​លោក ទន់ ហិង្សា ជា​ពលរដ្ឋ​រស់នៅ​ក្រុង​ខេមរភូមិន្ទ បាន​នាំ​ចៅ និង​កូន​មកចាក់​វ៉ាក់សាំង​នៅ​មណ្ឌល​ស្មាច់មានជ័យ បានឱ្យដឹង​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២២​ថា មូល​ហេតុដែល​សម្រេចចិត្ត​នាំ​កូនចៅ​មក​ទទួល​ថ្នាំ​វ៉ាក់សាំង​នេះ ព្រោះ​យល់ថា មានតែ​វ៉ាក់សាំង​ទេ ទើប​អាច​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​បាន​កម្រិត​ខ្ពស់ បើ​ធៀប​នឹង​ពេល​មិនបាន​ចាក់​ងាយ​ប្រឈម​នឹង​ការឆ្លង​ជំងឺ​។​

តំណាង​អាណាព្យាបាល​កុមារ​អាយុ​៣​ឆ្នាំ​ដល់​៥​ឆ្នាំ បន្ថែមថា កូនចៅ​របស់​ពួកគាត់​នឹងមាន​សុវត្ថិ​ភាពល្អ​ពេល​ទៅ​សាលារៀន ឬ​ទីសាធារណៈ​ដ៏ទៃទៀត ករណី​បើ​ឆ្លង​មែន​នោះ​វា​ឆ្លង​កម្រិត​ស្រាល​អាច​ព្យាបាល​បានជា​សះស្បើយ​ឡើងវិញ​។ តែ​ទោះយ៉ាងណា ពលរដ្ឋ​ស្នើ​សុំ​ដល់​អាណាព្យាបាល​ផ្សេងទៀត​ត្រូវបាន​កូនចៅ​មកចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់គ្នា តប​នឹង​អ្វីដែល​ការអំពាវនាវ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ថ្មីៗ​នេះ​។​

របាយការណ៍​ប៉ាន់ស្មាន​ទុកជាមុន​របស់​មន្ទីរ​ផែនការ​ខេត្តកោះកុង បង្ហាញថា ខេត្ត​មាន​កុមារ​អាយុ​ចាប់ពី​៣​ឆ្នាំ​ដល់​៤​ឆ្នាំ​ចំនួន​៥.០១៨​នាក់ ដែល​នឹងត្រូវ​មក​ទទួល​ថ្នាំ​វ៉ាក់សាំង​បង្ការ​ការពារ​ជំងឺ​កូ​វីដ​១៩ ដោយ​ក្នុងចំណោម​តួលេខ​នេះ គឺមាន​ស្រី​ចំនួន​២.៤៨៤​នាក់​។​

លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​ម​ន្ទីរ​សុខាភិបាល​ខេត្តកោះកុង ថ្លែង​ដែរ​ថា អាជ្ញាធរខេត្ត និង​មន្ទីរ​ជំនាញ​បានរៀបចំ​ជា​មណ្ឌល​ផ្តល់វ៉ាក់សាំង​ចំនួន​១២​ទីតាំង​ទូទាំង​ក្រុង​ស្រុក​ក្នុង​ខេត្ត ដើម្បី​រង់ចាំ​ផ្តល់​សេវា​ជូន​អ្នក​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង លុះត្រាតែ​អស់​ចំនួន​មនុស្ស​មកចាក់​ចាប់ពី​ថ្ងៃទី​២៣ ខែកុម្ភៈ​តទៅ​។​

ក្នុង​បរិបទ​រីក​រាលដាល​ប្រភេទ​កូ​វីដ​បំប្លែង​ថ្មី អូ​មី​ក្រុង លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ក៏បាន​ទាមទារ​ពល​រដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ហើយ​បន្ត​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យ​ខ្ជាប់ខ្ជួន​បំផុត​គ្រប់​ពេល​វេលា ៣​កុំ​៣​ការពារ ទោះបីជា​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៤​រួចរាល់​ក៏ដោយ​។​

ដោយឡែក​តាមរយៈ​សារ​ណែនាំ​របស់​មន្ត្រី​សុខាភិបាល ពិនិត្យ​តម្លៃថ្នាំ​អាច​លួច​ឡើងថ្លៃ និង​គុណភាព​ឱសថ លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង អះអាងថា លោក​កំពុង​ពិភាក្សា​លម្អិត​ជាមួយ​អភិបាល​រង​ខេត្ត​ទទួលបន្ទុក​ដើម្បី​តាមដាន​ស្រាវជ្រាវ​ចំពោះ​ឱសថដ្ឋាន​ណា​ប្រព្រឹត្ត​ខុស ដើម្បី​អនុវត្ត​តាម​ច្បាប់​។​

តាម​ទិន្នន័យ​ចាក់​វ៉ា់ក់​សាំង​របស់​រដ្ឋបាលខេត្ត​កោះកុង គិត​ត្រឹម​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២ កុមារ​អាយុ​៥​ឆ្នាំ​ចាក់​វ៉ាក់សាំង​ដូង​ទី​២​មាន​ចំនួន​១.៥០៦​នាក់​/​ស្រី​៧៥៦​នាក់ ស្មើ​៦០.២៨​ភាគរយ​។ កុមារ​អាយុ​៦​ឆ្នាំ​ដល់​១២​ឆ្នាំ​ចាក់​ដូ​ស​ទី​២​មាន​ជាង​១​ម៉ឺន​៥​ពាន់​នាក់​១០២.១៨​ភាគរយ និង​កុមារ​អាយុ​១២​ឆ្នាំ​ដល់​១៨​ឆ្នាំ​ចាក់​ដូ​ស​ទី​២​មាន​១៥.២៤៨​នាក់​/​ស្រី​៧.៦៣៥​នាក់​ស្មើនឹង​៩៧.៣៣​ភាគរយ​៕

អត្ថបទ៖ សិរី​វឌ្ឍនៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អតិរេក​ពាណិជ្ជកម្ម​ចិនប្រចាំឆ្នាំ ២០២៤ ហក់ឡើង​ជិត ១​ ទ្រីលានដុល្លារខ្ពស់​បំផុត​ក្នុង ប្រវត្តិសាស្រ្ត ​

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

មួយគ្រួសារនៅ តៃវ៉ាន់ កើត​ជំងឺ​មហារីក​ក្រពះ ដោយសារតែទម្លាប់ហូបជ្រក់ប្រៃៗ រាល់ថ្ងៃ

សេដ្ឋកិច្ច១៦ នាទីutes មុន

កម្ពុជាកំពុងជំរុញការតភ្ជាប់ជើងហោះហើរត្រង់ទៅគោលដៅថ្មីៗ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

កូរ៉េខាងត្បូង អះអាងថា ទ័ពកូរ៉េខាងជើង ៣០០នាក់ស្លាប់ និង ២ ៧០០នាក់របួស នៅអ៊ុយក្រែន

ចរាចរណ៍៧ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៩ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍៧ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

Sokha Hotels

ព័ត៌មានពេញនិយម