ព័ត៌មានជាតិ
លោក គួច ចំរើន ឱ្យដាក់បម្រាមមិនអនុញ្ញាតឱ្យទូកទេសចរ និងនេសាទ ចេញដំណើរ ក្នុងលក្ខខណ្ឌកម្រិតខ្យល់បក់បោកខ្លាំង
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃនេះមានខ្សល់បក់បោកខ្លាំង ដោយលោកស្នើឱ្យសមត្ថកិច្ចជំនាញអាជ្ញាធរបង្កើនការយកចិត្តទុកដាក់តាមដានគ្រប់គ្រងស្ថានការណ៍ទាក់ទងជាមួយនឹងរលកខ្យល់នៅក្នុងសមុទ្រ។
ម្យ៉ាងទៀត លោកក៏បានប្រាប់ឱ្យពិនិត្យស្ថានភាពជាក់ស្ដែងការធ្វើដំណើររបស់បងប្អូនអ្នកទេសចរណ៍ ត្រូវយកចិត្តទុកដាក់ ពង្រឹងលើការបំពាក់សម្ភារជួយសង្គ្រោះគ្រប់គ្រាន់ទើបអនុញ្ញាតឱ្យមានការធ្វើដំណើរ ដឹកជញ្ជូនអ្នកទេសចរណ៍ឆ្លងទៅឆ្លងមក។
ក្រៅពីនេះអាជ្ញាធរជំនាញ ក៏ត្រូវតាមដានកម្រិតខ្យល់ខ្ពស់បំផុតមិនអាចធ្វើដំណើរបាន ក៏សូមឱ្យមានការដាក់បម្រាមពន្យាពេលនៃការចេញដំណើរខ្លះ ដើម្បីធានាសុវត្ថិភាពរបស់បងប្អូនអ្នកធ្វើដំណើរតាមទូកសមុទ្រ។
លោក គួច ចំរើន បានបញ្ជាក់បន្ថែមថា ទាក់ទងនឹងបងប្អូនប្រជានេសាទទាំងអស់ ក៏ត្រូផ្សព្វផ្សាយជូនដំណឹងទៅតាមរយៈសហគមន៍នេសាទ ក្រុមគ្រួសារនៃបងប្អូនប្រជានេសាទ ដើម្បីបានទទួលដំណឹង ដល់អ្នកកំពុងស្ថិតនៅលម្ហសមុទ្រ ឱ្យពួកគាត់មានការប្រុងប្រយ័ត្ន។ ម្យ៉ាងទៀត ប្រាប់អ្នកនេសាទមិនទាន់ចេញដំណើរឱ្យផ្អាកការចេញនេសាទ ដើម្បីរង់ចាំតាមដានស្ថានភាពអាកាសធាតុ៕
សូមបញ្ជាក់ផងដែរថា អាជ្ញាធរក្រុងកោះរ៉ុង នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ ក៏បានបានចុះផ្សព្វផ្សាយជូនដំណឹងដល់បងប្អូនប្រជានេសាទក៏ដូចជាអ្នករត់ទូកដឹកភ្ញៀវ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពីខ្យល់និងរលកសមុទ្រ៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់