ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ឲ្យម្ចាស់រថយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ ដែលគ្មានពន្ធរួសរាន់ទៅបង់ពន្ធជូនរដ្ឋ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវជាថ្មីម្ដងទៀត ឲ្យម្ចាស់រថយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ ដែលគ្មានពន្ធប្រមាណជា ៥ពាន់គ្រឿង ត្រូវរូសរាន់ទៅបង់ពន្ធជូនរដ្ឋ បើមិនដូច្នេះទេ នឹងត្រូវរឹបអូសមិនខាន។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ២៣ ខែកុម្ភៈនេះថា អ្នកដែលមិនទាន់បង់ពន្ធរថយន្តប្រមាណជា ៥ពាន់គ្រឿង សូមប្រញ៉ាប់ទៅបង់ពន្ធជូនរដ្ឋ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ឥឡូវសុំអំពាវនាវ អ្នកដែលមិនទាន់បានបង់ពន្ធ ចេញមកបង់ពន្ធ ហើយអត់មាន ១០ភាគរយទៀតទេ ពីមុនថ្ងៃ ៣១ ខែធ្នូ ឆ្នាំ ២០២១ គឺអនុគ្រោះពន្ធ ១០ភាគរយ ប៉ុន្តែដល់ពេលអ្នកឯង មិនមក បង់ផុតថ្ងៃគឺពន្ធពេញ វ៉ៃពន្ធពេញ ហើយបើថា រកឃើញហើយ ត្រូវតែយកហើយ អត់មានទេ នៅក្នុងផ្ទះអ្នកណាក៏ដោយ យកហើយ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ