ព័ត៌មានអន្ដរជាតិ
ឪពុកម្តាយត្រូវការពារកូន! មួយសប្តាហ៍ ថៃ មានកុមារឆ្លងកូវីដ ៦ពាន់នាក់ (មានវីដេអូ)
ការឆ្លងជំងឺកូវីដ១៩ក្នុងចំណោមកុមារថៃ កំពុងកើនឡើង ដោយមានកុមារប្រហែល ៦ ០០០នាក់ បានធ្វើតេស្តវិជ្ជមានកាលពីសប្តាហ៍មុន។ នេះជាតួលេខប្រចាំសប្តាហ៍ខ្ពស់បំផុតដែលប្រមូលបានដោយក្រសួងសុខាភិបាល ចាប់តាំងពីការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួន អូមីក្រុង កាលពីដើមឆ្នាំនេះ។
ស្របពេលជាមួយគ្នានោះ លោក Ekachai Piansriwatchara អគ្គនាយករងក្រសួង បានជំរុញឲ្យឪពុកម្តាយគ្រប់រូប មើលថែកូនៗរបស់ពួកគេ ដោយគោរពឲ្យបានខ្ជាប់ខ្ជួនចំពោះវិធានការសុខភាព ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
លោកវេជ្ជបណ្ឌិត Ekachai និយាយថា ក្រសួងកំពុងតាមដានការកើនឡើងករណីឆ្លងកូវីដ ក្នុងចំណោមកុមារដែលមានអាយុចាប់ពី៥ឆ្នាំឡើង។
លោកបន្តថា “ចំនួនកុមារដែលឆ្លង បានកើនឡើងពីប្រហែល១ ០០០ករណីក្នុងមួយសប្តាហ៍ក្នុងខែមករា ដល់៦ ០០០ករណីក្នុងមួយសប្តាហ៍។ ខ្ញុំសូមស្នើឲ្យឪពុកម្តាយប្រុងប្រយ័ត្នបំផុតសម្រាប់កូនៗរបស់ពួកគេ ព្រោះក្នុងប្រទេសថៃ មិនទាន់មានវ៉ាក់សាំងសម្រាប់កុមារអាយុពី ០ ដល់ ៥ ឆ្នាំ នៅឡើយទេ នាពេលនេះទេ”។
ក្រសួងបញ្ជាក់ថា ចាប់ពីខែមេសាឆ្នាំមុន ដល់ថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ២០២២នេះ មានកុមារចំនួន ១០៧ ០៥៩នាក់បានឆ្លងជំងឺកូវីដ១៩៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ឆ្លងច្រើនពេក អ្នកជំងឺកូវីដនៅថៃ ដេកតាមចិញ្ចើមផ្លូវ រង់ចាំការព្យាបាល
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៨ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ