ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន ស្នើចាត់វិធានការក្ដៅ ឱសថស្ថានលក់ ឱសថកូវីដ ឡើងថ្លៃ និង ក្លែងក្លាយ
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសារស្នើសុំកិច្ចសហការពីក្រសួងពាក់ព័ន្ធចាក់វិធានការក្ដៅលើ ឱសថស្ថានលក់ ឱសថព្យាបាលជំងឺកូវីដ-១៩ បរិក្ខាពេទ្យ ក្លែងក្លាយ ព្រមទាំងដំឡើងថ្លៃហួសហេតុ ស្របពេលកំពុងមានការផ្ទុះជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ក្នុងសហគមន៍កម្ពុជា។

ជាដំបូង លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអំពាវនាវដល់អ្នកទទួលខុសត្រូវ ម្ចាស់ឱសថស្ថាននានា ត្រូវគោរពតាមច្បាប់ និងបទដ្ឋានគតិយុទ្ធនានាលើអាជីវកម្មរបស់ខ្លួន មិនត្រូវឆ្លៀតកេងចំណេងហួសហេតុពេក ដោយដំឡើងថ្លៃមុខឱសថ បរិក្ខាសម្រាប់ការការពារ និងព្យាបាលជំងឺកូវីដ-១៩ឡើយ។
លោកស្រីវេជ្ជបណ្ឌិត មានប្រសាសន៍បន្តថា៖ “អ្នកដែលល្មើស នឹងច្បាប់គ្រប់គ្រងឱសរបស់ព្រះរាជាណាចក្រកម្ពុជា នឹងត្រូវទទួលទោសតាមច្បាប់ដែលមានជាធរមាន។ សូមប្រជាពលរដ្ឋទាំងអស់ទិញ ឬប្រើប្រាស់តែឱសថព្យាបាលជំងឺកូវីដណា ដែលមានបញ្ជិការទទួលស្គាល់ពីក្រសួងសុខាភិបាលត្រឹមត្រូវ ដោយនៅលើប្រអប់ថ្នាំមានបិទវីញែត លេខបញ្ជិការត្រឹមត្រូវ”។

រដ្ឋលេខាក្រសួងសុខាភិបាលរូបនេះ បញ្ជាក់បន្តថា ក្រសួងសុខាភិបាលបានតាមដាន ប្រភេទឱសថគ្មានបញ្ជិកាដែលដាក់លក់លើទីផ្សារ ហើយក៏បានជូនព័ត៌មានស្ដីពីការហាមប្រើប្រាស់នូវមុខឱសថខុសច្បាប់ទាំងនោះរួចដែរ។ បច្ចុប្បន្នមន្ត្រីនគរបាលយុត្តិធម៌ របស់ក្រសួងសុខាភិបាល កំពុងចុះអធិការកិច្ច ត្រួតពិនិត្យកិច្ចការទាំងអស់នេះតាមទីតាំងដាក់លក់ និងផ្សព្វផ្សាយឱសថគ្មានច្បាប់ទម្លាប់ ហើយនឹងឈានទៅរកការអនុវត្តច្បាប់ជាធរមាន។
ចំពោះការផ្សព្វផ្សាយតាមប្រពន្ធអនឡាញនូវឱសថព្យាបាលជំងឺកូវីដ ឬបរិក្ខាពេទ្យនានា លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានស្នើសុំកិច្ចសហការ និងការដាក់ចេញនូវវិធានការពីក្រសួងពាក់ព័ន្ធ សូមជួយទប់ស្កាត់ការផ្សព្វផ្សាយបែបអនាធិបតេយ្យនូវផលិតផលទាំងនោះតាមប្រព័ន្ធអនឡាញ ដើម្បីរួមគ្នាទប់ស្កាត់នូវទង្វើអសកម្មនានាដែលប៉ះពាល់ការងារគ្រប់គ្រង ថែទាំ និងព្យាបាលជំងឺកូវីដ-១៩។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់ថា ពេលនេះ ជាពេលដែលយើងទាំងអស់គ្នាត្រូវបន្តខិតខំទាំងអស់គ្នា និងធ្វើសកម្មភាពរៀងៗខ្លួនដើម្បីការពារ និងទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ ទ្រង់ទ្រាយធំក្នុងប្រទេស ដើម្បីសុខភាពខ្លួន គ្រួសារ និងសង្គម បានចៀសផុតពីអន្តរាយសុខភាពសាធារណៈ និងផលប៉ះពាល់នានាដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ