ជីវិតកម្សាន្ដ
ទីបំផុតហាងម៉ូដសំលៀកបំពាក់ម៉ាកល្បី H&M នឹងមកដល់ភ្នំពេញនាខែក្រោយនេះ!
H&M ជាយីហោម៉ូដសំលៀកបំពាក់អន្តរជាតិដ៏ធំបំផុតមួយរបស់ពិភពលោក គ្រោងនឹងបើកហាងដំបូងរបស់ខ្លួននៅផ្សារទំនើប AEON Mall 1 ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃសុក្រ ទី 18 ខែមីនា ឆ្នាំ 2022 ខាងមុខនេះ។

(យោងតាមសេចក្ដីប្រកាសពត៌មានរបស់ H&M) ហាងម៉ូដសំលៀកបំពាក់អន្តរជាតិ ដែលលោកអ្នកបានទន្ទឹងរង់ចាំជាយូរមកហើយ នឹងបើកបង្ហាញខ្លួននៅផ្សារទំនើប AEON Mall 1 ក្នុងរាជធានីភ្នំពេញ។ ហាងនេះមានផ្ទៃក្រឡាទំហំ 1,798 ម៉ែត្រការ៉េ ដែលលាតសន្ធឹងខាងលើ 2 ជាន់។ ហាងថ្មីនេះនឹងមានម៉ូដសំលៀកបំពាក់ ជាច្រើនសម្រាប់ បុរស-ស្ត្រី យុវវ័យ និងកុមារ។ អតិថិជននឹងរីករាយក្នុងការទិញទំនិញ បណ្ដុំទៅដោយម៉ូដជាច្រើនចុងក្រោយបំផុតប្រចាំ និទាយរដូវ និងរដូវក្ដៅក្នុងឆ្នាំ 2022នេះ។
“H&M មានសេចក្ដីសោមនស្សរីករាយក្នុងការបើកហាង ដំបូងគេនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និងជំរុញអតិថិជនដែលនិយមម៉ូដសំលៀកបំពាក់របស់យើង នៅក្នុងទីក្រុងភ្នំពេញ ដើម្បីបង្កើតស្ទាយផ្ទាល់ខ្លួនរបស់ពួកគេ ហើយស្របតាមការសន្យារបស់អតិថិជន H&M ម៉ូដ និងគុណភាពក្នុងតម្លៃល្អបំផុតប្រកបដោយនិរន្តរភាព” នេះបើតាមការបញ្ជាក់របស់ លោក Philippe Lassaux នាយកប្រតិបត្តិ និងជាអ្នកគ្រប់គ្រងប្រចាំប្រទេសនៃ H&M កម្ពុជា និងប្រទេសថៃ។
សម្រាប់អតិថិជនមួយនាក់ដំបូងគេនឹងទទួលបានប័ណ្ណ(voucher rewarded)ដែលមានតម្លៃស្មើនឹង 1,000 ដុល្លារសម្រាប់ការទិញទំនិញនៅក្នុងហាង។ អតិថិជនទី 2 និងទី 3 នៅក្នុងជួរនឹងទទួលបានរង្វាន់តម្លៃ 500 ដុល្លារសម្រាប់ការទិញទំនិញនៅក្នុងហាង។ អតិថិជនទីបួនដល់ទីប្រាំមួយនៅក្នុងជួរនឹងទទួលបានរង្វាន់ជាប័ណ្ណដែលមានតម្លៃ 300 ដុល្លារសម្រាប់ការទិញទំនិញនៅក្នុងហាង។ អតិថិជនទីប្រាំពីរដល់ទីដប់ប្រាំមួយនៅក្នុងជួរនឹងទទួលបានប័ណ្ណដែលមានតម្លៃ 100 ដុល្លារ សម្រាប់ការទិញទំនិញនៅក្នុងហាង។ លើសពីនេះទៅទៀត អតិថិជនទីដប់ប្រាំពីរដល់សាមសិបប្រាំមួយនៅក្នុងជួរនឹងទទួលបានប័ណ្ណដែលមានតម្លៃ 25 ដុល្លារ ហើយអតិថិជន 250 នាក់បន្ទាប់នឹងទទួលបានប័ណ្ណដែលមានតម្លៃ 15 ដុល្លារសម្រាប់ការទិញទំនិញនៅក្នុងហាង។
បើកពីម៉ោង 9:00 ព្រឹក ដល់ 10:00 យប់ ជារៀងរាល់ថ្ងៃ។

-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច