ព័ត៌មានជាតិ
លោក វេង សាខុន បម្រើរដ្ឋជាង ៣០ ឆ្នាំ មុនក្លាយជារដ្ឋមន្ត្រីក្រសួងកសិកម្ម
ជាមួយបទពិសោធន៍ការងារជាង ៣០ ឆ្នាំ លោក វេង សាខុន បានក្លាយជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅអំឡុងឆ្នាំ ២០១៦។ មុនកាន់តំណែងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការផ្នែកកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកធ្លាប់កាន់តួនាទីជាអនុរដ្ឋលេខាធិការពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៤ និងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១៦។
ក្រៅពីនេះក៏ធ្លាប់កាន់តួនាទីផ្សេងទៀត ដូចជាជាអគ្គនាយករងនៃអគ្គនាយកដ្ឋានធារាសាស្រ្តកសិកម្ម និងវារីសាស្ត្រឧតុនិយម។ អនុប្រធាននាយកដ្ឋានជលសាស្ត្រ និងឧតុនិយមនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ពីឆ្នាំ១៩៩៣-ដល់ឆ្នាំ៩៦) ដោយទទួលបន្ទុកកិច្ចការបច្ចេកទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ អនុប្រធានការិយាល័យគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ នាយកដ្ឋានជលសាស្ត្រ និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលលោកទទួលបន្ទុកកិច្ចការបច្ចេកទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ (ពីឆ្នាំ១៩៩១-ដល់ឆ្នាំ១៩៩៣) និងមន្ត្រីទទួលបន្ទុករៀបចំគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រខ្នាតតូច ក្រោមការិយាល័យគ្រប់គ្រងធារាសាស្ត្រ នាយកដ្ឋានជលសាស្ត្រ និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ពីឆ្នាំ១៩៨៧-ដល់ឆ្នាំ៩១)។
ក្រសួងកសិកម្មដែលមានលោកវេង សាខុន ជារដ្ឋមន្រ្តីបានសម្រេចជោគជ័យ ក្នុងការចុះកិច្ចព្រមព្រៀងជាមួយប្រទេសចិនដើម្បីនាំចេញស្វាយស្រស់ និងចេកលឿងទៅទីផ្សារប្រទេសមហាយក្សមួយនេះ ខណៈដំណាំតាង៉ែនឬមៀនប៉ៃលិន ដែលជាដំណាំដ៏មានសក្តានុពល ក៏កំពុងស្ថិតនៅក្នុងដំណាក់កាលចចារបន្ថែមដើម្បីអាចនាំចេញដោយផ្ទាល់ទៅចិន ខណៈកន្លងទៅមានការរាំងស្ទះដោយសារខ្វះទីផ្សារនាំចេញ។
លើការអភិវឌ្ឍធនធានមនុស្ស លោក វេង សាខុន បានស្វះស្វែងបញ្ជូននិស្សិតកម្ពុជាទៅធ្វើកម្មសិក្សានៅក្រៅប្រទេស ជាពិសេសប្រទេសអ៊ីស្រាអែល ដែលល្បីល្បាញខាងវិស័យកសិកម្ម។
យ៉ាងណាមិញ កាលពីម្សិលមិញ រដ្ឋមន្រ្តីរូបនេះបានរងការស្តីបន្ទោសពីប្រមុខរដ្ឋាភិបាល។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ កុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានរិះគន់ដាក់ចំៗទៅកាន់លោក វេង សាខុន ថាជារដ្ឋមន្រ្តីជិះសេះមើលផ្កា និងស្តីបន្ទោសជារដ្ឋមន្ត្រីដែលធ្វើការងារមិនចេះសហការជាមួយក្រសួង-ស្ថាប័នដទៃ។
ប្រមុខរដ្ឋាភិបាលក៏បានលើករិះគន់ទៅលើយន្តការនាំចូលជ្រូករបស់រដ្ឋមន្រ្តីរូបនេះ ដែលធ្វើឲ្យតម្លៃជ្រូកលក់លើទីផ្សារឡើងថ្លៃ។ ការប្រតិកម្មខ្លាំងៗបន្ទាប់ពីក្រសួងសេដ្ឋកិច្ច បានប្រកាសពីការផ្តួចផ្តើមរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា សំដៅបង្កើនការប្រកួតប្រជែង និងធានាការផ្គត់ផ្គង់ជ្រូករស់ក្នុងកម្រិតថ្លៃមួយសមរម្យ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ